សំបុត្រ ៥ ច្បាប់ពីលោកពុកចំពោះកូន! តើមានអ្វីដែលចាក់ទម្លុះបេះដូងជាងនេះ?
Connect with us

បែបផែនជីវិត

សំបុត្រ ៥ ច្បាប់ពីលោកពុកចំពោះកូន! តើមានអ្វីដែលចាក់ទម្លុះបេះដូងជាងនេះ?


ថ្ងៃនេះយើងសូមលើកយកមកប្រែសម្រួលនូវរឿងរ៉ាវដ៏រំជួលចិត្តមួយដែលរៀបរាប់ដោយបុរសម្នាក់ ដើម្បីជាការដឹងគុណដល់លោកឪពុករបស់លោក។ បុរសនោះបានបង្ហាញសំបុត្រជាច្រើនច្បាប់ ដែលឪពុករបស់លោកបានសរសេរទុកឱ្យលោក មុនពេលឪពុកលោកចែកឋានទៅក្នុងវ័យត្រឹម ២៧ ឆ្នាំ ដោយជម្ងឺ ហើយដែលកាលណោះរូបលោកផ្ទាល់មានអាយុទើប ៨ ឆ្នាំ។

សំបុត្រទាំងនោះជាបណ្ដាំរបស់ឪពុកលោកទៅលើដំណាក់កាលនៃជីវិតដែលលោកត្រូវឆ្លងកាត់។ ហើយឪពុកលោកបានផ្ដាំថាលោកអាចហែកបើកសំបុត្រនោះអានបាន លុះត្រាតែលោកឈានដល់ដំណាក់កាលជីវិតដែលមានសរសេរនៅលើស្រោមសំបុត្រនីមួយៗ។ លោកក៏ធ្វើតាមដំបូន្មានលោកឪពុកហើយខាងក្រោមនេះជាការដកស្រង់អត្ថន័យសំបុត្រទាំងនោះ។

សំបុត្រទី ១ ៖ ពេលដែលឪពុកលាចាកលោកទៅ

កូនសម្លាញ់! ពេលដែលកូនបើកស្រោមសំបុត្រនេះអាន ពុកបានលាចាកលោកចោលកូនហើយ! ឱ្យពុកសូមទោស! ពុកដឹងមុនថាពុកមិនអាចទ្រាំទ្រនឹងជម្ងឺនេះបានយូរទេ តែពុកតែងកុហកកូនរហូតព្រោះពុកមិនចង់ឃើញកូនយំនៅមុខពុក! អាចជាជោគជ័យមួយសម្រាប់ពុក ព្រោះពុកអាចកុហកកូនបានដល់ថ្ងៃចុងក្រោយរបស់ពុក! តែកុំប្រកាន់នឹងពុកអីណា!

ពុកនៅមានសំបុត្រជាច្រើនទៀតសម្រាប់កូនអាន។ តែកូនអាចអានបានលុះត្រាកូនឈានដល់ដំណាក់កាលជីវិតដែលមានសរសេរនៅលើស្រោមសំបុត្រនោះ!

ពុកស្រឡាញ់កូន! មើលថែម្ដាយកូនឱ្យបានល្អ! កូនជាសសរទ្រូងនៃគ្រួសារយើងហើយចាប់ពីថ្ងៃនេះទៅ!

ដោយក្ដីស្រឡាញ់ពី

ពុកកូន

សំបុត្រទី ២៖ ពេលកូនឈ្លោះនឹងម្ដាយរបស់កូន

ចូរកូនទៅសុំទោសម្ដាយរបស់កូនភ្លាម! ពុកមិនដឹងថាហេតុអ្វីបានជាកូនឈ្លោះនឹងម្ដាយកូនឡើយ ហើយពុកក៏មិនដឹងថានរណាខុស នរណាត្រូវដែរ តែអ្វីដែលពុកដឹងគឺ គាត់ជាម្ដាយរបស់ឯង! សុំទោសគាត់ទៅមិនខុសទេ!

ទោះមានរឿងអ្វីគាត់នៅតែជាម្ដាយរបស់ឯង! គាត់ស្រឡាញ់ឯងជាងអ្វីៗទាំងអស់លើលោកនេះ។ តើកូនដឹងទេថាម្ដាយរបស់កូនសុខចិត្តជ្រើសយកការសម្រាលកូនតាមវិធីធម្មជាតិយ៉ាងឈឺចាប់ ជំនួសឱ្យការវះកាត់ព្រោះមានគេប្រាប់គាត់ថាការសម្រាលបែបធម្មជាតិវាល្អសម្រាប់សុខភាពកូន? តើកូនធ្លាប់ឃើញភាពឈឺចាប់របស់ស្ដ្រីពេលសម្រាលកូនទេ? តើកូនត្រូវការអ្វីផ្សេងទៀតក្រៅពីនេះដែលអាចបញ្ជាក់ក្ដីស្រឡាញ់របស់គាត់ចំពោះកូន?

បើទោះពេលនេះពុកនៅឋានផ្សេងក៏ដោយ តែពុកដឹងច្បាស់ថាបើកូនហាមាត់សុំទោសម្ដាយកូន គាត់នឹងអនុគ្រោះឱ្យកូនមិនខាន!

សំបុត្រទី ៣៖ ពេលកូនរៀបការនិងមានកូន

មកដល់ដំណាក់កាលនេះ កូនដឹងហើយថាស្នេហាជាអ្វី។ កូនដឹងខ្លួនឯងហើយថាកូនស្រឡាញ់ប្រពន្ធខ្លួនប៉ុណ្ណា។ ប៉ុន្តែក្ដីស្រឡាញ់នោះវាកាន់តែជ្រាលជ្រៅពេលកូននឹកគិតដល់អាល្អិតមួយដែលនៅក្នុងផ្ទៃប្រពន្ធកូន។ ពុកមិនដឹងថាចៅពុកជាប្រុសឬស្រីទេ ព្រោះពេលនេះពុកគ្រាន់ជាសាកសពមួយប៉ុណ្ណោះមិនមែនជាគ្រូទាយឡើយ។ យ៉ាងណា ត្រូវមើលថែពួកគេឱ្យល្អ!

សំបុត្រទី ៤៖ ពេលម្ដាយកូនលាចាកលោក

សូមកូនកុំព្រួយបារម្ភច្រើន! ម្ដាយកូនមកជួបនឹងពុកហើយ!

សំបុត្រទី ៥៖ ពេលដែលកូនជិតដល់វេលាត្រូវលាពិភពលោកនេះ

មកទល់ពេលនេះកូនលែងជាក្មេងដូចមុនហើយ​ គឺកូនចាស់ជាងពុកទៅទៀត!

នេះជាសំបុត្រដែលពុកសរសេរមុនគេ និងស្រួលសរសេរជាងគេព្រោះការពន្យល់បុរសវ័យចំណាស់ម្នាក់ដូចកូនពេលនេះវាមិនពិបាកឡើយ ព្រោះកូនបានឆ្លងកាត់រឿងរ៉ាវច្រើនណាស់ហើយ។

ពេលពុកនៅក្នុងដំណាក់កាលដែលជិតនឹងលាចាកលោកនេះ ពុកពេញចិត្តនឹងជីវិតខ្លួនខ្លាំងណាស់ ព្រោះបានធ្វើជាឪពុករបស់កូន និងស្វាមីរបស់ម្ដាយកូន។ ពុកជឿថាកូនក៏កំពុងមានអារម្មណ៍ស្ងប់សុខនិឹងជីវិតដែរ ដែលបានបំពេញតួនាទីជាឪពុកនិងស្វាមីគេយ៉ាងល្អ។

ពាក្យផ្ដែផ្ដាំចុងក្រោយរបស់ពុក៖ ចូរកូនកុំខ្លាចអ្វីទាំងអស់ដែលនឹងមកដល់!

តាមរយៈខ្លឹមសាររឿងនិងអត្ថបទខាងលើ យើងខ្ញុំសង្ឃឹមថាមិត្តអ្នកអាននឹងជ្រាបច្បាស់មួយកម្រិតទៀតពីក្ដីស្រលាញ់ធំធេងរបស់លោកពុក ដែលបើទោះបីដឹងខ្លួនថានឹងចាកចេញទៅឆ្ងាយមិនត្រឡប់ក្ដី ក៏លោកនៅព្រួយបារម្ភគិតដល់អនាគតរបស់កូនៗ។ បង្ហាញក្ដីស្រឡាញ់អ្នកទៅកាន់គាត់បើមានឱកាស។ យើងនឹងលើកយកអត្ថបទអំពីអ្នកម្ដាយនៅពេលក្រោយ៕

ចុចអានផ្សេងៗ៖ បើមិត្តអ្នកកំពុងបាក់ទឹកចិត្តគួរប្រយ័ត្នក្នុងការពោលពាក្យទាំង ៥ ឃ្លានេះទៅកាន់គេ!

ចុចអានផ្សេងៗ៖ ពិតអត់បុរសៗយើង ថាជីវិតក្រោយពេលរៀបការនឹងផ្លាស់ប្តូរទៅយ៉ាងហ្នឹង?

ដោយ៖ ហេង សន្យា
ប្រភព៖ Brightside

មតិយោបល់

ថ្មីៗ9 hours ago

ជ្រាបជាដំណឹង ! អគ្គិសនីកម្ពុជានឹងចាប់ផ្តើមផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧​ ខាងមុននេះ

ពីនេះពីនោះ11 hours ago

ជិតដាច់ឆ្នាំ២០១៩ រ៉េត ស៊ូហ្សាណា បង្ហោះវីដេអូនិងរូបភាព បង្ហាញស្ទាយតុបតែងខ្លួនថ្មី យ៉ាងស្រស់ស្អាត ថែមទាំងសួរមហាជនថា… (មានវីដេអូ)

គួរដឹង11 hours ago

មកដឹងទាំងអស់គ្នា ! ពីអត្ថន័យអក្សរនៅលើសេវាអ៊ីនធឺណិត

ពីនេះពីនោះ11 hours ago

ទីបំផុត អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញមុខកូនប្រុសជាលើកដំបូង ដែលសម្រាលចំថ្ងៃពិសេស និងមានទម្ងន់ដល់ទៅ…

ពីនេះពីនោះ11 hours ago

សុខៗ នាយ ពែកមី ដាក់មួយឃ្លាថា “ប្តីចូលហាងផឹកសុីហាងឆ្ញាញ់ៗ​ ប៉ាវមិត្តភក្ភិអស់ 100$ ទៅ 200$ ចំនែកប្រពន្ធកូនវិញ នៅផ្ទះ​សុីមួយពេល10000៛​ 20000៛ មិនស្មើឲ្យលុយ…”

Trending

Copyright © 2019 ANARCHAK