រឿងទាំង ៧ ដែលអ្នកមិនគួរធ្វើបន្ទាប់ពីបែកគ្នា!
Connect with us

គ្រួសារ & ស្នេហា

រឿងទាំង ៧ ដែលអ្នកមិនគួរធ្វើបន្ទាប់ពីបែកគ្នា!

ការស្រលាញ់តែងតែមានរឿងជួប និងបែកគេចមិនផុតនោះទេ។ ប៉ុន្តែនៅពេលដែលអ្នកបែកគ្នាជាមួយសង្សារ តើអ្នកនឹងធ្វើអ្វីបន្តទៀត? តើអ្នកដឹងទេថា ពេលខ្លះរឿងដែលអ្នកបានធ្វើមិនមែនសុទ្ធតែត្រឹមត្រូវដូចអ្វីដែលអ្នកគិតនោះទេ?

ខាងក្រោមនេះជារឿងដែលអ្នកមិនគួរធ្វើនៅពេលដែលទំនាក់ទំនងស្នេហារបស់អ្នកដល់ទីបញ្ចប់ បើទោះបីជាយ៉ាងណាក៏ដោយ៖

១. គេចចេញពីការនិយាយគ្នាអោយច្បាស់លាស់

ជួនកាលមិនថាស្នេហារបស់អ្នកចប់ទៅដោយវិធីណាទេ អ្នកគួរតែនិយាយគ្នាអោយច្បាស់ពីមូលហេតុសព្វគ្រប់បែបយ៉ាងដើម្បីកុំអោយមានការស្តាយក្រោយបន្ទាប់ពីម្នាក់ៗអស់ចិត្តរៀងៗខ្លួន។

២. តាមដានរឿងរបស់សង្សារចាស់ និងសង្សារថ្មីគេ

ការដែលអ្នកធ្វើបែបនេះ វាប្រៀបដូចជាអ្នកយកកាំបិតមកចាក់ខ្លួនឯងដូច្នេះដែរ។ ការដែលអ្នកនៅតែចង់ចេះចង់ដឹងរឿងគេនឹងធ្វើអោយអ្នកនៅតែរស់នៅក្នុងអតីតកាលដែលបានកន្លងផុតទៅហើយ។ ធ្វើដូចនេះមានតែធ្វើបាបខ្លួនឯងទេ។

៣. ទៅកន្លែងចាស់ៗដែលអ្នកទាំងពីរធ្លាប់ទៅ

៤. ដាក់គុកខ្លួនឯង

ចំនុចនេះមានន័យថា អ្នកមិនគួរសង្ងំធ្វើបាបខ្លួនឯង មិនចេញទៅណា រឺមិនជួបនរណាសោះ។ ការធ្វើបែបនេះគឺជាធ្វើបាបខ្លួនឯងមួយ ហើយកាលណាបើអ្នកធ្វើបាបខ្លួនឯងហើយ គ្មាននរណាអាចជួយអ្នកបាននោះទេ។

៥. ចាប់ផ្តើមជាមួយអ្នកថ្មី

ចាប់ផ្តើមជាមួយអ្នកថ្មីមិនមានជារឿងអាក្រក់ទេ ប៉ុន្តែអ្នកគួរតែច្បាស់ខ្លួនឯងសិនអ្នកមិនមែនយកគេមកគ្រាន់តែចង់បំភ្លេចអ្នកមុន ជាពិសេសនៅកំឡុងពេលភ្លាមៗបន្ទាប់ពីបែកគ្នា។ ធ្វើបែបនេះមិនបានបញ្ជាក់ថាអ្នកជាមនុស្សចេះគិតទេ តែវាអាចធ្វើអោយគេគិតថាអ្នកជាមនុស្សចូលចិត្តលេងសើចរឿងស្នេហា។

៦. ដើរផឹក

ការធ្វើបែបនេះមិនត្រឹមតែអាចបំផ្លាញសុខភាព និងប្រាក់កាក់របស់អ្នក វាថែមទាំងធ្វើអោយអ្នកដទៃមើលមកអ្នកជាមនុស្សដែលអន់ និងស័ក្តិសមអោយបែកគ្នា។

៧. ព្យាយាមសងសឹកសង្សារចាស់

បើអ្នកពិតជាគិតចង់ធ្វើបែបនេះមែន អ្នកគួរតែបញ្ឈប់ការគិតនេះទៅដោយសារតែវាមិនមែនជារឿងដែលមានប្រយោជន៍សម្រាប់អ្នកដែលអ្នកគួរធ្វើនោះទេ។ យល់ល្អអ្នកយកពេលទាំងនេះទៅចំនាយធ្វើរឿងល្អៗជាមួយមនុស្សដែលស្រលាញ់រាប់អានអ្នកវិញប្រសើរជាង៕

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

អត្ថបទល្អផ្សេងទៀត៖

រូបភាពទាំង ៨ ដែលបង្ហាញពីភាពខុសគ្នារវាងការរៀបការដោយចិត្តខ្លួនឯងនិងការទុកដាក់ដោយឪពុកម្តាយ

គ្រប់ចំណងអាពាហ៍ពិពាហ៍ទាំងអស់មិនថាជាអាពាហ៍ពិពាហ៍ដែលត្រូវបានគេផ្សំផ្គុំក៏ដោយ ឫជាអាពាហ៍ពិពាហ៍ដែលជាជម្រើសខ្លួនឯងក៏ដោយគឺសុទ្ធតែមានហេតុផលផ្សេងៗពីគ្នា ក៏ដូចជាប្រយោជន៏រៀងៗខ្លួនផងដែរ។ ប៉ុន្តែថ្ងៃនេះយើងនឹងមកក្រលេកមើលរូបភាពខ្លះដែលឆ្លុះបញ្ចាំងពីការរស់នៅជាក់ស្ដែង ដែលមានតាំងពីការគេងជាមួយគ្នា ពេលវេលាឯកជន ក៏ដូចជាសេរីភាពផ្ទាល់ខ្លួនរវាងចំណងអាពាហ៍ពិពាហ៍ផ្សំផ្គុំ និងចំណងអាពាហ៍ពិពាហ៍ដែលជាជម្រើសខ្លួនឯង ដែលរូបភាពទាំងនេះកំពុងតែមានប្រជាប្រិយភាពនៅក្នុងបណ្ដាញសង្គម។ ថាតើមានតថភាពខុសគ្នាអ្វីខ្លះរវាងអាពាហ៍ពិពាហ៍ទាំងពីរបែបនេះ រូបភាពខាងក្រោមនិងបង្កប់អត្តន័យខ្លះសំរាប់ឲ្យអ្នកពិចារណាដោយខ្លួនឯង៖

១. របៀបនៃការគេង

២. អាហារដែលដៃគូរញុំា

៣. សេរីភាព

៤. ភាពឯកជន

៥. ដំណើរកំសាន្ដ

៦. ពេលវេលាផ្ទាល់ខ្លួន

៧. ចំណងដៃអាពាហ៍ពិពាហ៍

ចុចអានផ្សេងៗ៖ អ្នកប្រាជ្ញដោះស្រាយគ្រប់ប្រស្នារមិនដែលទាល់ប្រាជ្ញាម្តងណាឡើយតែចុងក្រោយមកចាញ់……

ចុចអានផ្សេងៗ៖ បើមិនប្រាប់ មិនចង់ជឿថាកន្លែងទាំង ១០ នេះមានពិតនៅលើផែនដីទេ!

មតិយោបល់

ពីនេះពីនោះ13 mins ago

ខេមរៈ សិរីមន្ត ផ្សព្វផ្សាយឲ្យបងប្អូនខ្មែរ​ ចូលរួមយុទ្ធនាការ អប់រំគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង៧:០០ព្រឹក

ថ្មីៗ19 mins ago

ត្រៀមអាវរងាទុកឱ្យហើយ ! ចាប់ពីស្អែករហូតចុងខែនេះ អាកាសធាតុនឹងធ្លាក់ចុះដល់ ១៩ អង្សាសេ ទៅ ២១អង្សាសេ

ពីនេះពីនោះ6 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ9 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ9 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK