ស្រលាញ់ត្រូវហ៊ានសារភាព តែបើគេបដិសេដ តើយើងត្រូវធ្វើយ៉ាងណាបន្តទៀត?
Connect with us

គ្រួសារ & ស្នេហា

ស្រលាញ់ត្រូវហ៊ានសារភាព តែបើគេបដិសេធ តើយើងត្រូវធ្វើយ៉ាងណាបន្តទៀត?

ការស្រលាញ់គេតែម្នាក់ឯងមិនមែនជារឿងងាយស្រួលនោះទេ ប៉ុន្តែទោះយ៉ាងក៏វាមិនពិបាកដល់ការសារភាពប្រាប់គេពីអារម្មណ៍យើងហើយ ត្រូវបានគេបដិសេដដែរ។ ការសម្រេចចិត្តក្នុងការសារភាពក្តីស្រលាញ់ទៅនរណាម្នាក់មិនមែនជារឿងធម្មតានោះទេ ដោយសារមនុស្សម្នាក់នោះត្រូវការកម្លាំងចិត្ត និងទំនុកចិត្តជាខ្លាំងដើម្បីធ្វើវា ប៉ុន្តែនៅពេលដែលគេមិនទទួលយកការស្រលាញ់របស់ខ្លួនហើយនោះ គេនឹងមានការអាក់អន់ចិត្តទោះបីតិចរឺច្រើនក៏ដោយ។

ប៉ុន្តែក្រៅពីមិនសប្បាយចិត្ត តើមានរឿងអ្វីទៀតដែលអ្នកគួរតែបន្តធ្វើ?

ខាងក្រោមនេះគឺជារឿង៥យ៉ាងដែលអ្នកគួរតែគិត និងធ្វើវា៖

១. រក្សាទំនាក់ទំនង

ទោះបីជាគេមិនអាចស្រលាញ់អ្នក អ្នកមិនគួរផ្តាច់ការទាក់ទងជាមួយគេនោះតែម្តងទេ ព្រោះការដែលធ្វើបែបនេះមិនមែនជារឿងល្អនោះទេសម្រាប់អ្នកទាំងពីរ។ មនុស្សដែលចេះគិតមិនយករឿងប៉ិននេះយកមកធ្វើអោយបាក់បែកមិត្តភាពរបស់ខ្លួននោះទេ។ ដូចនេះអ្នកគួរសុំគេរាប់អានជាមិត្តធម្មតាដូចរាល់ដងវិញ ទើបល្អ។

២.កុំចាត់ទុកការបរាជ័យនេះជារឿងធំ

ថ្វីត្បិតតែមនុស្សដែលខ្លួនខំស្រលាញ់ មិនអាចស្រលាញ់ខ្លួនមែន តែវាមិនមែនជារឿងធំដុំអ្វីប៉ុន្មាននោះទេ។ អ្នកត្រូវដឹងថា នៅមានមនុស្សជាច្រើនទៀតដែលអាចនឹងស័ក្តិសមនឹងអ្នកបានច្រើនជាងគេម្នាក់នោះ គ្រាន់តែអ្នកមិនទាន់បានជួប។ ដូច្នេះហើយកុំទាន់អស់សង្ឃឹមដោយគ្រាន់តែមនុស្សម្នាក់នេះបដិសេដ។ ហើយប្រសិនជាអ្នកនៅតែស្រលាញ់មនុស្សម្នាក់នេះខ្លាំង អ្នកនៅតែអាចសារភាពទៅគេម្តងទៀតនៅពេលណាមួយខាងមុខ ថាមិនត្រូវចម្លើយនឹងអាចផ្លាស់ប្តូរ។

៣. គិតឡើងវិញ

តើអ្នកពិតជាគួរតែនៅស្រលាញ់គេទៀតរឺអត់ បន្ទាប់ពីគេបដិសេដអ្នកហើយ? ហើយតើហេតុអ្វីបានជាគេមិនអាចទទួលយកអ្នក? អ្នកគួរគិតរកចម្លើយសម្រាប់សំនួរទាំងនេះព្រោះវានឹងឈប់ធ្វើអោយអ្នកគិតច្រើនទៅលើរឿងដែលអ្នកមិនគួរគិតបន្តទៀត។

៤. រៀនពីការបដិសេដនោះ

គេមិនអាចទទួលយកអ្នកបានគឺប្រាកដជាមានហេតុផលអ្វីមួយហើយ។ ប៉ុន្តែបន្ទាប់ពីគិតពីហេតុផលទាំងនោះហើយ អ្នកគួររៀនពីបទពិសោធន៍មួយនេះ។ ធ្វើបែបនេះមិនមែនដើម្បីគេនោះទេ ប៉ុន្តែគឺដើម្បីអោយខ្លួនអ្នកល្អប្រសើរ ព្រោះអ្នកអាចរៀនពីចំនុចខ្វះខាតរបស់ខ្លួន និងអភិវឌ្ឍខ្លួនឯង។

៥. បង្កើនទំនុកចិត្តឡើងវិញ

បន្ទាប់ពីការបដិសេដ អ្នកប្រហែលជាបាត់បង់ទំនុកចិត្តលើខ្លួនឯងមួយចំនួនហើយ ប៉ុន្តែមកដល់ចំនុចនេះ អ្នកគួរតែចាប់ផ្តើម បង្កើនទំនុកចិត្តលើខ្លួនឯងឡើងវិញ។ អ្នកមិនគួរដោយសារតែរឿងនេះបាត់បង់ជំនឿលើខ្លួនឯង និងមនុស្សគ្រប់គ្នានោះទេ។

ការបរាជ័យមិនមែនជារឿងសំខាន់នោះទេ អ្វីដែលសំខាន់គឺអ្នកមិនបោះបង់ចោលតស៊ូរបស់ខ្លួន។ ចុងក្រោយ អ្នកនៅតែជាខ្លួនអ្នក ហើយថ្ងៃនេះគេមិនត្រូវការអ្នក នៅមានអ្នកដែលត្រូវការអ្នកនៅថ្ងៃស្អែកទៀត៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

អត្ថបទល្អផ្សេងទៀត៖

រឿងទាំង ៧ ដែលអ្នកមិនគួរធ្វើបន្ទាប់ពីបែកគ្នា!

ការស្រលាញ់តែងតែមានរឿងជួប និងបែកគេចមិនផុតនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកបែកគ្នាជាមួយសង្សារ តើអ្នកនឹងធ្វើអ្វីបន្តទៀត? តើអ្នកដឹងទេថា ពេលខ្លះរឿងដែលអ្នកបានធ្វើមិនមែនសុទ្ធតែត្រឹមត្រូវដូចអ្វីដែលអ្នកគិតនោះទេ?

ខាងក្រោមនេះជារឿងដែលអ្នកមិនគួរធ្វើនៅពេលដែលទំនាក់ទំនងស្នេហារបស់អ្នកដល់ទីបញ្ចប់ បើទោះបីជាយ៉ាងណាក៏ដោយ៖

១. គេចចេញពីការនិយាយគ្នាអោយច្បាស់លាស់

ជួនកាលមិនថាស្នេហារបស់អ្នកចប់ទៅដោយវិធីណាទេ អ្នកគួរតែនិយាយគ្នាអោយច្បាស់ពីមូលហេតុសព្វគ្រប់បែបយ៉ាងដើម្បីកុំអោយមានការស្តាយក្រោយបន្ទាប់ពីម្នាក់ៗអស់ចិត្តរៀងៗខ្លួន។

២. តាមដានរឿងរបស់សង្សារចាស់ និងសង្សារថ្មីគេ

ការដែលអ្នកធ្វើបែបនេះ វាប្រៀបដូចជាអ្នកយកកាំបិតមកចាក់ខ្លួនឯងដូច្នេះដែរ។ ការដែលអ្នកនៅតែចង់ចេះចង់ដឹងរឿងគេនឹងធ្វើអោយអ្នកនៅតែរស់នៅក្នុងអតីតកាលដែលបានកន្លងផុតទៅហើយ។ ធ្វើដូចនេះមានតែធ្វើបាបខ្លួនឯងទេ។

៣. ទៅកន្លែងចាស់ៗដែលអ្នកទាំងពីរធ្លាប់ទៅ

៤. ដាក់គុកខ្លួនឯង

ចំនុចនេះមានន័យថា អ្នកមិនគួរសង្ងំធ្វើបាបខ្លួនឯង មិនចេញទៅណា រឺមិនជួបនរណាសោះ។ ការធ្វើបែបនេះគឺជាធ្វើបាបខ្លួនឯងមួយ ហើយកាលណាបើអ្នកធ្វើបាបខ្លួនឯងហើយ គ្មាននរណាអាចជួយអ្នកបាននោះទេ។

៥. ចាប់ផ្តើមជាមួយអ្នកថ្មី

ចាប់ផ្តើមជាមួយអ្នកថ្មីមិនមានជារឿងអាក្រក់ទេ ប៉ុន្តែអ្នកគួរតែច្បាស់ខ្លួនឯងសិនអ្នកមិនមែនយកគេមកគ្រាន់តែចង់បំភ្លេចអ្នកមុន ជាពិសេសនៅកំឡុងពេលភ្លាមៗបន្ទាប់ពីបែកគ្នា។ ធ្វើបែបនេះមិនបានបញ្ជាក់ថាអ្នកជាមនុស្សចេះគិតទេ តែវាអាចធ្វើអោយគេគិតថាអ្នកជាមនុស្សចូលចិត្តលេងសើចរឿងស្នេហា។

៦. ដើរផឹក

ការធ្វើបែបនេះមិនត្រឹមតែអាចបំផ្លាញសុខភាព និងប្រាក់កាក់របស់អ្នក វាថែមទាំងធ្វើអោយអ្នកដទៃមើលមកអ្នកជាមនុស្សដែលអន់ និងស័ក្តិសមអោយបែកគ្នា។

៧. ព្យាយាមសងសឹកសង្សារចាស់

បើអ្នកពិតជាគិតចង់ធ្វើបែបនេះមែន អ្នកគួរតែបញ្ឈប់ការគិតនេះទៅដោយសារតែវាមិនមែនជារឿងដែលមានប្រយោជន៍សម្រាប់អ្នកដែលអ្នកគួរធ្វើនោះទេ។ យល់ល្អអ្នកយកពេលទាំងនេះទៅចំនាយធ្វើរឿងល្អៗជាមួយមនុស្សដែលស្រលាញ់រាប់អានអ្នកវិញប្រសើរជាង៕

ចុចអានផ្សេងៗ៖ អ្នកប្រាជ្ញដោះស្រាយគ្រប់ប្រស្នារមិនដែលទាល់ប្រាជ្ញាម្តងណាឡើយតែចុងក្រោយមកចាញ់……

ចុចអានផ្សេងៗ៖ បើមិនប្រាប់ មិនចង់ជឿថាកន្លែងទាំង ១០ នេះមានពិតនៅលើផែនដីទេ!

មតិយោបល់

Trending

Copyright © 2019 ANARCHAK