"ដល់អាយុរៀបការហេីយ ចង់នៅលីវដល់អង្កាល? គេផ្សេងរៀបការរួចបានកូន១កូន២អស់ហើយ!"
Connect with us

គ្រួសារ & ស្នេហា

“ដល់អាយុរៀបការហេីយ ចង់នៅលីវដល់អង្កាល? គេផ្សេងរៀបការរួចបានកូន១កូន២អស់ហើយ!”

ប្រិយមិត្ត Anarchak នៅលីវ ឬក៏រៀបការហើយ? បើមិនទាន់ទេ មកអានការរៀបរាប់បញ្ចេញទស្សនៈដ៏មានអត្ថន័យរបស់អ្នកលេង Facebook ម្នាក់ដែលយើងសូមដក់ស្រង់ទាំងស្រុងដូចតទៅ៖

“ដល់អាយុរៀបការហេីយ ចង់នៅលីវដល់អង្កាល? គេផ្សេងរៀបការរួចបានកូន១កូន២អស់ហើយ!” -មនុស្សជុំវិញខ្លួន។

សំណួរដ៏ចាក់ដោតមួយនេះជាញឹកញយតែងតែសួរទៅលេីយុវវ័យភាគច្រើន នៅពេលដែលចូលដល់អាយុមួយដែលសង្គមកំណត់ថាជា “អាយុគ្រប់ការ”។ បើនិយាយចំពោះបុរសអាយុចន្លោះ ២៦-២៧ឆ្នាំ រីឯស្ត្រីអាយុ២៣-២៤ឆ្នាំ គឺសុទ្ធសឹងតែបានជួបសំណួរនេះយ៉ាងហោចណាស់ក៏លើសពីម្តងដែរពីសំណាក់មនុស្សជុំវិញខ្លួន ជាពិសេសសាច់ញាតិ។

ជាការពិត, សំណួរដ៏ពេញនិយមគ្រប់សតវត្សមួយនេះភាគច្រើនសួរឡើងពីចាស់ៗ ក្នុងន័យបារម្មណ៏និងរំលឹកពីអាយុយើងថា ដល់អាយុមួយដែលសមល្មមសម្រាប់រកដៃគូជីវិតដើម្បីបង្កើតគ្រួសារខ្លួនឯង។

ប៉ុន្តែ, ដោយសារតែការចាប់ផ្តើមដំណើរជីវិតជាមួយនរណាម្នាក់យូរអង្វែងជារឿងមួយដ៏សំខាន់ វាគួរតែមានរឿងច្រើនទៀតយើងគួរតែគិតជាជាងផ្តោតទៅលើអាយុតែម្យ៉ាង, នោះគឺការសួរខ្លួនឯងថា “តើត្រៀមខ្លួនរួចហើយឫនៅសម្រាប់ជីវិតអាពាហ៏ពិពាហ៏?”។

ការត្រៀមខ្លួនរួចនេះអាចមានខ្លឹមសារខុសៗគ្នា អាស្រ័យទៅលើមនុស្សម្នាក់ៗ។ មនុស្សមួយចំនួនធំ ការត្រៀមខ្លួនសម្រាប់ជីវិតអាពាហ៏ពិពាហ៏គឺការមានចំណេះដឹង, វិជ្ជាជីវៈ, ជំនាញនៅកម្រិតមួយដែលសមរម្យ, មុខរបរសមស្រប, កត្តិយស, និងហិរញ្ញវត្ថុនឹងនរ សម្រាប់យកមកទ្រទ្រង់គ្រួសារថ្មីថ្មោង។

ចំពោះទ្រព្យសម្បត្តិ ឫ កេរ្ត៏មរតករបស់ឳពុកម្តាយ នោះគឺជារបស់ឳពុកម្តាយ ទោះក្នុងនាមជាកូនក៏មិនគួរពឹងផ្អែកលើទ្រព្យសម្បត្តិពួកគាត់ទាំងស្រុងដែរ ព្រោះថាបើអ្នករៀបការពឹងផ្អែកទៅលើកេរ្ត៏មរតកទាំងនោះដើម្បីយកមកបង្កើតគ្រួសារថ្មីថ្មោងរបស់ខ្លួន, បញ្ជាក់ថាអ្នកមិនទាន់ត្រៀមខ្លួនហើយគ្រប់គ្រាន់សម្រាប់ជីវិតអាពាហ៏ពិពាហ៏នោះទេ។

ម្យ៉ាងទៀតគួរសួរខ្លះនឯងថា តើអត្តចរិករបស់ខ្លួនចាស់ទុំគ្រប់គ្រាន់សម្រាប់ធ្វើជាប្តីឫប្រពន្ធអ្នកណាហើយឫនៅ? ភាពចាស់ទុំមិនសំដៅថា អ្នកមានអាយុប៉ុន្មាននោះទេ, តែកម្រិតនៃការយោគយល់ អធ្យាស្រ័យ អត់ធ្មត់ ក្នុងការរស់នៅក្នុងនាមជាដៃគូជីវិត។ តើជីវិតប្តីប្រពន្ធរបស់អ្នកអាចទៅបានដោយរលូនទេ បើសិនភាគីណាម្នាក់នៅមានអាកប្បកិរិយាក្មេងខ្ចី ឆេវឆាវ មិនសមហេតុផលនោះ?

ទោះបីជាអាយុជារឿងសំខាន់មួយ ព្រោះតែការតឿនពីមនុស្សជុំវិញខ្លួន ឫ ក៏សមីខ្លួនឃើញមិត្តភក្តិរៀបការហើយអស់ក៏ដោយ តែកីមិនសំខាន់ដល់ការមានពេលវេលាសមល្មមដើម្បីដុះខាត់ខ្លះនឯងឱ្យរឹងមាំគ្រប់គ្រាន់សិនដែរ។

បរិបថសង្គមនឹងប្រសើរជាងនេះ បេីប្តូរពីសំណួរដ៏មានសម្ពាធថា “ដល់អាយុរៀបការហេីយនៅលីវដល់អង្កាល?” ទៅជា “តើត្រៀមខ្លួនរួចរាល់សម្រាប់ជីវិតអាពាហ៏ពិពាហ៏ហើយឫនៅ?” ៕

ចុចអាន៖ ដឹងទេថា ទង្វើអ្វីខ្លះដែលអាចបំផ្លាញចំណងអាពាហ៍ពិពាហ៍របស់អ្នក?

ចុចអាន៖ បើមនុស្សពិសេសរបស់អ្នកមានចំនុចទាំងនេះ គេពិតជាស្រលាញ់អ្នកណាស់!!!

ប្រភព៖ សន ស្រីម៉ុម

មតិយោបល់

ពីនេះពីនោះ1 hour ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ2 hours ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ19 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK