បើមនុស្សពិសេសរបស់អ្នកមានចំនុចទាំងនេះ គេពិតជាស្រលាញ់អ្នកណាស់!!!
Connect with us

គ្រួសារ & ស្នេហា

បើមនុស្សពិសេសរបស់អ្នកមានចំនុចទាំងនេះ គេពិតជាស្រលាញ់អ្នកណាស់!!!

មនុស្សដែលស្រលាញ់គ្នា មានចំនុចជាច្រើនដែលអ្នកអាចកត់សម្គាល់ថាតើមនុស្សម្នាក់នោះ មានចំនុចពិសេសអ្វីខ្លះ ឫគេអាចធ្វើអ្វីខ្លះដើម្បីអ្នកបាន។ ប្រសិនបើដៃគូររបស់អ្នកមានចំនុចដូចខាងក្រោម នោះមានន័យថាគេពិតជាមនុស្សពិសេស និងល្អក្នុងការដើររួមគ្នាដើរទៅមុខ។ ចូលថែរក្សាគ្នាអោយ បានល្អ!

#1

មិនថាមានរឿងអ្វីកើតឡើង គេនឹងតែងតែនៅក្បែរអ្នកជានិច្ច អ្នកនឹងគ្មានអារម្មណ៍ថាអ្នកឆ្លងកាត់រឿងពិបាកតែឯង។ ពីព្រោះគេសម្លឹងភ្នែកអ្នក និងកាន់ដៃអ្នកតស៊ូជាមួយគ្នា។

#2

គេតែងតែធ្វើអ្វីមួយដើម្បីអ្នកគ្រប់ពេល វាមិនមែនវាការ Surprise អ្នកដូចគូរស្នេហ៍ដ៏ទៃ តែធ្វើគេវាចេញពីចិត្ត។ តែវាធ្វើអោយអ្នកយល់ថា នោះគឺជា ការបារម្មណ៍ និងការចិត្តទុកដាក់ ដែលអ្នកទាំងពីរមានអារម្មណ៍ពេញដោយការស្រលាញ់។ ដូចជាដើរផ្សារ យួរកាបូបអោយអ្នក ដើរកាន់ដៃអ្នក ឫបោក សំលៀកបំពាក់អោយជាដើម….។

#3

ពេលខ្លះអ្នកអាចនឹងធ្វើអ្វីប្លែកៗ ឆ្កួតៗ តែគេមិនបានយល់ថាអ្នកជាមនុស្សចំលែកនោះទេ តែអ្នកជាមនុស្សគួរអោយស្រលាញ់ និងកំប្លែងសម្រាប់គេទៅវិញ។

#4

ពេលដែលអ្នកនៅជាមួួយគេ ទោះមិននិយាយក៏អ្នកអាចយល់ពីគ្នា។ មិនមានអារម្មណ៍ថាធុញទ្រាន់ តែគ្រាន់តែចង់មានពេលនៅក្បែរគ្នាអោយច្រើនៗ វាប្រៀបដូចជាបំពេញថាមពលចិត្តអញ្ចឹងដែរ។

#5

អ្នកពិតជាមានអារម្មណ៍ទាក់ទាញ កក់ក្តៅបំផុត ព្រោះការនៅក្បែរពួកគេគឺជាអារម្មណ៍ដែលមានផាសុខភាពនិងរីករាយ។

#6 

គេជាមនុស្សដែលអាចធ្វើអោយអ្នកសើចបាន ទោះបីអ្នកកំពុងតែងរ ឫខឹងគេ អ្នកមិនដែលខឹងបានយូរទេ។ ពីព្រោះអ្នកមិនអាចទប់មុខខឹងបាន ពេលគេព្យាយាមលួងអ្នក ធ្វើអោយអ្នកសើច។

#7

អ្នកតែងរអ៊ូរពេលទេសនា ឫហាមឃាត់អ្វីមួយមកកាន់អ្នក ដូចជាការដែលអ្នកស្លៀកពាក់សីុចស៊ី ឫលេងFb ជាដើម។ តែធាតុពិតទោះបីអ្នកមានះយ៉ាងណា តែអ្នកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ពីព្រោះអ្នកដឹងថាគេបារម្មណ៍ និង Take Care អ្នកយ៉ាងណានោះ។

#8

គេស្គាល់អ្នកច្បាស់ជាងអ្នកស្គាល់ខ្លួនឯងទៅទៀត។ នៅពេលអ្នកប្រាប់ថា អ្នកមិនអីទេ តែគេដឹងច្បាស់អ្នកមានអារម្មណ៍បែបណា។ ពិបាកចិត្ត ឫសប្បាយចិត្ត ពីព្រោះគេស្រលាញ់ និងខ្វល់ជានិច្ច៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

អត្ថបទល្អផ្សេងទៀត៖

នរណាខ្លះធ្លាប់ឆ្លងកាត់?តើស្នេហាឃ្លាតកាយ (Long Distance) ពិតជាកម្សត់យ៉ាងនេះឬ?

“ឃ្លាតកាយណាយចិត្ត” ជាពាក្យដែលចាស់ៗសំដៅទៅកាន់គូស្នេហ៍ដែលនៅឆ្ងាយគ្នាយូរៗទៅក៏ប្រែប្រួលលែងនឹកគ្នា ទៅចាប់អារម្មណ៍អ្នកនៅក្បែរខ្លួនរាល់ថ្ងៃវិញ។

តែវាមិនត្រូវគ្រប់ពេលទេ ដោយមានគូស្នេហ៍ខ្លះបើទោះបីជាត្រូវនៅឆ្ងាយឃ្លាតកាយពីគ្នា តែចិត្តពួកគេនៅតែនឹកគ្នាជានិច្ច និងតស៊ូទាក់ទងគ្នាមិនខ្វល់ពីឧបសគ្គ។

តួយ៉ាង Anarchak សូមនាំប្រិយមិត្តមកមើលរូបដ៏កម្សត់ទាំងនេះរបស់គូស្នេហ៍ដែលនៅឆ្ងាយពីគ្នា៖

ចុចអានផ្សេងៗ៖ ស្រលាញ់ត្រូវហ៊ានសារភាព តែបើគេបដិសេធត្រូវធ្វើយ៉ាងណា?

ចុចអានផ្សេងៗ៖ រឿងទាំង៧ដែលអ្នកមិនគួរធ្វើបន្ទាប់ពីបែកគ្នា!

មតិយោបល់

ពីនេះពីនោះ4 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត19 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK