បែបផែនជីវិត
ស្ដ្រីចំណាស់សួរទៅព្រះពុទ្ធថា៖ “ធ្វើម្ដេចទើបឈប់ក្រ?” ទ្រង់មានពុទ្ធដីកាតបយ៉ាងមានអត្ថន័យ!

ខ្សែជីវិតមនុស្សម្នាក់ៗកើតមកមានទ្រព្យខ្សត់ទ្រព្យគ្មាននរណាអាចកំណត់បាន ដោយអ្នកខ្លះគិតថាវាអាចនឹងកំណត់ដោយព្រេងកម្មវាសនាផលបុណ្យពីជាតិមុន។ តែទោះយ៉ាងណាក្ដីយើងត្រូវផ្ដោតលើអ្វីដែលកំពុងកើតឡើងក្នុងជីវិតនេះ ហើយធ្វើឱ្យវាល្អស្រស់បំព្រងតាមដែលអាចទៅរួច។
ថ្ងៃនេះ Anarchak សូមស្រង់យករឿងអប់រំផ្លូវចិត្តដ៏ពិសេសមួយដើម្បីឱ្យប្រិយមិត្តជ្រាបជាការដាស់តឿនផ្លូវចិត្តឱ្យត្រង់មកផ្លូវត្រូវ។
មានស្ដ្រីចំណាស់ខ្សត់ទ្រព្យម្នាក់ថ្លែងសួរដោយអស់សង្ឃឹមទៅកាន់ព្រះពុទ្ធពេលទ្រង់កំពុងបិណ្ឌបាតថា៖ “បើខ្ញុំករុណាក្រខ្សត់យ៉ាងនេះ តើនឹងអាចប្រគេនចង្ហាន់ថ្វាយព្រះអង្គនិងលោកសង្ឃឯទៀតយ៉ាងម៉េចកើត? តើធ្វើម៉េចទើបអាចចាកផុតពីភាពក្រខ្សត់?”
ព្រះពុទ្ធទ្រង់មានពុទ្ធដីកាតបថា៖ “នេះមកពីអ្នកមិនចេះធ្វើទាន?”
ស្ដ្រីចំណាស់ក៏តប៖ “តើត្រូវធ្វើទានយ៉ាងម៉េចបើមិនមានទ្រព្យកាសផង?”
ព្រះពុទ្ធទ្រង់មានពុទ្ធដីកាតបថា៖ “អ្នកអាចធ្វើទានដោយរបស់ជាច្រើន មិនចាំបាច់តែទ្រព្យឬប្រាក់កាសឬក៏វត្ថុនំចំណិអីនោះទេ”
ទ្រង់មានពុទ្ធដីកាបន្តថា៖ “មុខរបស់អ្នកអាចញញឹម រីករាយ សើច សប្បាយបានដើម្បីឱ្យមនុស្សជុំវិញសប្បាយចិត្តសាយកង្វល់។
មាត់របស់អ្នកអាចប្រើវាដើម្បីនិយាយពាក្យល្អៗ លើកទឹកចិត្តមនុស្សគ្រប់គ្នាអោយរីករាយ ឬក៏លួងលោមពួកគេនៅពេលដែលពួកគេកំពុងជួបទុក្ខសោក។”
“ចិត្តរបស់អ្នកអាចបើកចិត្តអោយទូលាយ ផ្តល់ការគោរព ការជឿជាក់ និងសណ្តានចិត្ត។ រីឯភ្នែករបស់អ្នកអាចសម្លឹងមើលទៅអ្នកដទៃដោយមេត្តាធម៌។ ខ្លួនប្រាណរបស់អ្នកអាចប្រឹងប្រែងប្រើវាជាជំនួយដល់អ្នកដទៃ។”
“បើអាចធ្វើបានទាំងនេះមានន័យថាអ្នកបានធ្វើទានយ៉ាងធំធេងដល់អ្នកនៅជុំវិញខ្លួន! តាមពិតអ្នកមិនក្រទេបើអ្នកចេះធ្វើទាន! ក្រចិត្តទើបហៅថាក្រ”៕
ចុចអាន៖ បុរសម្នាក់ខូចឡានកណ្ដាលព្រៃ ចូលទៅសុំព្រះសង្ឃស្នាក់មួយយប់លឺសម្លេងចម្លែកស្រាប់តែ…
ចុចអាន៖ មិនគួរអោយជឿសោះ! អានហើយទើបដឹងថាគម្ពីរបិសាច ពិតជាមានលើលោកយើងមែន!
ប្រភព៖ ស្ដ្រីមេផ្ទះ
អត្ថបទល្អផ្សេងទៀត៖សំណួរបើកបញ្ញា៖ តើអ្នកនឹងធ្វើដូចម្ដេចដើម្បីលក់ក្រាសសិតសក់ឱ្យព្រះសង្ឃ??? បើទាល់តម្រិះតោះអានទាំងអស់គ្នា!
ដូចសព្វមួយដង ថ្ងៃនេះ Anarchak សូមបន្តលើកយករឿងអប់រំដែលផ្ដល់នូវទស្សនៈមានប្រយោជន៍ដល់ជីវភាពរស់នៅរបស់យើង។
រឿងនេះត្រូវបានប្រែសម្រួលបន្តពីគេហទំព័របរទេសដូចតទៅ៖
មានបុគ្គលិកផ្នែកទីផ្សារ ៣នាក់បានដាក់ពាក្យសុំធ្វើការងារនៅក្រុមហ៊ុនមួយ។ ក្រោយការសម្ភាសន៍អ្នកទាំង ៤ ត្រូវឆ្លងកាត់វិញ្ញាសារដ៏លំបាកមួយ គឺ “លក់ក្រាស់សិតសក់ឲ្យព្រះសង្ឃ” ហើយពួកគេមានរយៈពេលតែបីថ្ងៃគត់។ អ្នកដែលលក់បានច្រើនជាងគេ នឹងត្រូវជ្រើសរើសធ្វើជាបុគ្គលិករបស់ក្រុមហ៊ុន។
បន្ទាប់ពី ៣ថ្ងៃ កន្លង អ្នកទាំងបីបានត្រលប់មកវិញជាមួយលទ្ធផលប្លែកៗគ្នាដូចខាងក្រោម៖
បេក្ខជនទី១ បាននិយាយថា “ខ្ញុំបានប្រកាសលក់ក្រាសសិតសក់តែ ព្រះសង្ឃមិនសប្បាយចិត្ត និងបានស្តីបន្ទោសឲ្យខ្ញុំថាខ្ញុំចំអកឱ្យពួកគាត់។ ឃើញស្ថានភាពបែបនេះ ខ្ញុំក៏ឈប់លក់ ហើយដើរចេញពីព្រះសង្ឃនោះទៅ។ ប៉ុន្តែនៅតាមផ្លូវមកផ្ទះវិញ ខ្ញុំបានឃើញនេនតូចដែលកំពុងអេះរមាស់ស្បែកព្រះកេស ខ្ញុំក៏បានណែនាំឲ្យកូននេនទិញក្រាស់ទៅ ព្រោះអាចជួយអេះរមាស់គាត់បាន ហើយលោកនេនក៏បានទិញក្រាស់មួយ។
បេក្ខជនទី ២ បាននិយាយថា “ខ្ញុំធ្វើល្អប្រសើរជាងអ្នក។ ខ្ញុំបានលក់ក្រាស់ចំនួន ១០“ ។ អ្នកសម្ភាសន៍ក៏សួរទាំងភ្ញាក់ផ្អើលថា “តើអ្នកលក់ដោយរបៀបណា?” បេក្ខជនទី២ តបថា «ខ្ញុំសង្កេតឃើញថាអ្នកដែលមកកាន់ព្រះវិហារ សក់រញ៉េរញៃគ្មានសណ្តាប់ធ្នាប់ ដោយសារតែខ្យល់ខ្លាំងពេលដែលពួកគេបានដើរមកព្រះវិហារ។ ខ្ញុំក៏បានបញ្ចុះបញ្ចូលព្រះសង្ឃឲ្យទិញក្រាស់ទុកឱ្យភ្ញៀវទុកសិតសក់ឲ្យមានរបៀប ដើម្បីបង្ហាញពីការគោរពពេលថ្វើការបួងសួង។
បេក្ខជនទី៣ ឆ្លើយថា “ខ្ញុំបានលក់ច្រើនជាងពួកគេទាំងពីរ»។ អ្នកសម្ភាសន៍ក៏សួរថា “តើអ្នកលក់បានប៉ុន្មាន? ”
“លក់បានមួយពាន់ក្រាស់ ” បេក្ខជនទី៣ តប។ «អូ! តើអ្នកបានធ្វើដូចម្តេច? ” អ្នកសំភាសន៍សួរដោយចង់ដឹងខ្លាំង!
“ខ្ញុំបានទៅប្រាសាទធំបំផុតមួយ ដែលលោកចៅអធិការនៅទីនេះ មានការសន្ដោសខ្លាំង។ ខ្ញុំបានស្នើលោកចៅអធិការគួរតែផ្តល់ជូនបរិស័ទទាំងនោះនូវវត្ថុសក្តិសិទ្ធិ ឬ ពាក្យជូនពរសម្រាប់ពួកគេ។ ខ្ញុំបានបង្ហាញគាត់ថា ខ្ញុំមានក្រាស់ឈើដែលខ្ញុំបានឆ្លាក់ពាក្យជូនពរ និង ប្រាប់គាត់ថា បើប្រគេនក្រាសនេះទៅ ពួកបរិស័ទនឹងប្រើក្រាស់នេះរាល់ថ្ងៃ ដើម្បីរំលឹក ឬបួងសួងសុំសេចក្តីសុខ។ លោកចៅអធិការពេញចិត្តនឹងគំនិតនេះ និងបានកម្ម៉ង់ក្រាស់ចំនួន ១០០០ ក្រាស់ ”
“អ្នកពិតជាសំណាងមែន” បេក្ខជនម្នាក់បាននិយាយ!
អ្នកសម្ភាសសន៍តបវិញថា “មិនមែនអញ្ចឹងទេ”។ “គាត់មានផែនជាមុនរួចស្រេចហើយ ដែលគាត់ឆ្លាក់នៅលើក្រាស់មុននឹងទៅជួបចៅអធិការ។ បើទោះជាព្រះសង្ឃនៅវត្តនោះមិនត្រូវការក្រាស់ វត្តដទៃប្រាកដជាត្រូវការ។
“មានជាច្រើនទៀត” បេក្ខជនទីបីបន្ត។ “ខ្ញុំបានត្រឡប់ទៅព្រះវិហារកាលពីម្សិលមិញ ជួបជាមួយចៅអធិការ ហើយលោកបាននិយាយថា ភ្ញៀវជាច្រើនបានប្រាប់មិត្តភក្តិ និងក្រុមគ្រួសាររបស់ពួកគេអំពីក្រាស់សិតសក់ដែលមានពាក្យជូនពរនោះទៀតផង។”
ឥឡូវនេះមនុស្សកាន់តែច្រើនមកកាន់វិហារជារៀងរាល់ថ្ងៃ ហើយអ្នកទាំងនោះបានមកសុំទិញក្រាស់សិតសក់ និងបរិច្ចាគដល់វិហារវិញផងដែរ។
ព្រះវិហារនេះមានការពេញនិយមច្រើនជាងមុន ហើយចៅអធិការបាននិយាយថាក្រាស់ដែលកម្ម៉ុង់លើកមុនជិតអស់ហើយ ហើយនឹងត្រូវការកម្ម៉ុង់បន្ថែមច្រើនទៀត៕
តម្លៃអប់រំ៖ បញ្ហាឬក៏កិច្ចការខ្លះ គ្រាន់តែឮភ្លាមក៏គួរឱ្យខ្លាចបាត់ទៅហើយ និងហាក់គ្មានសង្ឃឹមសូម្បីបន្តិច។ តួយ៉ាង មុនពេលយើងអានរឿងនេះ យើងប្រាកដជាសួរទៅវិញថា តើការលក់ក្រាសសិតសក់ឱ្យព្រះសង្ឃនេះជាការធ្វើតេស្ដចិត្តសាស្ដ្រឬយ៉ាងណា? តែតាមពិតវាជាបេសកកម្មជំនួញមួយដែលអាចទៅរួច។
បើអ្នកគិតឱ្យយូរបន្តិច អ្នកនឹងអាចគិតដូចបេក្ខជនទី១ ដែលអាចលក់ក្រាសឱ្យលោកនេនយកអេះក្បាល។ តែបើគិតឱ្យជ្រៅបន្តិចអ្នកអាចនឹកឃើញដូចបេក្ខជនទី ២ ដោយអាចលក់ក្រាសឱ្យព្រះសង្ឃដើម្បីប្រគេនបន្តដល់ពុទ្ធបរិស័ទសិតសក់សម្ដែងការគោរព។ ហើយបើអ្នកគិតកាន់តែជ្រៅទៀត អ្នកនឹងអាចនឹកគិតដល់វិធីដ៏អស្ចារ្យរបស់បេក្ខជនទី ៣ ដែលអាចបង្កើតជាទីផ្សារដ៏ធំនិងយូរអង្វែងមួយនៅក្នុងវត្តនោះ ដែលចំណេញដល់អ្នកដែលពាក់ព័ន្ធទាំងឡាយ។
នេះបង្ហាញថារាល់បញ្ហា បើទោះបីជាលំបាកនិងមើលទៅគួរឱ្យខ្លាចយ៉ាងណា ក៏មានច្រកចេញរបស់វាដែរ។ អ្វីដែលសំខាន់ស្ថិតត្រង់ថាយើងព្យាយាមរកច្រកចេញទេ? ព្យាយាមខ្លាំង និងដោយភាពវ័យឆ្លាតប៉ុណ្ណា? ប្រើពេលលើវាច្រើនប៉ុណ្ណា? និងមានភាពអត់ធ្មត់បត់បែនខ្លាំងប៉ុណ្ណា៕
ចុចអានផ្សេងៗ៖ ទស្សនៈជីវិត៖ ហេតុអ្វីដំរីមាឌធំ បែរជាមិនអាចទាញផ្ដាច់ចំណងដ៏តូចនៅជាប់ជើងបាន?
ចុចអានផ្សេងៗ៖ ទស្សនៈជីវិត៖ តើលុយដែលត្រូវបានជាន់ប្រឡាក់ដីនៅមានតម្លៃទៀតទេ?
-
ថ្មីៗ2 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង11 months ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត1 year ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង1 year ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត2 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង3 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ1 year ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង2 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង