ស្រីៗបើចង់មានលិឍឆាប់ ត្រូវចេះធ្វើរឿង៨យ៉ាងនេះ
Connect with us

គ្រួសារ & ស្នេហា

ស្រីៗបើចង់មានលិឍឆាប់ ត្រូវចេះធ្វើរឿង៨យ៉ាងនេះ

មិត្តនារីៗតែងតែចង់ឱ្យមនុស្សប្រុស ឬមិត្តប្រុសចាប់អារម្មណ៍មកលើខ្លួន។ ពេលខ្លះពួកគេដឹងថាអ្វីដែលអាចទាក់ទាញមនុស្សប្រុសបាន តែពេលខ្លះក៏ដឹងមិនអស់ដែរ។ ដូចនេះយើងមកមើលរឿង ៨​ យ៉ាងដែលប្រុសៗឃើញហើយដឹងតែលង់នឹងនារីៗ៖

១ ពត់ខ្លួនពេលភ្ញាក់ពីគេង៖

វាធ្វើឱ្យដៃគូ អ្នកកាន់តែបាក់ចិត្តលើភាពទន់ភ្លន់របស់អ្នក។

 

២ សក់ដែលមិនបានសិតស្អាតបាត ឬសំពីងសំពោង

វាបង្ហាញពីភាពស្រស់ស្អាតបែបធម្មជាតិមួយកម្រិតទៀត។

៣ មិនប្រើប្រាស់ Make Up ញឹកញាប់ពេក

បើអ្នកទុកចិត្តនឹងសម្រស់ធម្មជាតិខ្លួនដោយគ្មាន Make Up អ្នកផ្សេងក៏ជឿលើសម្រស់អ្នកតាមនោះដែរ។

 

៤ ញ៉ាំអាហារមិនរើសខ្លាំង

បុរសចាប់អារម្មណ៍នារីដែលអាចញ៉ាំអាហារបានច្រើនមុខមិនរើស ព្រោះមើលទៅគួរឱ្យខ្នាញ់។

៥ ស្លៀកសំពត់វែងសំពោង

ពេលត្រូវខ្យល់ វាធ្វើឱ្យអ្នកមើលទៅសិចស៊ីមិនចាញ់សំពត់ខ្លីឡើយ។

៦ ពាក់វ៉ែនតា

បុរសច្រើនគិតថាស្ដ្រីពាក់វ៉ែនតាជាមនុស្សឆ្លាត មានភាពចាស់ទុំ និងមានចរិតនឹងនរ។

៧ មានស្នាមជ្រួញ

ស្នាមជ្រួញពេលខ្លះបង្ហាញថានារីនោះជាមនុស្សដែលគិតច្រើន និងមានភាពហ្មត់ចត់ តែសូមកុំឱ្យមានស្នាមជ្រួញខ្លាំងពេកព្រោះអាចធ្វើឱ្យដៃគូអស់ភាពចាប់អារម្មណ៍។

៨ ស្នាមឈុតប៊ីគីនីលើដងខ្លួន

វាពិតជាមានភាពសិចស៊ីទាក់ទាញខ្លាំងនៅពេលអ្នកមានស្នាមប៊ីគីនីលើដងខ្លួន ពេលអ្នកកំពុងលំហែកាយបង្ហាញសម្រស់តាមឆ្នេរខ្សាច់៕

ដោយ៖ វត្តី
ប្រភព៖ Brightside

មតិយោបល់

Trending

Copyright © 2019 ANARCHAK