តើគាត់ជានរណា? ហេតុអ្វីបានជាមនុស្សគ្រប់គ្នាគួររៀនតាមគាត់?
Connect with us

ពួកគេជានរណា

តើគាត់ជានរណា? ហេតុអ្វីបានជាមនុស្សគ្រប់គ្នាគួររៀនតាមគាត់?

ស្ថិតនៅក្នុងសប្បុរជាជនជាតិស្បែកខ្មៅម្នាក់ ស្រី្តម្នាក់នេះត្រូវបានគេទទួលស្គាល់ពីការតស៊ូព្យាយាមរបស់គាត់ដែលមនុស្សជាច្រើនក្នុងពិភពលោកស្ទើរតែមិនអាចធ្វើតាមបាន។ គាត់មានឈ្មោះថា OPRAH WINFREY។ ប៉ុន្តែហេតុអ្វីបានជាមនុស្សគ្រប់គ្នាគួររៀនតាមគាត់? តើរឿងរ៉ាវជីវិតគាត់មានលក្ខណះបែបណា?

ខាងក្រោមនេះគឺជារឿងជីវិតរបស់គាត់៖

កើតមកជាក្មេងស្រីអភ័ព្វម្នាក់ គាត់ត្រូវបានគេចាប់រំលោភតាំងពីអាយុ៩ឆ្នាំ ដែលកាលនោះគាត់មិនទាំងដឹងផងថាអ្វីទៅជាការចាប់រំលោភ។ កាលនោះ គាត់ត្រូវបានគេល្បួងដោយកុហកថា គេនឹងទិញការ៉េមអោយគាត់។ តែចុងក្រោយ គេយកគាត់ទៅចាប់រំលោភទាំងវ័យរបស់ខ្លួនត្រឹមតែជាកុមារីសោះ។

ចាប់តាំងពីពេលនោះមក គាត់ត្រូវបានបងប្អូនសាច់ញាតិជាច្រើនធ្វើបាប និងបំពានមកកាន់រូបគាត់។ រហូតដល់អាយុ១៤ឆ្នាំ គាត់ក៏ចាប់ផ្តើមមានផ្ទះពោះលើកដំបូង។ ប៉ុន្តែកូនរបស់គាត់នោះគ្មានសំណាង ក៏មានបាត់បង់ជីវិត។ ការកើតទុក្ខមិនទាន់ទាំងបានរសាយផង បងប្រុសបង្កើតជាទីស្រលាញ់របស់គាត់ក៏បានស្លាប់អោយជម្ងឺអេដស៍ទៀត។ អ្វីដែលរឹតតែកំសត់ជាងនេះទៀតនោះគឺ ម្តាយរបស់គាត់ក៏បានស្លាប់ចោលគាត់ដូចគ្នា ដោយទុកអោយគាត់នៅតែពីរនាក់ប្អួនស្រីគាត់។

ចាប់ពីពេលនោះមក គាត់ចាប់ផ្តើមងើបឈរ ប្រឆាំងនឹងព្រហ្មលិខិតរបស់ខ្លួន។ ដោយសារតែការជោគជ័យរបស់គាត់នៅក្នុងកម្មវិធីប្រកួតនិយាយ គាត់ត្រូវបានសាកលវិទ្យាល័យមួយទទួលអោយចូលរៀន។ លើសពីនេះទៅទៀត គាត់បានចាប់ផ្តើមធ្វើការ។ ដោយការងារដំបូងដែលគាត់ធ្វើគឺនៅក្នុងស្ថានីយ៍ទូរទស្សន៍មួយដែលស្ទើរតែក្ស័យធុនទៅហើយ។ កាលនោះ គាត់ធ្វើការស្ទើរតែ២៤ម៉ោងក្នុងមួយថ្ងៃ។

ក្រោមការខិតខំប្រឹងប្រែងអស់រយះពេលជាច្រើនឆ្នាំ គាត់បានក្លាយជាមនុស្សស្រីជោគជ័យម្នាក់នៅក្នុងសហរដ្ឋអាមេរិច។ ពេលនេះ គាត់គឺជាពិធីករដែលល្បីល្បាញម្នាក់ ដែលមនុស្សស្ទើរតែកន្លះពិភពលោកបានស្គាល់តាមរយះទេពកោសល្យ និងការខិតខំព្យាយាមរបស់គាត់។ សូម្បីតែស្ថានីយ៍ទូរទស្សន៍ CNN ក៏បានឧទេសនាមគាត់ ជាមនុស្សស្រីដែលមានឥទ្ធិពលបំផុតម្នាក់ផងដែរ។

គាត់ជាឧទាហរណ៍មួយដែលល្អបំផុតដែលបានបង្ហាញដល់មនុស្សគ្រប់គ្នាថា អោយតែអ្នកមិនអស់សង្ឃឹម ហើយព្រមងើបឈរប្រឆាំងដើម្បីអនាគតរបស់ខ្លួន អ្នកនឹងជោគជ័យនៅក្នុងពេលណាមួយ។ អ្នកកើតមកមិនមានអ្វីមិនមែនជាកំហុសរបស់អ្នកនោះទេ ប៉ុន្តែប្រសិនជាអ្នកស្លាប់ទៅមិនមានអ្វី ទើបជាកំហុសពិតប្រាកដ៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

អត្ថបទល្អផ្សេងទៀត៖

តោះថ្ងៃនេះយើងមកតាមដានរឿងខ្លីតែបែបអប់រំមួយទៀតដែលមានដំណងជើងថា ៖ “ឆ្កែចចក និងស្តេចសត្វ”

នៅក្នុងព្រៃធំមួយ មានការគ្រប់គ្រងប្រកបដោយក្ដីស្ងប់សុខ ដោយមានសត្វតោគឺជាមេគ្រប់គ្រងដែលត្រូវបានពពួកសត្វទាំងឡាយស្រលាញ់គោរពគ្រប់ៗគ្នា ។ មិនថាសត្វតូច ឬ សត្វធំ តែងតែទទួលបានការពិចារណាក្នុងការដោះស្រាយរាល់ទំនាស់វិវាទយ៉ាងយុត្តិធម៏បំផុតពីស្ដេចសត្វមួយនេះ ។

ថ្ងៃមួយ ស្ដេចសត្វមួយនេះត្រូវការស្វែងរកជំនួយការ ដើម្បីជួយមើលការខុសត្រូវក្នុងព្រៃឲ្យបានកាន់តែសព្វជាងនេះ ។ ស្ដេចសត្វ បានយកចចកមកធ្វើជាជំនួយការ និងប្រកាសថា “ពីថ្ងៃនេះតទៅ ឆ្កែចចក គឺជាជំនួយការរបស់យើង” ។ ក្រោយពេលបានក្លាយជាជំនួយការរបស់ស្តេចសត្វ ចចកក៏មានមោទភាពយ៉ាងខ្លាំង ។ គេបានយកចិត្តមេតាំងពីដើម និងត្រូវគេបានគេស្រលាញ់គោរពរាប់អាន ។

យូរៗទៅ ចចកលែងសូវមានការខ្លាចរអែងដូចកាលពីមុនទៀតហើយ ។ ពីដើមចិត្តដែលតែងតែខ្លាច ពេលនេះក៏លែងខ្លាចរអាដូចមុន ។ ចិត្តដែលតែងតែកោតក្រែង ក៏លែងញញើតដូចមុន ។ ការគោរពក៏លែងមាន ហើយបែរជាព្រងើយៗមិនដូចមុន ។

ពពួកសត្វព្រៃទាំងឡាយឃើញដូចនេះក៏នាំគ្នាឆ្ងល់ ទើបដាច់ចិត្តសួរឆ្កែចចក ដើម្បីសួរដេញដោលឲ្យអស់សង្ស័យ ថាហេតុអ្វីបានជាឆ្កែចចកប្ដូរអាកប្បកិរិយាមិនសមរម្យចំពោះមេរបស់ខ្លួនយ៉ាងដូចនេះ ។ ឆ្កែចចកក៏ឆ្លើយថា ៖ “កាលពីមុនខ្ញុំបានឃើញត្រឹមតែការសំដែងរបស់លោកនាយយើងតែប៉ុណ្ណោះ ។

យើងធ្លាប់តែឃើញភាពល្អដែលគួរឲ្យលើកតម្កើង ។ ប៉ុន្ដែតាមការពិតលោកនាយក៏មាននិស្ស័យមិនខុសអ្វីពីយើង ។ គាត់ដាក់ទោសគេ តែគាត់ក៏ប្រព្រឹត្តអញ្ចឹងដែរ ។ តើឲ្យខ្ញុំគោរពកោរខ្លាចគាត់ម៉េចទៅមិត្តសម្លាញ់ទាំងឡាយអើយ!”

ពិតណាស់ ! មេដឹកនាំដែលល្អតែនៅនឹងមុខ ធ្វើល្អតែនឹងមុខ មិនគួរឲ្យគេគោរពលើកតម្កើងឡើយ ៕

ចុចអាន៖ បើអ្នកធ្វើរឿង ៥ ត្រូវ និងរឿង១ ខុស តើមនុស្សក្នុងលោកនឹងសរសើរឬរិះគន់អ្នក?

ចុចអាន៖ ច្បាប់ជីវិតដ៏សំខាន់ទាំង ៧ យ៉ាងដែលយើងមិនធ្លាប់បានរៀននៅក្នុងសាលា

មតិយោបល់

Trending

Copyright © 2019 ANARCHAK