នារីអស្ចារ្យ! ទើប២៤ឆ្នាំសោះបានក្លាយជាមហាសេដ្ឋីនីវ័យក្មេងបំផុតរបស់ចិន!
Connect with us

ពួកគេជានរណា

នារីអស្ចារ្យ! ទើប២៤ឆ្នាំសោះបានក្លាយជាមហាសេដ្ឋីនីវ័យក្មេងបំផុតរបស់ចិន!

ថ្ងៃនេះ Anarchak សូមនាំប្រិយមិត្តមកស្គាល់នារីវ័យក្មេងដ៏អស្ចារ្យម្នាក់ដែលបាន​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋីនី​វ័យក្មេង​បំផុត​របស់​ប្រទេស​ចិន កាលពីខែឧសភាកន្លងទៅនេះ។

មានវ័យត្រឹម ២៤ ឆ្នាំ អ្នកនាង Zetian Zhang ​ត្រូវ​បាន​គេ​ដាក់​រហស្សនាម​ឲ្យ​ថា «Milk Tea Sister» និងទើបបាន​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋីនី​វ័យក្មេង​បំផុត​របស់​ប្រទេស​ចិន។

នៅ​ក្នុង​ឆ្នាំ ២០១១ អ្នកនាងបាន​ចូលរៀន​នៅ​ឯ​មហាវិទ្យាល័យ​ជាន់​ខ្ពស់​ចិន Tsinghua University និងក្រោយមក​បាន​សិក្សា​នៅ​ក្រៅ​ប្រទេស នៅ​ឯ​មហាវិទ្យាល័យ Barnard College ក្នុង​ទីក្រុង New York។

នៅទីនោះអ្នកនាង Zhang បានជួបលោក Liu ដែលជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​របស់ចិន​ដ៏​ធំ មួយគឺ JD។  ក្រោយស្គាល់គ្នាបាន ៣ ឆ្នាំពួកគេក៏រៀបការ។

​ក្នុងនាមជាភរិយានាងបានរួមចំណែក​ជួយ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​មាន​ការ​លូតលាស់យ៉ាងខ្លាំង។ នាងក៏បាន​វិនិយោគ​នៅ​ក្នុង​ក្រុមហ៊ុន​ចំនួន ៦ នៅ​ក្នុង​ប្រទេស​ចិន រួម​ទាំង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ដ៏​ល្បីគឺសេវាកម្មតាក់ស៊ី Uber ផង​ដែរ។

នាង Zhang ក៏ធ្លាប់​បាន​ជួប​ជាមួយ​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft និង​ជា​មហាសេដ្ឋី​ពិភពលោក លោក Bill Gates ផងដែរ។

នេះបង្ហាញពីគម្រូរបស់ភរិយាដ៏ឆ្លាតវៃដែលជួយជ្រោមជ្រែងស្វាមីឱ្យកាន់តែចម្រើនរុងរឿងឡើង៕

ចុចអាន៖ សម្តីមាសរបស់មហាសេដ្ឋី Jack Ma ដែលគួរយកជាគំនិតពិចារណា!​

ចុចអាន៖ ពីជនញៀនថ្នាំចូលគុករាប់ភ្លេចក្លាយជាមហាសេដ្ឋីដ៏គួរឲ្យសរសើរ !

ដោយ៖ ដានី្

ប្រភព៖ nextshark

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ថ្មីៗ2 weeks ago

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

គួរដឹង4 weeks ago

សាកល្បងមើល! ចំនួនខ្សែបន្ទាត់នៅពេលអ្នកក្តាប់ដៃ អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈនិងព្រេងវាសនា

Trending

Copyright © 2019 ANARCHAK