ណាប៉ូឡេអុងបូណាផាត មេដឹកនាំយោធាជើងខ្លាំងមួយរូបនៅក្នុងប្រវត្តិសាស្រ្ត! តើអ្នកដឹងអ្វីខ្លះពីរូបគាត់? ​
Connect with us

ពួកគេជានរណា

ណាប៉ូឡេអុងបូណាផាត មេដឹកនាំយោធាជើងខ្លាំងមួយរូបនៅក្នុងប្រវត្តិសាស្រ្ត! តើអ្នកដឹងអ្វីខ្លះពីរូបគាត់? ​

ណាប៉ូឡេអុងបូណាផាត បុរសដែលមហិច្ឆតារបស់គាត់ស្ទើរតែចង់គ្រប់គ្រងពិភពលោក។

ណាប៉ូឡេអុងបូណាផាតបានកើតនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ១៧៦៩ នៅទីក្រុងអ័រគ្លីតូនៅលើកោះកូស្ដស៊ី។ គាត់កើតនៅក្នុងត្រកូលអភិជនដែលមានឪពុកជាមេធាវី។

ដោយមកពីគ្រួសារអ្នកមានស្ដុកស្ដម្ភ បែបនេះហើយគាត់ទទួលបានការអប់រំល្អ ដោយបានចូលរៀននៅសាលាយោធាមួយនៅប្រទេសបារាំងហើយបានហ្វឹកហាត់ដើម្បីក្លាយជាមន្ដ្រីយោធាម្នាក់។

គាត់ត្រូវបានគេស្គាល់ថាជាមេបញ្ជាការយោធាមួយរូបដ៏អស្ចារ្យក្នុងប្រវត្តិសាស្រ្ដ ដោយសារតែមហិច្ឆតាដ៏ធំរបស់គាត់ គួបផ្សំនិងភាពប៉ិនប្រសព្វនៃជំនាញយោធា គាត់បានពង្រឹងអាណាចក្របារាំងរហូតបានគ្រប់គ្រង និងពង្រីកដែនដីរបស់ប្រទេសបារាំងនៅក្នុងទ្វីបអឺរ៉ុបដែលចាប់តាំងពីអេស្ប៉ាញរហូតទៅដល់ព្រំប្រទល់ប្រទេសរុស្ស៊ី។ គាត់ជាបុរសខ្លាំងដែលធ្វើឲ្យបារាំងនៅក្នុងឆ្នាំ១៨១១ ក្លាយជាប្រទេសដែលមានអំណាចខ្លាំងនៅក្នុងលោក។

ដោយសារតែមហិច្ឆតាដ៏ធំរបស់គាត់ មេដឹកនាំយោធាជើងខ្លាំងមួយរូបនេះ បានសម្រេចចិត្តធ្វើការលុកលុយប្រទេសរុស្ស៊ី ជាមួយនិងកងទ័ពយ៉ាងសន្ធឹកសន្ធាប់ ដែលក្រោយមកគាត់ត្រូវបានទទួលបរាជ័យនៅក្នុងសឹកសង្គ្រាមនេះ។

ទោះបីជាការបរាជ័យនេះបានធ្វើអោយប្រទេសបារាំងធ្លាក់ទៅក្នុងសភាពដុនដាបយ៉ាងណាក្ដី ប៉ុន្តែសព្វថ្ងៃនេះបើនិយាយអំពីឈ្មោះ ណាប៉ូឡេអុងបូណាផាត អតីតវីរបុរសយោធាជើងខ្លាំងមួយរូបនេះ នៅតែជានិមិត្តរូបដ៏អស្ចារ្យនៅក្នុងប្រទេសបារាំងដ៏ដែរ៕

ចុចអាន៖ អ្នកនិពន្ធផង អ្នកគណិតវិទូផង អ្នកច្នៃប្រឌិតវត្ថុនាៗ និងជាវិចិត្រករដៃឯកទៀត! តើលោក Leonardo da Vinci ជានរណា?

ចុចអាន៖ Mother Teresa៖ បើអ្នកមិនអាចជួយសង្គ្រោះមនុស្សរាប់រយនាក់នោះ យ៉ាងហោចណាស់ក៏អ្នកអាចជួយសង្គ្រោះមនុស្ស ម្នាក់បានដែរ

ដោយ៖ កន្និកា

ប្រភព៖​ Duster

មតិយោបល់

ពីនេះពីនោះ11 hours ago

គួរឲ្យខ្មាសណាស់ ! ខ្មែរមួយចំនួនតូចប្រជែងគ្នាតម្លើងថ្លៃម៉ាស់ តែជនជាតិចិនម្នាក់បែរឈរចែកម៉ាស់ឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមផ្លូវ…

ថ្មីៗ11 hours ago

កុំបារម្ហរឿងអស់ប្រាក់ ក្រសួងសុខាភិបាលនឹងពិនិត្យ និងព្យាបាល​អ្នកឆ្លង​វីរុសកូរ៉ូណាដោយ​មិនគិតថ្លៃ​ឡើយ

ថ្មីៗ11 hours ago

ទីបំផុតជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ!

ថ្មីៗ12 hours ago

បារាំងគ្រោងបញ្ជូន​យន្តហោះ​ទៅ​ជម្លៀស​ប្រជាជន​ចេញ​ពីវូហាន

បែបផែនជីវិត12 hours ago

“បើយើងគិតថាគ្រប់យ៉ាងមិនអាចធ្វើទៅរួចទេ នោះសូមកុំរំខានអ្នកដែលកំពុងប្រឹងធ្វើគ្រប់យ៉ាងឱ្យអាចទៅរួចឱ្យសោះ”

Trending

Copyright © 2019 ANARCHAK