មិនគួរអោយជឿសោះ! អានហើយទើបដឹងថាគម្ពីរបិសាច ពិតជាមានលើលោកយើងមែន!
Connect with us

ទាក់ទាញ

មិនគួរអោយជឿសោះ! អានហើយទើបដឹងថាគម្ពីរបិសាច ពិតជាមានលើលោកយើងមែន!

នៅក្នុងរឿងភាពយន្ត យើងបានឃើញច្រើនណាស់ដែលគេបានលេងអំពីគម្ពីរបិសាច រឺមន្តអាគមរបស់បិសាចជាដើម។ ប៉ុន្តែតើអ្នកដឹងទេថា គម្ពីរនេះមិនត្រឹមតែមាននៅតែក្នុងរឿងនោះទេ ប៉ុន្តែមានពិតប្រាកដមែន ពោលគឺត្រូវបានគេរក្សាទុកមកដល់សព្វថ្ងៃនេះតែម្តង។

តាមការបកស្រាយរបស់អ្នកដែលថែរក្សាគម្ពីរនេះបានអោយដឹងពីប្រវត្តិរបស់វាថា វាត្រូវបានសរសេរដោយមនុស្សក្រោមការជួយពីបិសាច និងបានដាក់ឈ្មោះថា”Devil’s Bible” រឺ ដែលប្រែមកថាជាគម្ពីរបិសាច។ គម្ពីរនេះត្រូវបានគេសរសេរឡើងនៅសម័យកណ្តាល ដោយព្រះសង្ឃម្នាក់។ កាលនោះលោកសង្ឃនោះត្រូវបានគេជឿថាចេះអំពើបិសាច ដូច្នេះហើយគេត្រូវបានផ្តន្ទាដាក់ទោសប្រហារជីវិត។

ប៉ុន្តែដើម្បីចង់រួចខ្លួនពីទោសនេះ គេក៏ជ្រើសយកជំនួយពីផ្លូវងងឹត ដោយលោកត្រូវសន្យាថានឹងធ្វើការសរសេរសៀវភៅទាក់ទងនឹងជំនេះដឹងគ្រប់យ៉ាងក្នុងជីវិតមនុស្ស ដោយត្រូវប្រើពេលត្រឹមតែមួយយប់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែគេមិនអាចសរសេរសៀវភៅនេះចប់ក្នុងពេលត្រឹមតែមួយយប់ គេក៏ត្រូវពលីជីវិតទៅអោយអំនាចបិសាចនោះវិញ។

សៀវភៅនេះមានសរុប ៦៣២ទំព័រ ដែលក្នុងនោះបែរជាមានផ្ទុកទំនាយដ៏គួរអោយភ័យខ្លាចជាច្រើន មន្តអាគម ក្បួនវិញ្ញាណ ថ្ងៃខែប្រតិទិន និងរូបបិសាចជាច្រើនទៀតផង។ វាត្រូវបានគេជឿថា សៀវភៅនេះអាចសរសេរក្រោមជំនួយ និងការបង្ហាញផ្លូវរបស់ពពួកបិសាច។

សៀវភៅនេះមានធ្វើដោយកើតសោគនាដកម្មជាច្រើនកាលពីសម័យនោះ ជាពិសេសចំពោះម្ចាស់ដែលគ្រប់គ្រងសៀវភៅនោះ។ ពេលនេះ សៀវភៅនេះត្រូវបានគេរក្សាទុកយ៉ាងម៉ត់ចត់នៅក្នុងសារះមន្ទីរជាតិមួយរបស់ប្រទេសស៊ុយអែត និងមិនអនុញ្ញាតអោយនរណាម្នាក់ប៉ះពាល់ផ្តេសផ្តាសនោះទេ៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

អត្ថបទល្អផ្សេងទៀត៖

តើមានអ្វីកើតឡើងបន្ទាប់ពីនារីម្នាក់ធ្វើការដុសធ្មេញជាមួយធ្យូងអស់រយៈពេល ៧ថ្ងៃ??

មនុស្សមួយចំនួនគិតមិនដល់ឡើយថាសុខភាពមាត់ធ្មេញគឺជាការសំខាន់ ដែលសុខភាពមាត់ធ្មេញវាក៏ផ្តល់ភាពទាក់ទាញដល់សោភ័ណភាពនៃសម្រស់របស់យើងផងដែរ។​ តាមការពិតការសម្អាតធ្មេញគឺជារឿងងាយមួយសម្រាប់ទំលាប់ប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ ដែលយើងគ្រាន់តែដុសធ្មេញជារៀងរាល់ថ្ងៃ មួយថ្ងៃ ពីទៅបីដង ជាមួយនឹងថ្នាំដុសធ្មេញតែប៉ុណ្ណោះ។ ហើយការដុសធ្មេញផងដែរយើងម្នាក់ៗសុទ្ធតែបានរៀន និងដឹងតាំងតែពីក្មេងៗមកម្ល៉េះ ដែលលោកគ្រូអ្នកគ្រូតែងតែបង្រៀនយើងឱ្យចេះសម្អាតធ្មេញជាប្រចាំ។

ដោយឡែកនារីម្នាក់មាន ឈ្មោះថា ខេត ថេលើ (Kate Taylor) បានបោះបង់ចោលការដុសធ្មេញជាមួយនឹងថ្នាំដុសធ្មេញ ហើយបែរមកធ្វើការដុសធ្មេញជាមួយនឹងធ្យូងវិញម្តង។ ដើម្បីចង់បានធ្មេញសនាងក៏បានប្រើការដុសធ្មេញជាមួយថ្នាំដុសធ្មេញ មួយថ្ងៃ២ដង យូរដែរមកហើយ។ ប៉ុន្តែក៏ដូចជាផលិតដទៃដែរ ថ្នាំដុសធ្មេញគឺមិនអាចធានាថាជួយឱ្យធ្មេញយើងសបានស្អាតល្អដែរ ដូច្នេះទើបនាងសម្រេចចិត្តងាកមកប្រើ ការដុសធ្មេញដោយធ្យូងវិញម្តង ដែលនាងបានលឺប្រសិទ្ធិភាពវាពីអ្នកដែលបានប្រើប្រាស់រួច។

Charcoal

មានមនុស្សតិចណាស់ដែលជឿថា ការដុសធ្មេញជាមួយធ្យូងគឺមានប្រសិទ្ធិភាព និងជួយឱ្យធ្មេញសស្អាត។ ដើម្បីចង់ដឹងថាតើគុណប្រយោជន៏របស់ធ្យូងមានពិតឬអត់ នាងក៏ដាច់ចិត្តទិញធ្យូងនោះយកធ្វើពិសោធន៏តែម្តង។ ហើយធ្យូងដែលនាងយកមកដុសធ្មេញនោះគឺហៅថា ធ្យូងសកម្ម ឬម្សៅធ្យូង វាលាយឡំនឹងសារធាតុកាបូនម្យ៉ាងដែលប្រតិកម្មនឹងជាតិគីមីដែលមានជាប់នឹងមាត់ធ្មេញរបស់យើង។​ វាមានជាតិស្រូប និងបឺតកំចាត់ខ្លាំងនូវកង្វក់ដែលជាប់នូវនឹងធ្មេញយើង ហើយវាក៏ត្រូវបានគេយកទៅប្រើប្រាស់សម្រាប់ស្រូបកំចាត់ជាតិពុលចេញពីក្នុងពោះទៀតផង។

Before use teeth

យ៉ាងណាមិញថ្នាំដុសធ្មេញមួយចំនួនក៏មានលាយសារជាតិធ្យូងផងដែរ ប៉ុន្តែនាង ថេលើ មិនបានយកថ្នាំដុសធ្មេញដែលមានជាតិធ្យូងនោះឡើយ តែនាងបានយកថ្នាំគ្រាប់ម្សៅធ្យូងមកប្រើប្រាស់ជាថ្នាំដុសធ្មេញតែម្តង។ សម្រាប់ការអនុវត្តនាងបានដកសំបកថ្នាំចេញដើម្បីចាក់យកម្សៅធ្យូងនោះមកលាយជាមួយច្រាស់ដុសធ្មេញសើមៗ។ ហើយនាងក៏ធ្វើការអនុវត្តបែបនោះជារៀងរាល់ថ្ងៃ​មួយថ្ងៃពី ទៅ បី ដង ដោយម្តងប្រើរយៈពេល២នាទីក្នុងការដុសធ្មេញ។ ការដុសធ្មេញជាមួយម្សៅធ្យូងនេះផងដែរគឺយើងត្រូវការសម្អាតធ្មេញលើសពីសព្វមួយដង ទើបច្រាស់កំទេចធ្យូងនោះពីក្នុងមាត់យើង។

ឥឡូវយើងងាកមកមើលថាតើធ្មេញកញ្ញា ថេលើ មានការវិវត្តន៏ទៅជាសស្អាតឬយ៉ាងណានោះបន្ទាប់ពីដុសធ្យូងអស់ពេល៧ថ្ងៃមក។

ថ្ងៃទីមួយយប់ថ្ងៃច័ន្ទនាងបានធ្វើពិសោធន៏ការដុសធ្មេញជាមួយធ្យូងដោយមិនទាន់មានការរំពឹងខ្ពស់ឡើយ។

day 1 use

ថ្ងៃទីពីរនាងក៏ធ្វើការពិសោធន៏ដដែល តែដោយមិនទាន់ទំលាប់ខ្លួននាងធ្វើឱ្យប្រលាក់ធ្យូងពេញកន្លែងដុសធ្មេញតែម្តង។

day 2 use

ថ្ងៃទីបី នាងក៏នៅបន្តការពិសោធន៏ដដែល

day 3 use

ថ្ងៃទីបួន នាងក៏នៅតែបន្តធ្វើទៀត តែមិនទាន់ការវិត្តន៏ណាស់ណានៅឡើយទេ

day 4 use

ថ្ងៃទីប្រាំ នាងក៏មានអារម្មណ៏ទំលាប់ជាមួយនឹងការដុសធ្មេញជាមួយធ្យូង ស្ទើរតែភ្លេចថ្នាំដុសធ្មេញទៅហើយ

day 5 use

ថ្ងៃទីប្រាំមួយ ថ្ងៃទីប្រាំពីរនាងក៏ស៊ាំនឹងការដុសធ្មេញជាមួយធ្យូងនោះ ហើយនាងអាចសម្អាតធ្មេញបានយ៉ាងល្អស្អាតទៀតផង។

day 6 use

before and after

បន្ទាប់ពីរយៈពេលប្រាំពីរថ្ងៃជាមួយនឹងការដុសធ្មេញដោយប្រើម្សៅធ្យូង នាងឃើញថាការវិវត្តន៏នៃភាពសស្អាតនៃធ្មេញនាងគឺមានមែន ប៉ុន្តែវាអាចជារាងយឺតបន្តិច យ៉ាងណាមិញនាងឃើញថាសុខភាពមាត់ធ្មេញរបស់នាងគឺស្រឡះជាងមុន និងបានបន្សាបជាតិកខ្វក់ និងខ្យល់ដង្ហើមស្រឡះ ជាងការរំពឹងទុកទៅទៀត។ ហើយនាងក៏ចង់ណែនាំឱ្យមិត្តអ្នកអានសាកអនុវត្តការដុសធ្មេញដោយប្រើម្សៅធ្យូងនេះផងដែរ៕

ចុចអានផ្សេងៗ៖ ក្មេងប្រុស១២ឆ្នាំឈ្នះ​ពានកុមារ​អច្ឆរិយឆ្នាំ២០១៧ដោយមានIQ ខ្ពស់ជាង​អ្នកប្រាជ្ញអាញស្តាញទៅទៀត!

ចុចអានផ្សេងៗ៖  មានធ្លាប់ឆ្ងល់ទេ? បន្ទាប់ពីចាកចេញពីតំនែង តើលោកអូបាម៉ាកំពុងតែធ្វើអ្វីនៅពេលនេះ?

មតិយោបល់

Trending

Copyright © 2019 ANARCHAK