ក្នុងមួយជីវិត បើមិនទៅទស្សនាកន្លែងទាំងនេះ ប្រយ័ត្នស្តាយក្រោយ
Connect with us

ទេសចរណ៍

ក្នុងមួយជីវិត បើមិនទៅទស្សនាកន្លែងទាំងនេះ ប្រយ័ត្នស្តាយក្រោយ

តាមពិតទៅ មានកន្លែងស្អាតៗច្រើនណាស់ដែលយើងអាចធ្វើដំណើរកំសាន្ត ចំណាយពេលល្អៗសម្រាប់ខ្លួនឯងជាមួយនឹងទេសភាពធម្មជាតិ វប្បធម៌ ក៏ដូចជាអ្វីប្លែកៗជាច្រើនទៀត។ ដូចនេះហើយ ប្រសិនបើអ្នកកំពុងតែគិតថានឹងធ្វើដំណើរកំសាន្តនៅថ្ងៃខាងមុខ មិនគួររំលងកន្លែងដ៏ស្រស់ស្អាតទាំងនេះឡើយ។

១. Bora Bora Resort

ជារមណីយដ្ឋានមួយដ៏ស្រស់ស្អាត លើផ្ទាំងទឹកខៀវខ្ចីដ៏ល្វឹងល្វើយ Bora Bora Resort ស្ថិតនៅក្នុងតំបន់ Motu Tehotu នៅលើកោះ Bora Bora ក្នុងចំណោមកោះរបស់ French Polynesia។

២. Paterswoldse Meer Lake, Groningen, Netherlands

កន្លែងដ៏ស្រស់ស្អាតនេះជាកន្លែងសម្រាប់លេងស្គីទឹកកកដ៏ល្បីឈ្មោះនៅក្នុងប្រទេសហូឡង់។ វាជាកន្លែងស្គីធម្មជាតិ ដែលមានបរិស្ថានទេសភាពជុំវិញយ៉ាងស្រស់ត្រកាល។

៣. Tian Tan Buddha, Lantau Island, Hong Kong

ប្រសិនបើបានទៅដល់កោះហុងកុង កុំរំលងឲ្យសោះនូវរូបចម្លាក់ព្រះពុទ្ធដ៏ធំនេះ ដែលជាតំបន់ដ៏ល្បីនៅហុងកុង។ ជារួបសំណាក់ព្រះពុទ្ធសង់ពីសំរឹទ្ធធំជាងគេលើលោក វាមានកម្ពស់ ៣៤ ម៉ែត្រ និងទម្ងន់ជាង ២៥០ តោន ដែលត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ ១៩៩៣ ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនា។

៤. Blue Caves, Zakynthos Island, Greece

អាចថាជាកន្លែងដែលស្រស់ស្អាតបំផុតនៅក្នុងកោះ Zakynthos ដែលជាកោះធំបំផុតក្នុងសមុទ្រ Lonian ប្រទេសក្រិក។ កោះនេះមានទិដ្ឋភាពឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងរូងភ្នំ Blue Caves ដែលគួរឲ្យចង់គយគន់។ ចំណុចពិសេសនៃរូងភ្នំនេះគឺ សម្រស់ដ៏ស្រស់ស្អាតនៃទឹកសមុទ្រថ្លាឆ្វង់ រួមជាមួយនឹងចំណាំងផ្លាតដ៏ស្រស់ស្អាតពីផ្ទៃមេឃធំល្វឹងល្វើយនៅលើផ្ទៃទឹក។

៥. Pulpit Rock, Preikestolen, Norway

ផ្ទាំងថ្មដ៏ធំនេះជាកន្លែងទេសចរណ៏ដ៏ទាក់ទាញ ដោយសារចំណុចពិសេសនៃជ្រលងថ្មដ៏ធំ និងជ្រៅកម្ពស់ជិត ៦០៤ ម៉ែត្រពីផ្ទៃទឹកខាងក្រោម។ ផ្ទៃថ្មដ៏ធំនេះ មានទំហំ ២៥ ម៉ែត្រការ៉េ ដែលអាចឲ្យអ្នកទស្សនាចូលទៅឈរមើលទេសភាពដ៏ស្រស់ស្អាតជុំវិញនោះបានផងដែរ។ ប៉ុន្តែមុននឹងទៅដល់ អ្នកត្រូវឡើងជ្រលងភ្នំប្រវែងប្រមាណជាង ៣.៨ គីឡូម៉ែត្រ។

៦. Plitvice Lakes National Park, Croatia

ប្រសិនបើអ្នកអាចទស្សនាជុំវិញពិភពលោក អ្នកមិ
នត្រូវរំលងសួន Plitvice Lakes National Park នេះទេ ដែលជាសួនជាតិដ៏ចំណាស់ និងធំជាងគេក្នុងប្រទេសក្រូអាត។ ត្រូវបានបើកឲ្យចូលទស្សនាតាំងពីឆ្នាំ ១៩៤៩ សួននេះត្រូវបានគេចាត់បញ្ចូលជាសួនសម្បត្តិបេតិកភ័ណ្ឌពិភពលោករបស់ អង្គការ UNESCO ដំបូងគេបង្អស់។ មនុស្សមិនតិចជាង ១ ២០០ ០០០ នាក់ទេ ដែលបានមកទស្សនាកន្លែងដ៏ស្រស់ស្អាតនេះ។

៧. Crystalline Turquoise Lake, Jiuzhaigou National Park, China

ស្ថិតនៅក្នុងតំបន់ជ្រលង Jiuzhaigou ក្នុងតំបន់ខ្ពង់រា​បទីបេ Crystalline Turquoise Lake ជាតំបន់ដ៏ស្រស់ស្អាតដែលក្នុងនោះមានទឹកជ្រោះ ទឹកធ្លាក់ និងផ្ទៃទឹកថ្លាដូចកញ្ចក់ ដែលមើលទៅហាក់ដូចជាកន្លែងដែលគ្មានមនុស្ស ឬសត្វណារស់នៅរាប់ពាន់ឆ្នាំមកហើយ។

៨. Benteng Chittorgarh, India

ស្ថិតនៅប៉ែកខាងលិចប្រទេសឥណ្ឌា កន្លែងនេះជាទីតាំងស្ថិតនៅក្នុងបន្ទាយទ័ព Benteng ដែលទាក់ទាញមនុស្ស អ្នកទស្សនាពីគ្រប់ទិសទីជុំវិញពិភពលោក។ វាមានចំណុចពិសេសជាច្រើន ដូចជាវាំង ប្រាសាទបុរាណ និងប៉មចំណាស់ជាច្រើន ដែលក្នុងនោះបានបញ្ជាក់យ៉ាងច្បាស់នូវវប្បធម៌ និង ប្រវត្តិសាស្រ្តដ៏សំខាន់របស់បន្ទាយនេះផងដែរ។

៩. Capilano Suspension Bridge, Vancouver, British Colombia

នៅកម្ពស់ជាង ៧០ម៉ែត្រ និងមានប្រវែងជាង ១៤០ ម៉ែត្រ ស្ពាននេះជាតំបន់ទាក់ទាញដ៏ខ្លាំងសម្រាប់អ្នកទេសចរណ៏។

១០. The Gardens at Marqueyssac, Vezac, France

ក្រុង Vezac ត្រូវបានគេស្គាល់ខ្ទរខ្ទារតាមរយៈទេសភាពដ៏អស្ចារ្យនៃសួន Gardens of Marqueyssac ដ៏ល្បីឈ្មោះនេះ។ សួនទេសភាពដ៏ស្រស់ស្អាតនេះត្រូវបានកសាងឡើងតាំងពីសតវត្សទី១៧ ដែលទាក់ទាញនូវចំណាប់អារម្មណ៏របស់ទេសចរណ៏គ្រប់ៗរូបដែលបានទៅដល់ទីនោះ៕

ដោយ៖ នី អាទិគុណ
ប្រភព៖ Wonderslist

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK