បើមិត្តអ្នកកំពុងបាក់ទឹកចិត្តគួរប្រយ័ត្នក្នុងការពោលពាក្យទាំង ៥ ឃ្លានេះទៅកាន់គេ!
Connect with us

បែបផែនជីវិត

បើមិត្តអ្នកកំពុងបាក់ទឹកចិត្តគួរប្រយ័ត្នក្នុងការពោលពាក្យទាំង ៥ ឃ្លានេះទៅកាន់គេ!

បញ្ហាដែលយុវវ័យប្រឈមខ្លាំងសព្វថ្ងៃគឺ “ការបាក់ទឹកចិត្ត”។ មិត្តអ្នកអាចជាជនរងគ្រោះមួយក៏ថាបាន ហើយបើអ្នកចង់ជួយគេគួរដឹងថាអ្នកធ្លាក់ទឹកចិត្តតែងតែមានអារម្មណ៍ឆាប់អន់ចិត្តនិងឆាប់រងភាពឈឺចាប់។

ជួនកាលគ្រាន់តែពាក្យប៉ុន្មានម៉ាត់ក៏ អាចធ្វើឲ្យគេបែរទៅជាពិបាកចិត្តថែមទៀត។ ដូចនេះហើយអត្តបទនេះមានគោលបំណងជួយកែសម្រួលបញ្ហានេះដែលមនុស្សគ្រប់គ្នាកំពុងជួបប្រទះ។ បើអាចចៀសបានសូមកុំពោលពាក្យទាំង 5 ឃ្លាខាងក្រោមទៅកាន់មិត្តអ្នកដែលកំពុងបាក់ទឹកចិត្ត៖

1, “នរណាក៏មានបញ្ហាដែរ ហើយមានគេមានបញ្ហាធំជាងអ្នកទៀត”

វាជាការពិត ដែលអ្នកផ្សេងកំពុងមានបញ្ហាច្រើននិងធំជាងមិត្តអ្នកមែន តែការដែលគេមានបញ្ហាធំជាងយើង មិនអាចលុបបំបាត់បញ្ហាយើងបានទេ។ ពាក្យល្អជាង៖ ខ្ញុំហាក់ដូចមិនអាចរីករាយ ពេលឃើញអ្នកពិបាកចិត្ត តើខ្ញុំអាចជួយដោះស្រាយបញ្ហានោះជាមួយអ្នកបានទេ?

2, “ស្អែកឡើង អ្វីនឹងប្រែជាល្អ គ្រាន់តែអ្នកត្រូវមានជំនឿចិត្តលើកខ្លួនឯង”

តាមការពិត ការធ្លាក់ទឹកចិត្តអាចជាជម្ងឺ ដូចនេះវាមិនអាចព្យាបាលជាសះស្បើយក្នុងពេលមួយយប់បានឡើយ។
គួរប្រាប់គេថា៖ បញ្ហាធំប៉ុណ្ណាក៏ដោយ ដោះស្រាយវាតាមដំណើរ ខ្ញុំក៏នៅជិតអ្នកចាំជួយដែរ កុំព្រួយបារម្ភ!

3, “ឆាកជីវិតមនុស្សខុសគ្នា ដូចនេះយើងជួបបញ្ហាខុសគ្នាចឹងហើយ!”

តាមពិតបើអ្នកនិយាយដូច្នេះ មិនអាចធ្វើឲ្យគេមានអារម្មណ៏ល្អឡើងវិញឡើយ តែបែរអាចធ្វើឲ្យគេកាន់តែតូចចិត្តថែមទៀត។ និយាយអញ្ចេះអាចល្អជាង៖ ខ្ញុំមានអារម្មណ៏ថាសោកសៅពេលដឹងថាអ្នកត្រូវប្រឈមបញ្ហាបែបនេះ យ៉ាងណាយើងអាចប្រឈមមុខដោះជាមួយគ្នា។

4, “ជីវិតវាតែប៉ុណ្ណឹង”

បើតាមពាក្យនេះឃ្លានេះ ហាក់ដូចជាជីវិតគេមិនអាចប្រែប្រួលហើយបន្តរួមរស់ជាមួយជីវិតបាក់ទឹកចិត្ត។ ជំនួសមកវិញគួរនិយាយថា៖  មានរឿងជាច្រើនដែលអាចមកបំពេញន័យជីវិតយើងគ្រាន់តែវាកំពុងចាំយើងទៅស្វែងរក។

5, “តោះដើរលេង ហើយផឹក បំភ្លេចរឿងស្មុគស្មាញចោល”

ការបាក់ទឹកចិត្តរបស់មិត្តអ្នក មិនមែនមកពីការបរាជ័យតែមួយថ្ងៃទេ តែវាជាគំនរទុកគរដូចភ្នំរាប់ថ្ងៃខែមកហើយ។ ការទៅផឹកស្រាបំភ្លេចរឿងវាមានប្រសិទ្ធភាពមួយឆាវប៉ុណ្ណោះ ហើយវានឹងប៉ះពាល់ផ្លូវចិត្តកាន់តែខ្លាំងពេលក្រោយឬអាចប៉ះពាល់សុខភាពទៀតផង។ យកល្អគួរប្រាប់គេថា៖ ថ្ងៃនេះខ្ញុំមានពេលទំនេរច្រើន យើងអាចទៅផឹកកាហ្វេ ហើយអ្នកអាចបើកចំហប្រាប់ពីរឿងក្នុងចិត្តមក ខ្ញុំចាំស្ដាប់៕

ដោយ៖ ហុង ប៉ាវ
ប្រភព៖ Brightside

មតិយោបល់

ថ្មីៗ10 hours ago

ជ្រាបជាដំណឹង ! អគ្គិសនីកម្ពុជានឹងចាប់ផ្តើមផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧​ ខាងមុននេះ

ពីនេះពីនោះ11 hours ago

ជិតដាច់ឆ្នាំ២០១៩ រ៉េត ស៊ូហ្សាណា បង្ហោះវីដេអូនិងរូបភាព បង្ហាញស្ទាយតុបតែងខ្លួនថ្មី យ៉ាងស្រស់ស្អាត ថែមទាំងសួរមហាជនថា… (មានវីដេអូ)

គួរដឹង11 hours ago

មកដឹងទាំងអស់គ្នា ! ពីអត្ថន័យអក្សរនៅលើសេវាអ៊ីនធឺណិត

ពីនេះពីនោះ11 hours ago

ទីបំផុត អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញមុខកូនប្រុសជាលើកដំបូង ដែលសម្រាលចំថ្ងៃពិសេស និងមានទម្ងន់ដល់ទៅ…

ពីនេះពីនោះ11 hours ago

សុខៗ នាយ ពែកមី ដាក់មួយឃ្លាថា “ប្តីចូលហាងផឹកសុីហាងឆ្ញាញ់ៗ​ ប៉ាវមិត្តភក្ភិអស់ 100$ ទៅ 200$ ចំនែកប្រពន្ធកូនវិញ នៅផ្ទះ​សុីមួយពេល10000៛​ 20000៛ មិនស្មើឲ្យលុយ…”

Trending

Copyright © 2019 ANARCHAK