ទាំងនេះជាមូលហេតុដែលស្រីៗស្រឡាញ់ប្រុសមិនសូវស្អាត! មិនមែនដោយសារតែលុយមួយមុខនោះទេ!
Connect with us

គ្រួសារ & ស្នេហា

ទាំងនេះជាមូលហេតុដែលស្រីៗស្រឡាញ់ប្រុសមិនសូវស្អាត! មិនមែនដោយសារតែលុយមួយមុខនោះទេ!

ប្រិយមិត្ត Anarchak ប្រហែលធ្លាប់ឃើញហើយនិងឆ្ងល់ថាហេតុអ្វីស្រីៗស្អាតៗមួយចំនួនបែរជាមានសង្សារប្រុសមិនសូវស្អាតសង្ហារទៅវិញ។ ភាគច្រើនប្រាកដជាគិតថាដោយសារខាងប្រុសមានលុយច្រើន! តែតាមពិតមិនអ៊ីចឹងទាំងអស់ទេ។ 

ខាងក្រោមនេះជាមូលហេតុសំខាន់ៗផ្សេងទៀតដែលស្រីស្អាតជ្រើសយកបុរសមិនសូវស្អាតសង្ហារ៖

១. មិនព្រួយបារម្ភខ្លាចស្រីផ្សេងមកដណ្ដើម ឬលួចទាក់ទងក្រោយខ្នង ព្រោះបើបុរសសង្ហារច្បាស់ណាស់ថានាងនឹងត្រូវគិតព្រួយរាល់ថ្ងៃនិងត្រូវតាមដានជាប់ជានិច្ច។

Image result for cheating boyfriend

២. ស្រីៗផ្ដល់តម្លៃខ្លាំងលើការស្រឡាញ់ចិត្តនិងចិត្ត និងការចេះថ្នាក់ថ្នមផ្ដល់ភាពកក់ក្ដៅពីដៃគូជាជាងរូបសម្រស់ខាងក្រៅ។ ការជ្រើសយកបុរសមិនសូវស្អាតក៏បង្ហាញថានាងមិនមើលតែរូបខាងក្រៅ។

៣. បើសិនបុរសនោះមានអ្វីគ្រប់យ៉ាងដែលនាងត្រូវការ ការខ្វះខាតរូបសម្បត្តិមួយមុខមិនជាបញ្ហាចម្បងសម្រាប់នាងឡើយ។ សំខាន់ស្រីៗខ្វល់ពីអនាគតក្រុមគ្រួសារច្រើនជាង។

៤. បុរសមិនស្អាតសង្ហារ ដឹងខ្លួនថាមានគុណវិបត្តិត្រង់រូបសម្រស់ ហេតុនេះគេនឹងព្យាយាមគ្រប់បែបយ៉ាងដើម្បីប៉ះប៉ូវចំណុចខ្វះខាតនេះតាមរយៈការយកចិត្តទុកដាក់ផ្គាប់ផ្គុនមិត្តស្រីខ្លួនមិនឱ្យឃ្នើសចិត្តឡើយ!​ នេះជាចំណុចដែលបុរសសង្ហារភាគច្រើនមិនអើពើរ ព្រោះគេមានជម្រើសច្រើននៅស្វាគមន៍គេ។

៥. បើបុរសមិនសង្ហារហ៊ានតាមស្នេហ៍ ស្រីៗភាគច្រើនប្រាកដជាគិតថាបុរសនោះក្លាហាន និងហ៊ានលះបង់មុខមាត់ខ្លួនសារភាពស្នេហ៍បើទោះបីមានភាគរយជោគជ័យតិចក៏ដោយ។

 ៦. ហើយហេតុផលបន្ទាប់បន្សំចុងក្រោយគឺ បើយកសង្សារមិនសូវស្អាត ពេលបណ្ដើរគ្នាទៅណាម្ដងៗ នាងមើលទៅមានភាពលេចធ្លោខ្លាំងតែម្ដង!

ចុចអាន៖ស្រីៗដែលមាន ៧ យ៉ាងនេះប្រុសៗប្រាកដជាស្រលាញ់ដកចិត្តមិនរួចទេ

ចុចអាន៖តើអ្នកគួរធ្វើបែបណាពេលដែលអ្នករកឃើញថាសង្សាររបស់អ្នកមានលួចទាក់ទងអ្នកផ្សេង?

ដោយ៖ ដានី

មតិយោបល់

ពីនេះពីនោះ5 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ8 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត20 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK