សញ្ញាទាំង ៦ ដែលបញ្ជាក់ថាគេកំពុងចាប់អារម្មណ៍មកលើអ្នកហើយ
Connect with us

គ្រួសារ & ស្នេហា

សញ្ញាទាំង ៦ ដែលបញ្ជាក់ថាគេកំពុងចាប់អារម្មណ៍មកលើអ្នកហើយ

Secretly like someone

ពេលខ្លះមនុស្សយើងម្នាក់ៗជាប់រវល់នឹងការងារ នឹងការសិក្សា ដល់ថ្នាក់រកពេលសំរាកគ្មាន ដល់ថ្នាក់គ្មានពេលគិតទៅដល់រឿងស្នេហាអ្វីឡើយ។

តាមការពិតរឿងស្នេហាឬការចាប់អារម្មណ៏ទៅលើនរណាម្នាក់ គឺអាចកើតមានគ្រប់ទីកន្លែងមិនថានៅកន្លែងធ្វើការ នៅហាងកាហ្វេ នៅសាលារៀន ព្រោះជាធម្មតាយើងតែងតែជួបមនុស្សថ្មីៗ តែគ្រាន់តែយើងមិនបានចាប់អារម្មណ៏ទៅលើរឿងទាំងនោះដោយសារតែរវល់ពេក។

ដូច្នេះហើយថ្ងៃនេះយើងនឹងប្រាប់ពីរឿងសំងាត់មួយចំនួនដែលធ្វើឲអ្នកដឹងនិងចាប់អារម្មណ៏ថាមានអ្នកចាប់អារម្មណ៏នឹងអ្នក។

Secretly like someone

១. គេម្នាក់នោះតែងតែអោយយើងនូវរបស់ដែលយើងចូលចិត្ត

ជាធម្មតាមិនថារបស់នោះជាអ្វី ជាកាហ្វេ ជារបស់លំអអ្វីផ្សេងៗដែលយើងចូលចិត្ត គេម្នាក់នោះតែងតែចាប់អារម្មណ៏ហើយទិញរបស់នោះឲយើង និយាយរួមទៅគឺគេចាប់អារម្មណ៏និងដឹងពីអ្វីដែលយើងចូលចិត្ត និង​មិនចូលចិត្ត ទាំងរឿងតូចតាចនិងរឿងធំ។ ធម្មតាមនុស្សយើងនៅពេលដែលមានអ្នកណាម្នាក់ដែលមកចាប់អារម្មណ៏នឹងរឿងតិចតួចរបស់យើង យើងតែងតែមានអារម្មណ៏ចំឡែកម៉្យាងជាមិនខាន។

Secretly like someone

២. គេម្នាក់នោះតែងតែសរសើរអ្នកមិនដាច់ពីមាត់

សរសើរអ្នកថាស្អាតចេះស្អាតចុះ ល្អចេះមួយល្អចេះពីរ ហើយជារឿយៗតែងតែកាន់ជើងអ្នកឬឈរនៅខាងអ្នកជានិច្ច។ គឺគេម្នាក់នោះហើយដែលមានអារម្មណ៏លើយើង និងចាប់អារម្មណ៏លើយើង។ មិនថាគេជួបអ្នកផ្ទាល់ឬតាមបណ្តាញសង្គម គេតែងតែនិយាយល្អៗពីយើង។ គេចូលចិត្តនិយាយសរសើរអ្នកដោយចេញពីចិត្តមិនលាក់លៀម ត្រង់ៗ។

Secretly like someone

៣. កាយវិការគេធ្វើមកចំឡែកៗ

ពេលគេជួបយើងតែងតែញញឹមដាក់យើងជារឿយៗ បញ្ចេញកាយវិការផ្សេងៗដែលស្និទស្នាលនឹងយើង។ បើតាមអ្នកវិទ្យាសាស្រ្តមួយរូបគាត់បាននិយាយថា នៅពេលដែលមនុស្សភេទផ្ទុយគ្នាម្នាក់នោះ ចូលមកជិតយើង ឬចូលមកដល់កន្លែងធ្វើការនិងថ្នាក់រៀន គឺតែងតែមានអារម្មណ៏ចំឡែកអ្វីម៉្យាងនៅបរិវេណនោះ ហើយធ្វើកាយវិការភ័យៗ ប្លែកៗ អៀនៗអ្វីនឹងសុទ្ធតែជាសញ្ញាហើយដែលគេចាប់អារម្មណ៏នឹងយើង។ ជួនកាលគឺគេរៀបឬកពារចេញមកគឺខុសពី ពេលដែលគេនៅជាមួយអ្នកដទៃ និងការរៀបចំការស្លៀកពាក់ និងការនិយាយស្តីជាមួយយើងគឺខុសពីអ្នកដទៃតែម្តង។

Secretly like someone

៤. គេតែងតែលួចសំលឹងមើលយើងដោយមិនដឹងខ្លួន

ក៏ដូចគ្នាដែរការសំលឹង ឬប្រើក្រសែភ្នែកសំលឹងអ្នកណាម្នាក់បើតាមអ្នកស្រាវជ្រាវគឺជារឿងដែលយើងអាចកត់សម្គាល់បានថាគេមានអារម្មណ៏យ៉ាងណាមកលើយើងតាមរយៈខ្សែភ្នែករបស់គេ។ និយាយរួមទៅគឺក្រសែភ្នែកគេមើលមកយើងគឺខុសពីធម្មតា ដែលបង្កប់នូវស្នាមញញឹម ទាក់ទាញ ដូចជាចង់និយាយអ្វីម៉្យាងមកកាន់យើង ហើយនឹងភាពចង់បានការចាប់អារម្មណ៏ពីយើងវិញផងដែរ។

Secretly like someone

៥. គេចាប់អារម្មណ៏និងដឹងពីទំលាប់ផ្សេងៗរបស់អ្នក

បើគេចាប់អារម្មណ៏យើងជាធម្មតាគេតែងតែដឹងថាយើងចូលចិត្តធ្វើអ្វីជាប្រចាំ ចូលចិត្តទៅណាមកណា ទៅញ៉ាំអីនៅកន្លែងណា និងចូលចិត្តធ្វើអ្វីពេលទំនេរ។ ហើយមួយវិញទៀតគេក៏បានដឹងពីរឿងចាស់ៗរបស់យើង ថាយើងធ្លាប់ជួបរឿងអ្វី មានរឿងអ្វីជាមួយអ្នកណាអ្វីផ្សេងនឹងគឺសុទ្ធតែជាសញ្ញាដែលថាគេលួចចាប់អារម្មណ៏ពីយើង ចង់ដឹងរឿងយើង។

៦. គេតែងតែចូលចិត្តស្តាប់រឿងយើង

មនុស្សដែលចាប់អារម្មណ៏យើងនោះគឺគេចូលចិត្តស្តាប់រឿងយើងមិនថារឿងអ្វី ឬក៏លឺពីអ្នកដទៃ អោយតែពាក់ព័ន្ធនឹងអ្នក គឺគេព្យាយាមចង់ដឹងចង់លឺរឿងរបស់អ្នក និងសុខទុក្ខអ្នកជានិច្ច។ គេតែងតែជាមនុស្សម្នាក់ដែលយើងអាចចែករំលែករឿងផ្សេងៗជាមួយ រឿងពិបាកចិត្ត​ រឿងសប្បាយចិត្ត។ គេតែងតែយកចិត្តទុកដាក់ស្តាប់នូវរឿងរបស់អ្នក ហើយក៏តែងតែឲដំបូន្មានក៏តែងតែលើកទឹកចិត្តយើងជានិច្ច។

Secretly like someone

ត្រូវហើយជាទូទៅយើងរវល់ពេកមិនបានចាប់អារម្មណ៏នឹងរឿងទាំងនោះដែលគេធ្វើមកលើយើង ហើយក៏ភ្លេចខ្លួនថាមានអ្នកចាប់អារម្មណ៏មកលើយើងដែរឬអត់? ដូច្នេះបើយើងដឹងថាគេធ្វើទង្វើទាំងនេះជារឿយៗមកលើយើងគឺគេចាប់អារម្មណ៏ ឬមានអារម្មណ៏មកលើយើងហើយ អញ្ចឹងហើយយើងត្រូវតែងាកមកកត់សម្គាល់រឿងទាំងនេះដើម្បីកុំឲអ្វីៗហួសពេល ហើយនិងធ្វើឲគេខកចិត្តមកលើយើង បើត្រូវបដិសេធឬយ៉ាងណាគួរតែពិចារណាឬធ្វើអ្វីមួយជាបន្ទាន់។

ដោយ៖ ចំរើន

ប្រភព៖ Power of Positivity

ពីនេះពីនោះ1 month ago

ពិតជាខ្លាំងមែន ! ប្រទេសរុស្ស៉ីបានផលិតវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ-១៩ ជើងដំបូងរួចរាល់ហើយ នឹងត្រូវដាក់ឱ្យប្រើប្រាស់នៅចុងខែនេះ

ពីនេះពីនោះ1 month ago

អបអរសាទរ ! ស្ត្រីជាទាហានមួកខៀវនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ នៅថ្ងៃនេះបានជាសះស្បើយហើយ

ពីនេះពីនោះ1 month ago

ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗថា ៖ «បើខ្ញុំចោលអ្នក ខ្ញុំពិតជាមិនគួរគប្បីនឹងខ្លួនឯង»

ពីនេះពីនោះ1 month ago

ធ្វើឲ្យហ្វេនជាច្រើននាំគ្នាភ្ញាក់ផ្អើលមិនស្ទើរ ពេលឃើញ មាស សាលី បង្ហាញរូបកូន និងគូស្នេហ៍

ពីនេះពីនោះ1 month ago

គូស្នេហ៍មួយចំនួនអាចនឹងចុកឈាមពេលលឺ ពេជ្រ សោភា បកស្រាយចំៗ រឿងមិននៅផ្ទះជាមួយសង្សារ ដូចគូស្នេហ៍ដទៃ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK