ចឹងតើទើបសព្វថ្ងៃសម្បូរប្រុសស្រឡាញ់ប្រុសដូចគ្នា (gay) ម្ល៉េះ!
Connect with us

គ្រួសារ & ស្នេហា

ចឹងតើទើបសព្វថ្ងៃសម្បូរប្រុសស្រឡាញ់ប្រុសដូចគ្នា (gay) ម្ល៉េះ!

ប្រិយមិត្តប្រាកដជាដឹងហើយថាករណីបុរសស្រឡាញ់បុរសភេទដូចគ្នាមានច្រើនណាស់មកទល់នឹងពេលនេះ។ថ្ងៃនេះ Anarchak សូមលើកឡើងនូវមូលហេតុធំៗមួយចំនួនដែលនាំឱ្យបុរសស្រឡាញ់ភេទដូចគ្នានេះ ៖

Related image

១. ធម្មជាតិពីកំណើត៖ 

ស្រឡាញ់ភេទដូចគ្នាដោយសារហ្សែន ឬដោយសារជីវសាស្ដ្រពីកំណើត ដោយពេលខ្លះមិនមែនតពូជពីឪពុកម្ដាយឡើយ ពោលគឺជាការកើតឡើងដោយធម្មជាតិតែម្ដង។

២. ឈឺចាប់ដោយសារស្រីៗ៖

ការងាកទៅស្រឡាញ់បុរសដោយសារតែអស់ចិត្តនឹងស្រីៗ ដោយសារមានវិបត្តិធំពេលមានស្នេហាជាមួយស្រី នាំឱ្យក្លាយជារបួសផ្លូវចិត្តមិនអាចនៅក្បែរមនុស្សស្រីតទៅទៀត។

៣. ជាប់ចិត្តក្រោយមានបទពិសោធន៍រួមភេទនឹងបុរស៖

ពេលខ្លះអារម្មណ៍ស្រឡាញ់ប្រុសគ្នាឯងវាស្រាប់តែកើតឡើងភ្លាមៗក្រោយពីបានទទួលការស្និទ្ធិស្នាលនឹងគ្នា ឬឈានដល់បានរួមភេទនឹងគ្នាជាដើម។ ក្រោយមកក៏ស្រាប់តែជាប់ចិត្តញៀមញ៉ាម។

៤. កត្តាសង្គម៖ 

ដោយសារតែឃើញអ្នកជុំវិញខ្លួនស្រឡាញ់ភេទដូចគ្នាកាន់តែច្រើន ហើយសង្គមកាន់តែបើកទូលាយក្នុងការទទួលយកការស្រឡាញ់ភេទដូចគ្នានេះ។ ម្យ៉ាងទៀត ភាពខ្សត់ឬពិបាកក្នុងការតាមយកចិត្តស្រីៗដោយសារតែសង្គមមានការតឹងរឹងចំពោះស្រីៗក៏ជាកត្តាមួយដែរ។

ខាងលើគ្រាន់ជាមូលហេតុធំៗមួយចំនួនប៉ុណ្ណោះ ហើយការលើកឡើងនេះគ្រាន់ជាការជម្រាបជាការយល់ដឹងប៉ុណ្ណោះគឺពុំមានន័យរើសអើងអ្វីឡើយដោយសារនេះជាសិទ្ធិសេរីភាពរៀងៗខ្លួនរបស់បុគ្គលម្នាក់ៗ។ បើសិនណាគេប្រើសិទ្ធិគេដោយពុំបំពានបុគ្គលដទៃ វាគ្មានអ្វីខុសឆ្គងឡើយ៕

ចុចអាន៖ រូបភាពទាំង ៨ ដែលបង្ហាញពីភាពខុសគ្នារវាងការរៀបការដោយចិត្តខ្លួនឯងនិងការទុកដាក់ដោយឪពុកម្តាយ

ចុចអាន៖ ទាំងនេះជាមូលហេតុដែលស្រីៗស្រឡាញ់ប្រុសមិនសូវស្អាត! មិនមែនដោយសារតែលុយមួយមុខនោះទេ!

ដោយ៖ ដានី

ប្រភព៖ Lovehack

មតិយោបល់

ពីនេះពីនោះ5 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត19 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK