មេរៀនជីវិតដែលឈិន ឡុងបានបង្រៀនដល់កូនខ្លួន! អ្នកទាំងអស់គ្នាក៏គួររៀនតាមដែរ!
Connect with us

បែបផែនជីវិត

មេរៀនជីវិតដែលឈិន ឡុងបានបង្រៀនដល់កូនខ្លួន! អ្នកទាំងអស់គ្នាក៏គួររៀនតាមដែរ!

បើនិយាយពីឈ្មោះលោក ឈិន ឡុង មិនតិចជាងកន្លះពិភពលោកហើយដែលបានស្គាល់ និងកោតសរសើរពីស្នាដៃ និងទេពកោសល្យរបស់លោក ជាពិសេសគឺតាមរយះការសម្តែងឈុតឆាកប្រយុទ្ធ និងកំប្លែង ដែលបង្កប់ភាពអង់អាច និងក្រមិចក្រមើមយ៉ាងល្អ ដោយមិនមានមនុស្សជាច្រើនទេដែលអាចធ្វើតាមលោកបាន។

ក្រៅពីកេរ្តិ៍ឈ្មោះក្នុងការសម្តែងរឿងអស់រយះពេលជាច្រើនឆ្នាំ លោកក៏ត្រូវបានគេស្រលាញ់ និងសរសើរពីគំនិតដែលលោកមានផងដែរ។ តួយ៉ាងដូចជាការដែលលោកបង្រៀនកូនរបស់ខ្លូនពីការតស៊ូក្នុងជីវិតជាដើម។ ដោយឃើញថាអ្វីលោកបង្រៀនកូននោះ អាចមានប្រយោជន៍ដល់ការពង្រឹងគំនិតរបស់ប្រិយមិត្ត ដូច្នេះហើយថ្ងៃនេះ Anarchak នឹងយកវិធីនោះមកចែកចាយអោយប្រិយមិត្តបានដឹង។

វិធីដែលលោកបង្រៀនកូនរបស់លោកនោះគឺ លោកបានបរិច្ចាកទ្រព្យសម្បត្តិដែលលោកមាន ពោលគឺប្រមាណជា ១៣០លានដុល្លារ ដើម្បីអោយអង្គការសប្បុរសធម៌ទាំងអស់ ដោយគ្មានទុកអោយកូនរបស់លោកសូម្បីតែបន្តិច។ មនុស្សមួយចំនួនប្រហែលជាគិតថា នេះមិនមែនជាវិធីបង្រៀនកូននោះទេ ផ្ទុយទៅវិញនេះជាការធ្វើបាបកូនហើយ ព្រោះលោក ឈិន ឡុងមិនបានទុកប្រាក់អ្វីសម្រាប់ផ្គត់ផ្គង់ជីវភាពកូនរបស់ខ្លួនសោះ។

ទោះជាយ៉ាងណាក៏ដោយហេតុផលរបស់លោកឈិន ឡុងបានធ្វើអោយអ្នកដែលមិនពេញចិត្តនឹងទង្វើររបស់លោកនោះភ្ញាក់ខ្លួនព្រឺតនៅពេលដែលលោកនិយាយពាក្យមួយឃ្លាថា “ខ្ញុំមិនបារម្ភក្នុងការបរិច្ចាកលុយរបស់ខ្ញុំអោយទៅអ្នកដទៃនោះទេ ព្រោះថាប្រសិនជាកូនខ្ញុំមានសមត្ថភាព គេចេះរកលុយនោះដោយខ្លួនឯងហើយ។ ប៉ុន្តែប្រសិនជាគេគ្មានសមត្ថភាពវិញនោះ ទោះបីជាខ្ញុំទុកលុយនេះក៏បានត្រឹមតែអោយគេបំផ្លាញដែរ”

នេះគឺជាមេរៀនមួយដែលយើងអាចរៀនបានថា អោយតែយើងមានគំនិត សេចក្តីក្រលំបាកទុក្ខវេទនាមិនអាចនៅជាមួយយើងបានរហូតនោះទេ។ ផ្ទុយទៅវិញ ប្រសិនជាយើងគ្មានគំនិត ទោះបីមានប្រាក់ច្រើនប៉ុណ្ណា ក៏យើងមិនអាចគ្រប់គ្រងរក្សាបានល្អដែរ៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

