អ្នកនឹងគ្មានថ្ងៃជោគជ័យទេ បើសិនជាបន្តធ្វើរឿងទាំងនេះ
Connect with us

បែបផែនជីវិត

អ្នកនឹងគ្មានថ្ងៃជោគជ័យទេ បើសិនជាបន្តធ្វើរឿងទាំងនេះ

តើភាពជោគជ័យជាអ្វី? មនុស្សគ្រប់គ្នា ក្នុងកាលៈទេសៈខុសៗគ្នាអាចមាននិយមន័យនៃពាក្យថា ជោគជ័យនេះខុសៗគ្នា។ សម្រាប់អ្នកខ្លះ ភាគជោគជ័យគឺនៅពេលដែលពួកគេក្លាយជាប្រធានក្រុមហ៊ុន ដឹកនាំមនុស្សរាប់ពាន់នាក់ ឯអ្នកខ្លះទៀត ភាគជោគជ័យគឺមានភាពសាមញ្ញអាចត្រឹមគ្រាន់មានអាហារ៣ពេលហូបជុំគ្រួសារជាដើម។

ប៉ុន្តែទោះជាមាននិយមន័យនៃភាពជោគជ័យខុសៗគ្នាក៏ដោយ ក៏មានលក្ខណៈមួយចំនួនដែលយើងមិនត្រូវមើលរំលង ប្រសិនបើយើងចង់អភិវឌ្ឍខ្លួនឯង ដើម្បីឈានទៅរកភាពជោគជ័យ។

១. មិនខ្វល់ខ្វាយពីសុខភាព

អ្វីគ្រប់យ៉ាងក្នុងជីវិតយើង ពឹងផ្អែកលើសុខភាពរបស់យើង។ ដូចនេះ វាត្រូវដល់ពេលហើយដែលអ្នកចាប់ផ្តើមបោះបង់ចោលនូវទម្លាប់មិនល្អក្នុងការរស់នៅ ដែលនាំឲ្យមានបញ្ហាសុខភាព​ ដូចជារបបអាហារមិនមានប្រយោជន៏ ការមិនដែលធ្វើលំហាត់ប្រាណជាដើម។

២. តែងតែយល់ព្រម

អ្នកត្រូវបង្រៀនខ្លួនឯង ឲ្យចេះនិយាយបដិសេធតាមត្រង់ថា “ទេ” បើទោះជាវាអាចធ្វើឲ្យអ្នកដទៃមួយចំនួនប៉ះពាល់ ឬ ឈឺចាប់ក៏ដោយ ប្រសិនបើអ្នកចង់មានភាពជោគជ័យសម្រាប់ខ្លួនឯង។ ឈប់យល់ព្រមចំពោះអ្វីដែលអាចប៉ះពាល់ដល់ការងារ ឬគោលបំណងរបស់អ្នក។

៣. គំនិតច្រំដែល

ប្រសិនបើអ្នកដឹងថា ខ្លួនឯងមានគំនិតច្រំដែល អ្នកត្រូវតែផ្លាស់ប្តូរវាចេញ។ អ្នកត្រូវតែចាប់ផ្តើមរៀនសូត្រ ពីអ្វីដែលថ្មី អ្វីដែលមានប្រយោជន៏ អ្វីដែលអាចជួយអ្នកអភិវឌ្ឍខ្លួនឯងបានក្នុងពេលអនាគត។ ទាល់តែអ្នកចាប់ផ្តើមបើកចិត្ត បើកគំនិតការគិតឲ្យទូលំទូលាយ ទើបអ្នកអាចក្លាយជាអ្នកជោគជ័យក្នុងពេលអនាគតបាន។

៤. ធ្វើការងារសព្វបែបសព្វយ៉ាង

កុំព្យាយាមធ្វើអ្វីៗគ្រប់យ៉ាង ហើយគិតថាអ្នកនឹងអាចសម្រេចបានទាំងអស់ដោយជោគជ័យ។ ផ្ទុយទៅវិញ ត្រូវចេះផ្តោតការយកចិត្តទុកដាក់លើការងារជាក់ស្តែងណាមួយ បើចង់ក្លាយជាអ្នកជោគជ័យ។

៥. រកលេសដោះសារ

ការរកលេស គ្រាន់តែជារបាំងមួយដែលអ្នកយកបាំងខ្លួន ឬមកលួងខ្លួនឯងក្នុងពេលបរាជ័យប៉ុណ្ណោះ។ គ្មានអ្វីដែលមិនអាចសម្រេចបាននោះទេ ប្រសិនបើអ្នកខំប្រឹង ដូចនេះការរកលេសមកបាំងមុខ គ្រាន់ជាទង្វើដែលនឹងរាំងស្ទះការអភិវឌ្ឍរបស់ខ្លួនឯងប៉ុណ្ណោះ។

៦. យកដៃរាំងមេឃ

កុំគិតថាអ្នកអាចធ្វើអ្វីៗបានទាំងអស់។ ផ្ទុយទៅវិញ គួរគ្រប់គ្រងទៅលើអ្វីដែលអ្នកអាចធ្វើបាន ជាជាងគ្រប់គ្រងទៅលើអ្វីៗទាំងអស់។ ត្រូវព្យាយាមឲ្យអស់នូវសមត្ថភាពទៅលើអ្វីដែលខ្លួនយើងអាចធ្វើបានជាក់ស្តែង។

៧. គ្មាននរណាល្អគ្រប់ដប់ឡើយ

បរាជ័យ ជាជំហាមមួយទៅកាន់ភាពជោគជ័យ។ ប្រសិនបើអ្នកខ្លាចបរាជ័យ ហើយមិនហ៊ានប្រឈមមុខនឹងបរាជ័យ នោះអ្នកនឹងគ្មានឳកាសទទួលបានភាពជោគជ័យនោះឡើយ។ ទោះជាបរាជ័យក្តី ក៏ត្រូវយកឳកាសនោះដើម្បីមករៀនសូត្រជាមេរៀនជីវិតផងដែរ។

៨. ក្រអឺតក្រទម

ភាពក្រអឺតក្រទម នឹងមិននាំអ្នកទៅកាន់ផ្លូវខាងមុខវែងឆ្ងាយបានទេ។ ពេលខ្លះ យើងត្រូវលះបង់ភាពក្រអឺតក្រទមក្នុងខ្លួន ហើយព្យាយាមស្តាប់គំនិត ទស្សនៈអ្នកដទៃ រៀនសូត្រពីគេ ដើម្បីអភិវឌ្ឍខ្លួនបន្ថែម។

៩. តំរូវចិត្តមនុស្សគ្រប់គ្នា

ទោះជាអ្នកធ្វើអ្វីក៏ដោយ ក៏មិនអាចតម្រូវចិត្តមនុស្ស១លាននាក់បានឡើយ។ ដូច​នេះ កុំព្យាយាមធ្វើអ្វីឲ្យត្រូវចិត្តអ្នកគ្រប់គ្នា ប៉ុន្តែទទួលយកនូវការមិនពេញចិត្តនោះមកធ្វើការរៀនសូត្រពីវាបន្ថែម។ នៅថ្ងៃណាមួយ អ្នកដែលមិនពេញចិត្ត នឹងអាចផ្លាស់ប្តូរគំនិតអវិជ្ជមានរបស់គេចំពោះអ្នក។

១០. មិនមានការស្រម៉ៃ

បើយើងធ្វើការស្រម៉ៃកាន់តែធំកាលណា នោះការខិតខំប្រឹងប្រែងរបស់យើងកាន់តែខ្លាំងតាមនោះ។ ដូចនេះ បើចង់ក្លាយជាអ្នកជោគជ័យ ចាប់ផ្តើមបង្កើតនូវក្តីស្រម៉ៃរបស់អ្នកឥឡូវនេះ៕

ដោយ៖ នី អាទិគុណ
ប្រភព៖ Wittyfeed

មតិយោបល់

ពីនេះពីនោះ4 weeks ago

មហាសប្បុរសពិតៗ ! ជនពិការដៃទាំងទ្វេរម្នាក់ សន្សំប្រាក់រាប់ឆ្នាំពីការសុំទាន ទិញដី ៥០ហិតា ពុះឡូត៍ចែកជូនអ្នកក្រីក្រ ៣០០គ្រួសារ

គួរដឹង4 weeks ago

មិនធម្មតាទេ ម្លូជាឱសថដ៏ពូកែ និងមានគុណសម្បត្តិដល់ម្លឹង!!!

ទាក់ទាញ4 weeks ago

​មិនដែលដឹងសោះ! ព្រះមហាក្សត្រខ្មែរទ្រង់មានរាជដំណាក់ប្រវត្តិសាស្ត្រមួយ ដែលសេនា​ប្រមុខ​ដ៏ឆ្នើម គីម​ អ៊ីល​សុង​ កូរ៉េខាងជើងកសាងថ្វាយ

គួរដឹង4 weeks ago

លោកវេជ្ជបណ្ឌិត គួច ម៉េងលី  ប្រាប់អ្នកកើត “តាអក” អាចប្រើ “អូសាវ៉ែល” ព្យាបាលបង្ក្រាបបាន

ពីនេះពីនោះ4 weeks ago

ពិតជាក្ដុកក្ដួលណាស់ ! រឿងរ៉ាវជីវីតដ៏ជូរចត់របស់ សោម ស្រីនាថ ត្រូវបានលាតត្រដាង

Trending

Copyright © 2019 ANARCHAK