សម្តីមាសរបស់មហាសេដ្ឋី Jack Ma ដែលគួរយកជាគំនិតពិចារណា!​
Connect with us

បែបផែនជីវិត

សម្តីមាសរបស់មហាសេដ្ឋី Jack Ma ដែលគួរយកជាគំនិតពិចារណា!​

លោក Jack Ma ជាមហាសេដ្ឋី និងជាស្ថាបនិកបង្កើតនូវវេបសាយលក់ផលិតផលតាមប្រព័ន្ធអ៊ីនធើណែតដ៏ល្បីនៅប្រទេសចិន គឺ Alibaba.com។ លើសពីភាពកាក់កប និង ទ្រព្យសម្បតិ្តដ៏ហូរហៀររបស់គាត់នោះ គឺកេរ្តិ៏ឈ្មោះ និងពាក្យសម្តីមាស ដែលមានបង្កប់នូវអត្ថន័យ និងខ្លឹមសារយ៉ាងស៊ីជម្រៅសម្រាប់មនុស្សទាំងឡាយយកមកគិតពិចារណា ដើម្បីស្វែងយល់ពីជីវិត និងការតស៊ូក្នុងជីវិត។

ពាក្យសម្តី និងគំនិតរបស់គាត់តែងតែត្រូវបានគេយកមកបកស្រាយ និងផ្សព្វផ្សាយបន្តជាច្រើននៅលើប្រព័ន្ធបណ្តាញសង្គម ដែលជាហេតុធ្វើឱ្យគេស្គាល់គាត់តាមរយៈភាពតស៊ូ និងស្មារតីពុះពាររបស់គាត់។ ចង់ដឹងថា សម្តីមាសរបស់គាត់មានអ្វីខ្លះ ថ្ងៃនេះអាណាចក្រនឹងបង្ហាញនូវពាក្យមួយចំ​នួនដែលសុទ្ធតែមានបង្កប់ន័យ ខ្លឹមសារ អប់រំ ទូន្មានសម្រាប់មនុស្សទូទៅ។

១. ថ្ងៃគង់នឹងរះម្តងទៀត

ថ្ងៃនេះ គឺឃោរឃៅសម្រាប់អ្នក។ ថ្ងៃស្អែកក៏រឹតតែឃោរឃៅថែមទៀត។ ប៉ុន្តែថ្ងៃខាងស្អែក អ្វីៗនឹងល្អឡើងវិញ។

២. ត្រូវតស៊ូជានិច្ច

ប្រសិនបើអ្នកមិនទាន់ចុះចាញ់នោះទេ អ្នកនៅតែមានឱកាស។

៣. គ្មានអ្វីសំខាន់ជាងការជឿជាក់លើខ្លួនឯងនោះទេ

គេហៅថាឆ្កួត ប៉ុន្តែខ្ញុំគិតថាការឆ្កួតគឺល្អ។ ពួកយើងគឺឆ្កួត ប៉ុន្តែពួកយើងមិនមែនភ្លើនោះទេ។

 

៤. ត្រូវចេះរៀនសូត្រពីកំហុស

ត្រូវចាំថាជោគជ័យក្នុងអតីតកាលអាចនាំទៅកាន់បរាជ័យនៅពេលអនាគត។ ប៉ុន្តែប្រសិនបើអ្នករៀននូវមេរៀនពីបរាជ័យទាំងនោះ អ្នកនឹងជោគជ័យនៅពេលចុងក្រោយ។

៥. ត្រូវចេះធ្វើឱ្យជីវិតរីករាយ

មិនយូរ មិនឆាប់ទេ អ្នកនឹងស្តាយក្រោយ ប្រសិនបើអ្នកចំណាយពេលវេលាទាំងអស់តែជាមួយនឹងការងារ។

៦. កុំប៉ិនរអ៊ូ

កុំរអ៊ូររទាំ អ្នកអាចស្វែងរកឱកាសបាន។

៧. ជឿជាក់លើគំនិតខ្លួនឯង

ខ្ញុំចូលចិត្តលេងបៀរ។ បើទោះជាមិនសូវពូកែ ដោយសារខ្ញុំមិនសូវចង់ធ្វើការគណនាក៏ដោយ ក៏ខ្ញុំអាចលេងបានតាមអារម្មណ៍។ ប៉ុន្តែក្នុងនោះ ខ្ញុំក៏បានចេះមកវិញច្រើនដែរអំពីចិត្តសាស្រ្តពីការលេងបៀរ Poker។

៨. ត្រូវប្រឹងប្រែងតទៀត

អ្នកគួរសាកល្បងធ្វើអ្វីមួយ នៅពេលណាមួយក្នុងជីវិតរបស់អ្នក។ អ្នកគួរខំប្រឹងប្រែងទៅនឹងអ្វីមួយ ហើយព្យាយាមបង្កើតនូវការផ្លាស់ប្តូរ។ គ្មានអ្វីមិនល្អដែលនឹងកើតឡើងនោះទេ។

