៨ ចំណុចនេះ មាតាបិតាគ្រប់រូបមិនគួររំលងនោះទេ ដើម្បីឱ្យកូនរបស់អ្នកមានភាពឈ្លាសវៃទៅអនាគត
Connect with us

គួរដឹង

៨ ចំណុចនេះ មាតាបិតាគ្រប់រូបមិនគួររំលងនោះទេ ដើម្បីឱ្យកូនរបស់អ្នកមានភាពឈ្លាសវៃទៅអនាគត

ឪពុកម្តាយគ្រប់ៗរូប សុទ្ធតែចង់ឱ្យកូនតូចធំឡើងកាលណា មានប្រាជ្ញាវៃឆ្លាត រៀនឆាប់ចេះ ឆាប់ដឹង ក្លាយជាមនុស្សជោគជ័យទៅពេលអនាគត ប៉ុន្តែជាក់ស្តែងការវិវត្តផ្នែកប្រាជ្ញារបស់កុមារម្នាក់ៗមិនស្មើគ្នានោះទេ ដែលក្មេងខ្លះហាក់ដូចជាពូកែឆ្លាតឆាប់ចាប់បានជាងក្មេងខ្លះទៀត។ តាមពិតទៅ មានវិធីមួយចំនួនដែលអ្នកជាឪពុកម្តាយគួរអនុវត្ត ដើម្បីធ្វើឱ្យកូនតូចរបស់អ្នកអាចបង្កើតភាពឈ្លាសវៃរបស់គេបានយ៉ាងងាយ។

១. អាហារពេលព្រឹក

ពិតណាស់ ក្នុងដំណាក់កាលវ័យក្មេង វ័យកំពុងលូតលាស់លឿន អាហារមានសារៈសំខាន់ណាស់ក្នុងការផ្តល់សារធាតុចាំបាច់សម្រាប់ការលូតលាស់របស់ខួរក្បាល ដែលក្នុងនោះមានដូចជាជាតិគ្លុយកូស ជាតិដែក វីតាមីន A វីតាមីន B ជាដើម។

សម្រាប់កុមារតូចៗ ទឹកដោះគោស្រស់ និងនំស្រូវសាលីអាចជាម្ហូបដែលល្អសម្រាប់ពួកគេ ហើយមិនចាំបាច់តែម្ហូបបែបអ៊ឺរ៉ុបនោះទេ ពួកគេក៏អាចទទួលទានបាយជាមួយម្ហូបបានដូចធម្មតាផងដែរ។ សម្រាប់ទារកវិញនោះ អ្នកម្តាយគួរបន្តបំបៅដោះដោយផ្ទាល់ដល់ពួកគេរហូតដល់គ្រប់អាយុដែលគេអាចទទួលទានអ្វីផ្សេងទៀតបាន។

២. លេងវីដេអូហ្គេម

ឪពុកម្តាយជាច្រើនយល់ថាការលេងហ្គេមជះឥទ្ធិពលមិនល្អដ៏កុមារ។ ប៉ុន្តែជាក់ស្តែងគឺមានភាពផ្ទុយស្រលះ ដោយសារការលេងវីដេអូហ្គេមបែរជាផ្តល់នូវអត្ថប្រយោជន៏ដល់ពួកគេទៅវិញទេ។ បើតាមការសិក្សាពីសាកលវិទ្យាល័យ Berkeley ការលេងហ្គេមតាំងពីវ័យក្មេងអាចជួយបង្កើនសមត្ថភាពភ្នែក ព្រមទាំងធ្វើឱ្យគេអាចសម្រចចិត្តបានលឿនទៅតាមអ្វីដែលគេមើលឃើញក្នុងហ្គេម។

លើសពីនេះទៀត វាជួយ​ឱ្យកុមារអាចដោះស្រាយបញ្ហាដោយហេតុផល និងធ្វើឱ្យគេមានភាពបត់បែន និងអាចរៀនសូត្រពីពត៌មានជាច្រើនទៀតពីហ្គេមទាំងនោះផងដែរ។ ដូចនេះ អ្វីដែលសំខាន់ឪពុកម្តាយផ្ទាល់ គួរអនុញ្ញាតឱ្យពួកគេអាចលេងហ្គេម ប៉ុន្តែនៅក្រោមការគ្រប់គ្រងរបស់ខ្លួនឱ្យបានដិតដល់។

៣. កម្រិតការមើលទូរទស្សន៏

ប្រាកដធ្វើអ្វីមួយដែលមិនមានការគ្រប់គ្រងកម្រិតឱ្យបានប្រាកដនោះទេ នឹងអាចមានផលប៉ះពាល់។ កូនក្មេងមិនគួរចំណាយពេលច្រើនពេកនៅមុខកញ្ចក់ទូរទស្សន៏នោះទេ ផ្ទុយទៅវិញគួរចំណាយពេលរៀនសូត្រពីអ្វីផ្សេង ឬលេងកំសាន្តជាមួយក្មេងដទៃវិញ។ ចំណែកឯក្មេងដែលតូចជាងអាយុ២ឆ្នាំ មិនគួរឱ្យចំណាយពេលមុខទូរទស្សន៏សោះឡើយ ដោយសារពួកគេមិនទាន់អាចរៀនសូត្រអ្វីដែលជាប្រយោជន៏ពីការមើលទូរទស្សន៏នោះឡើយ។

៤. រត់លេងខាងក្រៅ

សម្រាប់កុមារ ការរត់លេងកំសាន្តគឺជាសកម្មភាពដែលជួយឱ្យគេសប្បាយរីករាយ ព្រមទាំងអភិវឌ្ឍន៏ខ្ឡួនឯងផងដែរ។ វាអាចជួយឱ្យគេអភិវឌ្ឍនូវសមត្ថភាពវិនិច្ឆ័យ ក៏ដូចជាការទំនាក់ទំនងជាមួយក្មេងដទៃផងដែរ ដែលអាចនាំឱ្យគេចាប់ផ្តើមរបត់ជីវិតរបស់គេទៅកាន់ភាពសប្បាយរីករាយទៅពេលអនាគតទៀតផង។

៥.  ហាត់ប្រាណ

ការមានសុខភាពល្អ គឺមានអត្ថប្រយោជន៏ណាស់សម្រាប់ការរៀនសូត្ររបស់កុមារ។ បើតាមការសិក្សាឆ្នាំ២០០៧អំពីមនុស្សសាស្រ្តនៅប្រទេសអាល្លឺម៉ង់ បានបង្ហាញកូនក្មេងអាចនឹងរៀនចេះចាំពាក្យលឿនជាងធម្មតាប្រមាណ ២០% បន្ទាប់ពីធ្វើលំហាត់ប្រាណហើយ ដែលហេតុផលមួយដែលគេលើកឡើងក្នុងចំណោមហេតុផលជាច្រើនគឺ ការធ្វើលំហាត់ប្រាណជាទៀងទាត់អាចធ្វើឱ្យចរន្តឈាមហូរទៅកាន់ខួរក្បាលមានលក្ខណៈល្អ ដែលអាចឱ្យខួរក្បាលបំពេញមុខងារបានមានប្រសិទ្ធភាពជាងមុន។

៦. អានសៀវភៅជាមួយកូនៗ

ពិតណាស់ ការអានជាវិធីសាស្រ្តមួយសម្រាប់មនុស្សទូទៅឆ្ពោះទៅកាន់ភាពជោគជ័យ ឆ្ពោះទៅចាប់យកចំណេះ ពុទ្ធិបន្ថែមមិនចេះអស់។ យ៉ាងណាមិញ សម្រាប់កុមារតូចៗក៏មិនខុសគ្នាដែរ គឺពួកគេត្រូវការការអានសៀវភៅដើម្បីអាចអភិវឌ្ឍខ្ឡួនឯងទៅមុខបានកាន់តែមានប្រសិទ្ធភាព ប៉ុន្តែទន្ទឹមនឹងតម្រូវការឱ្យពួកគេអានសៀវភៅនេះ យើងជាឪពុកម្តាយ ត្រូវតែជួយជ្រោមជ្រែងគេពីដំណាក់កាលដំបូង គឺជួយអាន ជួយប្រាប់គេពីពាក្យថ្មីៗ ពីអត្ថន័យផ្សេងៗដើម្បីឱ្យពួកគេអាចដឹងបានច្រើនជាងមុន។

៧. ឱ្យពួកគេចូលដេកឱ្យបានលឿន

កូនក្មេងដែលមានទម្លាប់ដេកទៀងម៉ោង ពីព្រលប់អាចមានសមត្ថភាពពូកែជាងក្នុងការរៀនភាសា គណិតវិទ្យា និងអំណានផងដែរ។ សម្រាប់កុមារតូចៗ គួរមានទម្លាប់ដេកឱ្យបានយ៉ាងតិច ១១ ម៉ោង ហើយក្មេងដែលមានអាយុលើសពី១២ ឆ្នាំ គួរដេកឱ្យបានយ៉ាងតិច១០ម៉ោង។

៨. សរសើរការខំប្រឹង ជាជាងប្រាជ្ញា

សម្រាប់ក្មេង យើងគួរសរសើរ និងលើកទឹកចិត្តពួកគេក្នុងការធ្វើអ្វីមួយ មិនថាគូររូប រៀនអក្សរ ឬលេងតន្ត្រីអ្វីនោះទេ ជាពិសេសគឺសរសើរចំពោះការប្រឹងប្រែងរបស់គេ ដើម្បីឱ្យពួកគេកាន់តែប្រឹងប្រែងជាងមុនទៀត ហើយមិនចាំបាច់ផ្តោតលើការសរសើរថាពួកគេឆ្លាត ឬមានប្រាជ្ញានោះទេ។

ចំណុចទាំងនេះរួមបញ្ចូលគ្នា អាចផ្តល់នូវផលវិជ្ជមានបន្ថែមទៀតទៅកាន់កុមារតូចៗ ដើម្បីអនាគតភ្លឺស្វាងរបស់ពួកគេ។

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

អត្ថបទល្អផ្សេងទៀត៖

គ្រូម្នាក់ប្រើតែធុងសម្រាម និងក្រដាសអាចបង្រៀនសិស្សពីមេរៀនជីវិតមិនអាចកាត់ថ្លៃបាន!

ថ្ងៃនេះ Anarchak សូមធ្វើការបង្ហាញពីមេរៀនជីវិតដ៏សំខាន់មួយដកស្រង់ចេញពីវីដេអូអប់រំមួយលើបណ្ដាញសង្គម។

ដំណើររឿង៖ នៅក្នុងថ្នាក់មួយ មុនពេលចាប់ផ្ដើមបង្រៀនលោកគ្រូបានប្រាប់សិស្សទាំងអស់គ្នាឱ្យត្រៀមលេងល្បែងមួយ បន្ទាប់មកលោកគ្រូក៏បានឲ្យសិស្សគ្រប់គ្នាហែកក្រដាសមួយសន្លឹក រួចក្ដាប់ខ្ចប់ក្រដាសនោះនៅក្នុងដៃ។

Related image

បន្ទាប់មកលោកគ្រូក៏បានទាញធុងសម្រាមមួយដាក់នៅខាងមុខ ហើយបាននិយាយទៅកាន់សិស្សទាំងអស់ថា  ៖ “អ្នកទាំងអស់គ្នាអង្គុយនៅលើកៅអីរៀងៗខ្លួន ហើយបោះក្រដាសនោះចូលមកក្នុងធុងនេះ។ ម្នាក់ៗមានឱកាសគប់តែម្ដងទេ។ ហើយអ្នកគប់ចូលចាត់ទុកថាឈ្នះ អ្នកគប់មិនចូលគឺចាញ់ មិនបានរង្វាន់អ្វីឡើយ!”

មុនពេលល្បែងចាប់ផ្ដើមសិស្សម្នាក់ដែលអង្គុយតុខាងក្រោយក៏បានលើកដៃឡើង ហើយតវ៉ាថា “លោកគ្រូធ្វើបែបនេះមិនស្មើភាពគ្នានោះទេ! បើធ្វើដូចនេះអ្នកអង្គុយខាងមុខប្រាកដជាមានឱកាសបោះចូលច្រើនជាងអ្នកដែលអង្គុយខាងក្រោយ” ប៉ុន្តែលោកគ្រូក៏បានឆ្លើយតបថា “ឥលូវសាកបោះសិនទៅ ទើបដឹង!”។

គ្រប់គ្នាក៏បានបោះក្រដាសដែលនៅក្នុងដៃសំដៅទៅធុងសំរាមនោះ។ តែលទ្ធផលមិនខុសពីការតវ៉ារបស់សិស្សម្នាក់នោះទេ។ សិស្សដែលបោះចូលច្រើនជាងគេគឺភាគច្រើនជាសិស្សអង្គុយតុមុខនិងក្បែរធុងសម្រាម។ ឯសិស្សដែលអង្គុយក្រោយ មានតែមួយចំនួនតូចប៉ុណ្ណោះដែលបោះចូល។

Image result for paper and bin

បន្ទាប់មកលោកគ្រូក៏បានពន្យល់ទៅកាន់សិស្សទាំងអស់ថា៖

“ល្បែងនេះចង់បង្រៀនពួកឯងនូវមេរៀនជីវិតមួយ។ មនុស្សម្នាក់ៗសុទ្ធតែមានជីវភាព និង ឱកាសខុសៗគ្នា ។ សិស្សអង្គុយតុមុខប្រៀបបាននឹងកូនអ្នកមាន អ្នកដែលមានឱកាសច្រើន ចំណែកឯសិស្សអង្គុយខាងក្រោយប្រៀបដូចជាកូនអ្នកក្រ អ្នកដែលមានឱកាសតិច។ សមត្ថភាពគប់ក្រដាសនោះប្រៀបបាននឹងចំណេះដឹង ចំណែកឯធុងសំរាមប្រៀបដូចជាគោលដៅនៃភាពជោគជ័យ” ។

មនុស្សទាំងអស់មិនមែនសុទ្ធតែមានឱកាសស្មើៗគ្នានោះទេ កូនអ្នកមាន មានឱកាសជោគជ័យច្រើនជាង ពីព្រោះតែពួកគេនៅជិតនឹងគោលដៅ និងងាយទៅកាន់គោលដៅជាង  ប៉ុន្តែមិនមែនរាល់កូនអ្នកមានសុទ្ធតែអាចជោគជ័យទេ។ ដូចឃើញស្រាប់ សិស្សអង្គុយតុមុខមួយចំនួនគប់មិនចូលធុងទេ។ នេះដោយសារគេមានឱកាសហើយតែគ្មានសមត្ថភាពចាប់យកឱកាសឬមើលងាយស្ថានការណ៍ដែលស្រួលពេក។

ចំណែកឯកូនអ្នកក្រថ្វីត្បិតតែនៅឆ្ងាយពីគោលដៅ ប៉ុន្តែពួកគេនៅតែមានឱកាសក្នុងការទទួលបានជោគជ័យ ឱ្យតែពួកគេមានចំណេះដឹងនិងហ៊ានប្រថុយជឿជាក់លើខ្លួនឯង។  ដូចឃើញស្រាប់សិស្សអង្គុយខាងក្រោយមួយចំនួនមានសមត្ថភាពអាចគប់ចូលធុងពីចម្ងាយបាន និងជឿថាអាចគប់ចូលធុង ទើបពួកគេហ៊ានប្រថុយគប់និងទទួលបានជោគជ័យ៕

ចុចអាន៖ រឿងក្រឡ៖ បានអានហើយធានាថា អ្នកនឹងភ្លឺភ្នែកលែងចំណាយពេលឥតប្រយោជន៍លើរឿងអត់បានការទៀត!

ចុចអាន៖ ទស្សនៈជីវិត៖ តើលុយដែលត្រូវបានជាន់ប្រឡាក់ដីនៅមានតម្លៃទៀតទេ?

មតិយោបល់

ពីនេះពីនោះ4 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត19 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK