ដឹងទេថា ទង្វើអ្វីខ្លះដែលអាចបំផ្លាញចំណងអាពាហ៍ពិពាហ៍របស់អ្នក?
Connect with us

គ្រួសារ & ស្នេហា

ដឹងទេថា ទង្វើអ្វីខ្លះដែលអាចបំផ្លាញចំណងអាពាហ៍ពិពាហ៍របស់អ្នក?

មនុស្សម្នាក់ៗតែងតែមានការងារដែលចាំបាច់ក្នុងការបំពេញរៀងៗខ្លួន ប៉ុន្តែអ្នកអាចគិតមិនដល់ ហើយគិតថាវាគ្រាន់តែជាការងារ​ដែលត្រូវបំពេញ។ ទាំងដែលចំនុចខ្លះវាអាចជាកត្តាដែលនាំអោយជីវិតគ្រួសារ ឫប្តីប្រពន្ធរបស់អ្នកមានបញ្ហាដោយមិនដឹងខ្លួន។ តើចំនុចអ្វីខ្លះនៃការងារដែលអ្នកកំពុងតែធ្វើ ហើយអាចធ្វើអោយប៉ះពាល់ដល់ចំណងអាពាហ៍ពិពាហ៍របស់អ្នកបាន?

១. យកការងារមកធ្វើនូវផ្ទះ

ប្រសិនបើជាការបង្ហើយបន្តិចបន្តួចមិនអ្វីនោះទេ​ តែបើអាច អ្នកគួរធ្វើវាអោយហើយនូវ Office នោះជាការប្រសើរ។ អ្នករវល់នូវកន្លែង​ពេញមួយថ្ងៃ មកដល់ផ្ទះគួរសម្រាក និងចំណាយពេលសម្រាប់គ្រួសារទើបជាការល្អ។

២. គ្មានពេលលំហែជាមួយដៃគូរ

ទោះរវល់ប៉ុណ្ណាក៍អ្នកគួរមានពេលសម្រាប់ប្តី/ប្រពន្ធខ្លះ អ្នកមិនគួរខកខានម្តងហើយម្តងទៀត ព្រោះតែការងារនោះទេ។

៣. មួរម៉ៅពីកន្លែងការងារជះកំហឹងនៅផ្ទះ

ប្រសិនបើអ្នកមិនចេះបែងចែកអារម្មណ៍របស់អ្នកអោយច្បាស់ មួរម៉ៅពីកន្លែងការងារ តែមកជះកំហឹងនៅផ្ទះ នោះវាជាបញ្ហាដ៍​ធ្ងន់ធ្ងរ​បំផុត។ វាធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ចំណងគ្រួសារ។

៤. ដំណើរទស្សនៈកិច្ចការងារ

អ្នកតែងតែចុះខេត្ត ឫទៅក្រៅប្រទេសក្នុងជំនួបការងាររបស់អ្នក សឹងតែរកពេលសម្រាប់គ្រួសារមិនបាន នោះជា បញ្ហាមួយផងដែរ ដែលនាំអោយគ្រួសារខ្វះពេលវេលាសម្រាប់គ្នា។

៥. ភ្លេចថ្ងៃពិសេសរបស់គ្នា

ប្រសិនបើអ្នករវល់ការងារខ្លាំងដល់ថ្នាក់ សូម្បីតែថ្ងៃពិសេសរបស់ដៃគូរអ្នក ដូចជា Birthday Anniversary ឫខួបអាពាហ៍ពិពាហ៍នោះ ដៃគូររបស់អ្នកច្បាស់ជាអន់ចិត្តខ្លាំងណាស់។ ទោះបីមើលទៅមិនសូវសំខាន់ តែសម្រាប់មនុស្សស្រី អាចធ្វើអោយគេបាក់ទឹកចិត្តខ្លាំងណាស់៕

ចុចអានផ្សេងៗ៖ បើមនុស្សពិសេសរបស់អ្នកមានចំនុចទាំងនេះ គេពិតជាស្រលាញ់អ្នកខ្លាំង!

ចុចអានផ្សេងៗ៖ ស្រលាញ់ត្រូវហ៊ានសារភាព បើគេបដិសេធត្រូវធ្វើយ៉ាងណាទៀត?

ប្រភព៖ Boldsky

មតិយោបល់

ថ្មីៗ9 hours ago

ជ្រាបជាដំណឹង ! អគ្គិសនីកម្ពុជានឹងចាប់ផ្តើមផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧​ ខាងមុននេះ

ពីនេះពីនោះ11 hours ago

ជិតដាច់ឆ្នាំ២០១៩ រ៉េត ស៊ូហ្សាណា បង្ហោះវីដេអូនិងរូបភាព បង្ហាញស្ទាយតុបតែងខ្លួនថ្មី យ៉ាងស្រស់ស្អាត ថែមទាំងសួរមហាជនថា… (មានវីដេអូ)

គួរដឹង11 hours ago

មកដឹងទាំងអស់គ្នា ! ពីអត្ថន័យអក្សរនៅលើសេវាអ៊ីនធឺណិត

ពីនេះពីនោះ11 hours ago

ទីបំផុត អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញមុខកូនប្រុសជាលើកដំបូង ដែលសម្រាលចំថ្ងៃពិសេស និងមានទម្ងន់ដល់ទៅ…

ពីនេះពីនោះ11 hours ago

សុខៗ នាយ ពែកមី ដាក់មួយឃ្លាថា “ប្តីចូលហាងផឹកសុីហាងឆ្ញាញ់ៗ​ ប៉ាវមិត្តភក្ភិអស់ 100$ ទៅ 200$ ចំនែកប្រពន្ធកូនវិញ នៅផ្ទះ​សុីមួយពេល10000៛​ 20000៛ មិនស្មើឲ្យលុយ…”

Trending

Copyright © 2019 ANARCHAK