អត្ថបទល្អផ្សេងទៀត៖

គន្លឹះដែលធ្វើឱ្យយើងក្លាយជាសេដ្ឋីទាំងវ័យក្មេងមិនបាច់ខ្វល់

មនុស្សយើងម្នាក់ៗសុទ្ធតែចង់បាននូវភាពសប្បាយចាយហូរហារដោយមិនខ្វល់ពីអ្វី ជាសេដ្ឋីវ័យក្មេងដែលមានទ្រព្យសម្បត្តិច្រើន ប៉ុន្តែយើងមិនត្រូវមើលតែលើប្រាក់ខែរបស់យើងតែមួយមុខនោះទេ គឺត្រូវចេះគិតគូរដល់ការចំនាយផ្ទាល់ខ្លួន ចេះវិនិយោគសំរាប់ពេលអនាគត និងធ្វើយ៉ាងណាកុំឱ្យជាប់បំណុលអ្នកដទៃ។

អ្នកខ្លះចេះតែគិតថាចាំរៀនចប់ចាំគិតគូររឿងរកលុយ អ្នកខ្លះទៀតក៏គិតថាចាំធំតិចទៀតចាំគិត ប៉ុន្តែយើងមិនបានចាប់អារម្មណ៏ឡើយថាពេលវេលារំកិលទៅមុខលឿនណាស់ធ្វើឱ្យយើងភ្លេចខ្លួនតែម្តង។ បើសំរេចចិត្តចាប់ផ្ដើមគិតគូរកាន់តែលឿន អ្នកនឹងអរគុណខ្លួនឯងនៅថ្ងៃក្រោយជាមិនខាន។ ដូច្នេះដើម្បីជាការរំលឹកអ្នកទាំងអស់គ្នាឱ្យមកគិតគូររឿងការចាយវាយក៏ដូចជាដើម្បីក្លាយជាសេដ្ឋីវ័យក្មេង អាណាចក្រនឹងប្រាប់ពីគន្លឹះដែលអ្នកគួរអនុវត្ត។

១. ផ្តោតការគិតគូរលើការចាយវាយប្រចាំថ្ងៃ

Young Millionaire

សកម្មភាពប្រចាំថ្ងៃរបស់យើងគឺផ្តោតសំខាន់លើការសំរេចចិត្តទៅលើការចំនាយ តួយ៉ាងក្នុងមួយថ្ងៃយើងតែងតែមានអាហារពេលព្រឹក ថ្ងៃនិងល្ងាច ដូច្នេះរាល់ការសំរេចចិត្តទៅលើការចំនាយទៅលើអាហារទាំងបីពេល យើងត្រូវគិតគូរឱ្យមែនទែនហើយត្រូវផ្ដោតអារម្មណ៏លើរាល់ការចាយទាំងនោះ ជៀសវាងការចំនាយដោយភ្លេចខ្លួន។

២. សន្សំ

Young Millionaire

ការសន្សំប្រាក់គឺជាវិធីដែលយើងតែងតែអនុវត្ត និងចង់អនុវត្តដើម្បីឱ្យបានសល់លុយចាយពេលក្រោយ ប៉ុន្តែបើយើងមិនប្តេជ្ញានិងមិនចេះប្រុងប្រយ័ត្នយើងមិនអាចសន្សំបាននោះទេ។ ដូច្នេះត្រូវតែរកវិធីសន្សំណាមួយដែលអាចឱ្យយើងជាថ្នូលទៅថ្ងៃអនាគត ឬហៅថាការវិនិយោគប្រាក់។

៣. ចេះអត់ធ្មត់

Young Millionaire

ដើម្បីបានជោគជ័យទៅលើរឿងទ្រព្យសម្បត្តិនិងលុយកាក់ចាយវាយគឺយើងត្រូវតែចេះអត់ធ្មត់ឱ្យបានច្រើន បើបរាជ័យឬសំរេចចិត្តខុសលើអ្វីមួយគួរតែអត់ធ្មត់និងព្យាយាមរកជោគជ័យឱ្យបាន យើងម្នាក់មិនចង់ចុះចាញ់នោះទេមិនថារឿងអ្វី ដូច្នេះមានតែការព្យាយាមគង់បានសំរេច ពេលដួលត្រូវរៀនក្រោកឈរ ពេលខុសត្រូវរៀនធ្វើឱ្យត្រូវ។

៤. ផ្តោតសំខាន់លើការរកចំណូល

Young Millionaire

ការរកចំណូលជារឿងមួយដែលសំខាន់ ទោះជាតិចតួចក្តីបើយើងអាចរកបានយើងគួរតែសង្វាតរកទាន់យើងនៅមានពេលវេលាច្រើន ទើបមិនខានពេល យើងចាប់ផ្ដើមពីតិចទៅច្រើន នឹងបានច្រើនលើសលប់នៅថ្ងៃណាមួយបើយើងមិនបោះបង់បន្តិចបន្តួចនោះ។ 

៥. សន្សំដើម្បីវិនិយោគ មិនមែនសន្សំបានតែសន្សំនោះទេ

Young Millionaire

ហេតុផលតែមួយដែលយើងត្រូវចេះសន្សំប្រាក់គឺដើម្បីវិនិយោគទុនទុកថ្ងៃអនាគត ជ្រើសរើសការសន្សំ ហើយព្យាយាមប្តេជ្ញាកុំដកចាយឱ្យសោះទោះជាពេលអាសន្នក៏ដោយ។ ទុកការសន្សំនោះដោយឡែកកុំប៉ះពាល់។

៦. កុំអួតអាង ធ្វើខ្លួនជាអ្នកមាន

Young Millionaire

កុំព្យាយាមអួតអ្នកដទៃថាខ្លួនជាអ្នកមាន កុំទិញរបស់ដើម្បីផ្គាប់ចិត្តអ្នកដទៃឱ្យគេមើលមកថាខ្លួនមានលុយចាយរាប់មិនអស់ ការអួតអាងនឹងធ្វើឱ្យយើងហិនដោយមិនដឹងខ្លួន កុំលោតហក់តាមអ្នកដទៃ។

៧. ប្តូរផ្នត់គំនិតខ្លួនឯង

Young Millionaire

ផ្លាស់ប្តូរផ្នត់គំនិតរបស់ខ្លួនឯងឱ្យសំលឹងមើលអ្វីដែលជាវិធីដោះស្រាយរាល់ការទាល់ច្រក សំលឹងមើលអ្វីដែលជាការរកចំណូលបានប្រសើរ រកវិធីដែលទទួលបានចំណូលថ្មីៗទោះតិចឬច្រើន។

៨. វិនិយោគទៅលើខ្លួនឯង

Young Millionaire

អ្វីដែលយើងគួរវិនិយោគលើខ្លួនគឺមិនមែនមានតែប្រាក់នោះទេ ប៉ុន្តែចំនេះដឹងក៏ជាគន្លឹះនៃការវិនិយោគខ្លួនឯងផងដែរ ដូចជាការ អានសៀវភៅឱ្យបានច្រើន រៀនអត់ធ្មត់និងព្យាយាម ចូលរួមជាមួយអ្នកដទៃនិងសង្គមនូវសកម្មភាពផ្សេងៗជាដើម។

៩. កំណត់គោលដៅឱ្យច្បាស់លាស់និងព្យាយាមសំរេចវា

Young Millionaire

មានគោលដៅច្បាស់លាស់ទើបយើងអាចដឹងថាតើយើងត្រូវធ្វើអ្វីខ្លះដើម្បីសំរេចគោលដៅនោះ មានគោលដៅទើបយើងអាចរកផ្លូវដើរនិងវិធីទៅរកឃើញគោលដៅនោះ ហើយវាត្រូវចំណាយទាំងកម្លាំងកាយចិត្ត ការតស៊ូ ការផ្តោតអារម្មណ៏ និងចំនេះដឹង។

១០. ចាប់ផ្ដើមទំនាក់ទំនងជាមួយមនុស្សដែលជោគជ័យ

Young Millionaire

ការចាប់ផ្តើមទំនាក់ទំនងជាមួយបុគ្គលដែលជោគជ័យ ឬមនុស្សគំរូរបស់ គឺជាការរៀនពីអ្វីផ្សេងៗដែលពួកគេធ្វើ ដែលធ្វើឱ្យពួកគេទទួលនូវជោគជ័យដែលអ្នកចង់បាន។

១១. កំណត់គោលដៅជីវិតរបស់អ្នកឱ្យបានខ្ពស់

Young Millionaire

បើកាលណាយើងកំណត់គោលដៅជីវិតរបស់យើងកាន់តែខ្ពស់នោះយើងនឹងខំព្យាយាមកាន់តែខ្លាំងដើម្បីសំរេចវា ហើយបើគោលដៅយើងកាន់តែខ្ពស់ទោះជាយើងបរាជ័យនៅកំរិតណាមួយវាក៏មើលទៅមិនអន់ណាស់ណាដែរ មិនបានដល់១០ឥតខ្ចោះក៏អាចបានត្រឹម៧ឬ៨ដែរ៕

ចុចអាន៖ ចាស្ទីន ទ្រូដូ៖ កំពូលមេដឹកនាំដ៏មានប្រជាប្រិយ ទាំងសង្ហារ ស្អាត ឆ្លាត និងពូកែ!

ចុចអាន៖ តើឌូតឺទេ បុរសកណ្ដាប់ដៃដែកមិនប្រណីគ្រឿងញៀននៅហ្វ៊ីលីពីន ជានរណា?

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK