គួររៀនសូត្រពីទម្លាប់ល្អទាំងនេះ ដើម្បីក្លាយជាអ្នកជោគជ័យ
Connect with us

បែបផែនជីវិត

គួររៀនសូត្រពីទម្លាប់ល្អទាំងនេះ ដើម្បីក្លាយជាអ្នកជោគជ័យ

ជារឿយៗ អ្នកតែងតែលឺពីជីវិតមនុស្សជោគជ័យជាច្រើននាក់ ដែលពួកគេមានការប្រវត្តិជោគជ័យ ប្រវត្តិការតស៊ូខុសៗគ្នា។ ប៉ុន្តែបើទោះជាពួកគេមានគន្លឹះ និងវិធីសាស្រ្តផ្សេងៗគ្នាក្នុងភាពជោគជ័យរបស់ពួកគេក៏ដោយ ក៏មានលក្ខណៈដូចគ្នាមួយចំនួនដែលអ្នកជោគជ័យទាំងនោះសុទ្ធតែមាន ហើយជាកត្តាជួយឲ្យពួកគេទាំងនោះជោគជ័យ។

១. ភ្ញាក់ពីដេកពីព្រលឹមស្រាងៗ

ជាក់ស្តែង បើយើងមើលទៅលើជីវិតរបស់ប្រធានក្រុមហ៊ុនល្បីៗដូចជា ក្រុមហ៊ុន Apple, Starbucks, និង Disney គឺពួកគេតែងតែងើបពីព្រលឹមជារៀងរាល់ព្រឹក។ តាមការស្រាវជ្រាវបង្ហាញថា ខួរក្បាលរបស់យើងធ្វើការមានប្រសិទ្ធភាពខ្ពស់ជាងគេនូវពេលព្រឹក ដែលជាហេតុនាំឲ្យទម្លាប់នេះជាទម្លាប់ដែលនាំឲ្យមានភាពជោគជ័យ។

២. ចេះផ្តល់អាទិភាពទៅលើការងារ

អ្នកជោគជ័យត្រូវតែចេះជ្រើសរើស និងសម្រេចថាការងារណាសំខាន់ ការងារណាមិនសូវសំខាន់ ដែលត្រូវផ្តល់អាទិភាពត្រូវដោះស្រាយមុន ឬក៏មិនគួរផ្តល់។

៣. ធ្វើលំហាត់ប្រាណ

ទាំងតារាសម្តែង និងអ្នកជំនួញល្បីៗ ទម្លាប់សំខាន់ប្រចាំថ្ងៃមួយនោះគឺការធ្វើលំហាត់ប្រាណជាទៀងទាត់។ ទោះជាការរត់ ហាត់យូហ្គា ឬហាត់ប្រាណរបៀបណាក៏ដោយ ទម្លាប់នេះនឹងបង្កើនឥទ្ធិពល និងការផ្តោតអារម្មណ៏លើការងារបានកាន់តែខ្ពស់។

៤. ចេះកំណត់គោលដៅជាក់លាក់

ចង់បានរាងស្អាត ឬ ក៏ចង់បានឡើងតំណែងការងារ ឬចង់ពង្រីកនូវមុខជំនួញរបស់ខ្លួន សុទ្ធតែជាគោលដៅជាក់លាក់ដែលបុគ្គលជោគជ័យគ្រប់រូបត្រូវតែកំណត់ឲ្យច្បាស់។ លើសពីនេះទៀតសម្រាប់គោលដៅទាំងនោះ បុគ្គលដែលមានជោគជ័យក្នុងជីវិត ត្រូវតែចេះបំបែកជាចំណុចតូចៗដែលយើងអាចសម្រេចបានជាជំហានៗ។

៥. ទម្លាប់អាន

មិនថាសៀវភៅ កំណាព្យ អត្ថបទវិភាគ ឬឯកសារអ្វីផ្សេងក៏ដោយ នេះជាទម្លាប់ដ៏សំខាន់របស់បុគ្គលជោគជ័យមួយចំនួនដូចជា Bill Gates និង Emma Watson ជាដើម។ ជាក់ស្តែងសៀវភៅជាឃ្លាំងចំណេះដ៏ធំ សម្រាប់យើងគ្រប់ៗគ្នា។

៦. ចេះប្រើប្រាស់ពេលវេលា

ទោះជារវល់ មានការងារច្រើនគរដូចភ្នំនៅចំពោះមុខក៏ដោយ អ្នកជោគជ័យទាំងអស់សុទ្ធតែចេះបែងចែកពេលវេលា និងប្រើប្រាស់នូវពេលវេលារបស់ខ្លួនឲ្យមានតុល្យភាពរវាងការងារ និងពេលវេលាសម្រាប់គ្រួសារ និងផ្ទាល់ខ្លួន។ ដូចនេះ យើងត្រូវផ្តល់ពេលវេលាឲ្យខ្លួនឯងដើម្បីកុំឲ្យមានភាពធុញថប់កើនលើសកម្រិត។

៧. ត្រៀមខ្លួនជានិច្ច

តាំងពីការតុបតែងខ្លួន ការទំនាក់ទំនង រហូតដល់ការងារធំៗផ្សេងៗទៀត អ្នកជោគជ័យសុទ្ធតែចេះរបៀបត្រៀមខ្លួនឲ្យបានរួចរាល់ជានិច្ច មុននឹងចាប់ផ្តើមធ្វើអ្វីមួយ។

៨. ស្វែងរកជំនួយ

គ្មាននរណាម្នាក់ដែលអាចសម្រេចជោគជ័យធំតែម្នាក់ឯងបាននោះទេ។ ជាក់ស្តែងប្រភពចំណេះដឹង និងបទពិសោធន៏អត់ព្រំដែន គឹមាននៅជុំវិញខ្លួនយើងជានិច្ច ហេតុដូចនេះហើយ យើងត្រូវតែចេះប្រើប្រាស់នូវប្រភពទាំងនោះឲ្យមានប្រសិទ្ធភាព។ ពេលខ្លះការងារដែលអ្នកដោះស្រាយមិនចេញទាល់តែសោះ មិត្តភក្តិរបស់អ្នកអាចដោះស្រាយចេញបានយ៉ាងរហ័ស។

៩. មានជំហរជាក់លាក់ក្នុងជីវិត

ទោះបីជាបរាជ័យ ក៏អ្នកជោគជ័យមិនចេះចុះចាញ់ ឬចុះញ៉មបោះបង់ចោលនូវជំហរ​ និងគោលដៅរបស់ខ្លួននោះឡើយ។ ជាក់ស្តែង អ្នកជោគជ័យជាច្រើនសុទ្ធតែធ្លាប់ជួបនូវភាពបរាជ័យជាច្រើនមុននឹងបានទទួលនូវជោគជ័យដែលយើងទាំងអស់គ្នាបានឃើញ។

១០. ចេះស្វែងរកគន្លឹះជោគជ័យ

គ្រប់បុគ្គលដែលមានជោគជ័យក្នុងជីវិត សុទ្ធតែចេះស្វែងរកនូវគន្លឹះផ្សេងៗដើម្បីសម្រេចនូវគោលបំណងរបស់ខ្លួន។ ភាពឆ្លាតវៃ​ និងការព្យាយាម គង់នាំមកនូវភាពជោគជ័យនៅវេលាណាមួយមិនខាន។

ដោយ៖ នី អាទិគុណ
ប្រភព៖ BrightSide

មតិយោបល់

ពីនេះពីនោះ1 hour ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ2 hours ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ8 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ19 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK