គួរដឹង
គេងមិនលក់មែនទេ? ទាំងនេះគឺជាមូលហេតុដែលនាំអោយអ្នកគេងមិនស្កប់នៅពេលយប់!!

ការគេងមិនទៀងទាត់ធ្វើឱ្យយើងអស់កម្លាំងភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង លើសពីនេះទៅទៀត វាក៏ជាមូលហេតុចម្បងនៃការឡើងទម្ងន់ និងសុខភាព មិនល្អផងដែរ។
ពេលនេះ Anarchak នឹងធ្វើការលើកឡើងនូវមូលហេតុមួយចំនួួនដែលនាំអោយអ្នកគេងមិនងាយលក់ ឫគេងមិនស្កប់នៅពេលយប់។ តោះមើលទាំងអស់គ្នា៖
១. អាកាសធាតុ
ការគេងដែលស្កប់ល្អ បន្ទប់គេងគួរស្ថិតនៅក្នុងសីតុណ្ហាភាពល្អបំផុតចន្លោះពី 60-75 ° F (15-23 ° C) ។
២. ការហាត់ប្រាណ
ការហាត់ប្រាណជាការល្អណាស់ ប៉ុន្តែការហាត់ប្រាណរំញោចប្រព័ន្ធសរសៃប្រសាទ ដូច្នេះការហាត់ប្រាណមុនពេលចូលគេងអាចប៉ះពាល់ដល់ការគេងលក់។
ដំណោះស្រាយ: ហាត់ប្រាណមិនតិចជាង 3 ម៉ោងមុនពេលចូលគេង។
៣. ពេលវេលាមិនជាក់លាក់
ដើម្បីសម្រាកឱ្យបានពេញលេញរាងកាយរបស់អ្នកត្រូវការពេលវេលាជាក់លាក់ ពីព្រោះការគេងយូរក្នុងថ្ងៃចុងសប្តាហ៍មិនគ្រប់គ្រាន់នោះទេ។
ដំណោះស្រាយ: ចូលគេងនៅពេលយប់អោយបានទៀងទាត់ ឧទាហរណ៍ដូចជា ចន្លោះពេលពី ១០ ទៅ ១យប់ អោយបានជាប់លាប់។
៤. ពន្លឺភ្លើង
ពន្លឺតូចបំផុតពីចង្កៀងឬអំពូល LED នៃឧបករណ៍អគ្គិសនីជាការប៉ះពាល់នៃការគេងរបស់អ្នក។
ដំណោះស្រាយ: ចាត់ការបិទប្រភពពន្លឺទាំងអស់ នៅជុំវិញខ្លួនមុនពេលគេង។
៥. សម្លេងរំខាន
សម្លេងដែលចេញមកពីអ្នកជិតខាង ឫរថយន្តតាមផ្លូវក៏ជាកត្តាប៉ះពាល់ដល់ការគេងរបស់អ្នកផងដែរ។
ដំណោះស្រាយ: គួរប្រើអ្វីបិទត្រចៀករបស់អ្នកមុនពេលគេង។
៦. ប្រើកន្លែងគេងខុសគោលដៅ
មនុស្សជាច្រើនប្រើគ្រែរបស់ពួកគេមិនត្រឹមតែដេកប៉ុណ្ណោះទេប៉ុន្តែក៏ជាកន្លែងធ្វើការដែលធ្វើឱ្យគុណភាពនៃការគេងមានការថយចុះផងដែរ។
ដំណោះស្រាយ: ទុកការងាររបស់អ្នកនៅខាងក្រៅបន្ទប់គេង ឫឆ្ងាយពីគ្រែគេង។
៧. សារធាតុកាហ្វេអ៊ីន
មិនមែនត្រឹមតែកាហ្វេនោះទេដែលធ្វើអោយប៉ះពាល់ដល់ការគេងរបស់អ្នក គេក៏បានរកឃើញនៅក្នុងសូកូឡា ឫផលិតផលផ្សេងៗផងដែរ។
ដំណោះស្រាយ: ញាំុំអាហារដែលមានជាតិកាហ្វេអ៊ីន តិចតូចប៉ុណ្ណោះនៅពេលល្ងាច។
៨. ការធ្វើអោយខ្លួនឯងគេងលក់
អ្នកខ្លះអាចគេងលក់ដោយមិនចាំបាច់ធ្វើអ្វី តែប្រសិនបើអ្នកនៅតែគេងមិនលក់រយៈពេល ៣០នាទីហើយ អ្នកគួររកអ្វីដែលអាចធ្វើអោយអ្នកគេងលក់។
ដំណោះស្រាយ: ប្រសិនបើអ្នកមិនអាចគេងលក់ក្នុងរយះពេល 20 នាទីចូរក្រោកពីគ្រែហើយអានសៀវភៅឫស្តាប់ចម្រៀងជាដើម។
៩. ជាតិអាកុល
ទោះបីជាជាតិអាកុល ឫជាតិស្រវឹងជួយអោយអ្នកគេងលក់បានលឿន តែវានឹងធ្វើអោយអ្នកឈឺក្បាល និងអារម្មណ៍មិនស្កប់។
ដំណោះស្រាយ: ញាំុំគ្រឿងស្រវឹងមិនតិចជាង 2 ម៉ោងមុនពេលគេង វាកាន់តែប្រសើរបើយើងឈប់ផឹកទាំងអស់គ្នា។
១០. គិតច្រើនខ្លាំងពេក
ការអោយខួរក្បាលរបស់អ្នកដំណើរការឫគិតវិលវល់ច្រើនពេក វាប៉ះពាល់ដល់ការគេង។
ដំណោះស្រាយ: កុំគិតច្រើនពេលចូលគេង ព្យាយាមអោយខួរក្បាលសម្រាក និងគិតអ្វីដែលសប្បាយឫស្រស់ស្រាយ។
១១. ទម្លាប់នៃការងូតទឹក
ទម្លាប់នៃការងូតទឹកក៏អាចប៉ះពាល់ដល់ការគេងផងដែរ។
ដំណោះស្រាយ: កុំធ្វើការត្រាំទឹកក្តៅ ប៉ុន្តែធ្វើការងូតទឹកក្តៅអុនៗ កុំក្តៅពេកឫត្រជាក់ពេក។ ពីព្រោះទឹកក្តៅពេកអាចប៉ះពាល់ដល់ការ រំលាយអាហារនិងការគេង។
១២. ការគេង
ការគេងក្នុងស្ថានភាពមិនស្រួលទោះបីជាអ្នកនៅម្នាក់ឯងឬជាមួយដៃគូរបស់អ្នកក៏ដោយក៏ធ្វើឱ្យរាងកាយរបស់អ្នកតានតឹងខ្លាំងពេក នោះនាំឱ្យមានការខ្វះខាតក្នុងការសម្រាក។
ដំណោះស្រាយ: គេងក្នុងទិសមួយដែលអ្នកមានអារម្មណ៍ស្រួលបំផុតនិងព្យាយាមមិនផ្លាស់ប្តូរវារហូតដល់អ្នកដេកលក់៕
ចុចអានផ្សេងៗ៖ អណ្តូងរ៉ែទាំង១០ ដែលផ្ទុកសារធាតុរ៉ែច្រើនបំផុតលើពិភពលោក!
ចុចអានផ្សេងៗ៖ កំពង់ផែទាំង ១០ ដែលមានសក្តានុពលបំផុតលើពិភពលោក!
-
ថ្មីៗ4 years ago
ស៊ែរបន្ទាន់! ពលរដ្ឋខ្មែរ គ-ថ្លង់ពីកំណើត ពេលនេះអាចស្ដាប់ និងនិយាយបាន១០០% ដោយការវះកាត់បច្ចេកវិទ្យាទំនើប!
-
គួរដឹង2 years ago
កូនខ្មែរគួរដឹង! ប្រវត្តិដ៏ក្រៀមក្រំនៃ “ព្រះរាជដំណាក់ភ្នំបូកគោ”
-
បែបផែនជីវិត3 years ago
«Steve Jobs» សល់ទឹកប្រាក់ជាង ៧ ពាន់លានដុល្លារមុនស្លាប់ ហើយនេះជាពាក្យចុងក្រោយដែលគាត់ចង់និយាយ….
-
គួរដឹង3 years ago
លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំបងប្អូនប្រជាពលរដ្ឋគួរតែមានថ្នាំ ៤ ប្រភេទនេះនៅក្នុងផ្ទះ
-
បែបផែនជីវិត4 years ago
ការពិតអ៊ីចឹងសោះ បានជាជនជាតិចិន រកស៊ីឡើងម្ល៉េះ! បើមិនជឿកុំប្រមាថ…
-
គួរដឹង4 years ago
វិធីគ្រប់គ្រងមនុស្សទាំង៦យ៉ាង ដែលមានប្រសិទ្ធិភាពបំផុតសម្រាប់អ្នកដឹកនាំ!
-
ថ្មីៗ3 years ago
អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
-
គួរដឹង3 years ago
កុំឲក្មេងសួរអត់ដឹង! នេះជា «ប្រវត្តិនៃនំបញ្ចុកខ្មែរ» ដែលកូនខ្មែរជំនាន់ក្រោយមិនសូវបានដឹង