៩. តស៊ូដើម្បីសម្រេចនូវក្តីសុបិន្ត

ពួកយើងមិនដែលខ្វះលុយនោះទេ ប៉ុន្តែពួកយើងខ្វះនូវមនុស្សដែលអាចស្រមើស្រម៉ៃ អ្នកដែលអាចតស៊ូរហូតដល់ស្លាប់ដើម្បីការស្រមើស្រម៉ៃ និងក្តីសុបិន្តរបស់គេ។

១០. ដំបូង ត្រូវរៀនសូត្រ បន្ទាប់មក ត្រូវរកលុយ

មុនអាយុ ៣០ អ្នកគួរធ្វើការឱ្យក្រុមហ៊ុនតូចមួយ ហើយរៀនពីការតាំងចិត្ត ការស្រលាញ់ ហើយត្រូវរៀនបង្កើតនូវក្តីសុបិន្ត។

១១. ត្រូវទទួលការផ្លាស់ប្តូរ

ប្រសិនបើអ្នកចង់ផ្លាស់ប្តូរពិភពលោក អ្នកគួរផ្លាស់ប្តូរខ្លួនឯងជាមុនសិន។ ការផ្លាស់ប្តូរពិភពលោក ប្រហែលជាការងាររបស់អូបាម៉ាទេ។

Anarchak នឹងនាំមកនូវអត្ថបទដែលមានប្រយោជន៍ និងផ្ដល់ចំណេះដឹងជាបន្តបន្ទាប់ទៀត!

អត្ថបទល្អផ្សេងទៀត៖ 

៨ ចំនុចនេះហើយដែលធ្វើអោយមនុស្សបរាជ័យទាំងពីនៅក្មេង!

នៅពេលបច្ចុប្បន្ននេះយើងឃើញថា មានបុគ្គលជោគជ័យដែលមានវ័យក្មេងជាច្រើនដែលធ្វើអោយពិភពលោកកោតសរសើរស្ញប់ស្ញែងពីសមត្ថភាពរបស់ពួកគេ ដែលក្នុងនោះរួមមានស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុកជាដើម។ ប៉ុន្តែហេតុអ្វីបានជាមនុស្សជាច្រើនទៀតបែរជាបរាជ័យនៅក្នុងវ័យដែលពួកគេអាចជោគជ័យបានទៅវិញ។

ថ្ងៃនេះ អាណាចក្រនឹងលើកឡើងពីចំនុចទាំង៨យ៉ាងដែលជាឧបសគ្គរារាំងមិនអោយអ្នកមានភាពជោគជ័យដោយក្នុងនោះមានដូចជា៖

១. គំនិតអវិជ្ជមាន

នេះចង់សម្តៅទៅលើការគិតដែលពួកគេតែងហាមឃាត់ខ្លួនឯងក្នុងការធ្វើអ្វីមួយព្រោះខ្លាចមិនជោគជ័យ រឺខ្លាចបែបនេះ បែបនោះ។ គំនិតនេះហើយដេលបញ្ឈប់ពួកគេមិនអោយអភិវឌ្ឍខ្លួនឯងទៅមុខបាន ដោយសារពួកគេនឹងភ័យខ្លាចក្នុងការបង្កើតកំហុស ខណះដែលពួកគេមិនទាំងទាន់ព្យាយាមផង។

២. មិនដឹងពីចំនុចខ្លាំង និងខ្សោយរបស់ខ្លួន

មនុស្សជាច្រើនមិនសូវយល់ច្បាស់ថាតើអ្វីទៅជាចំនុចខ្លាំងរបស់គេនោះទេ។ ពួកគេមិនសូវជាបែងចែកអោយដាច់រវាងអ្វីទៅជាភាពខ្លាំងរបស់គេ ហើយអ្វីទៅជាចំនូលចិត្តរបស់គេ។ ពេលខ្លះ ពួកគេច្រលំថាអ្វីដែលគេចូលចិត្តធ្វើ ជាអ្វីដែលពួកគេពូកែធ្វើ ដូច្នេះហើយទើបពេលខ្លះពួកគេមិនអាចសម្រេចអ្វីដែលពួកគេកំពុងធ្វើបាន។ ម្យ៉ាងវិញទៀត ពួកគេច្រើនមិនចង់ទទួលយកភាពខ្សោយរបស់ពួកគេដោយខ្លាចថាអ្នកដទៃគិតថាគេអន់ ប៉ុន្តែធាតុពិតគឺថាការដែលពួកគេស្គាល់ពីចំនុចខ្សោយដែលខ្លួនមាននឹងអាចអោយពួកអភិវឌ្ឍចំនុចទាំងនោះអោយបានប្រសើរឡើងទៅវិញទេ។

៣. គោលដៅមិនច្បាស់លាស់

កាលណាដែលមនុស្សមានគោលដៅមិនច្បាស់លាស់ មិនដឹងច្បាស់ថាខ្លួនឯងចង់ធ្វើអ្វី វាពិបាកណាស់ក្នុងការរឿងមួយអោយសម្រេចទៅបាន ដោយសារកាលណាពួកគេគ្មានគោលដៅដើម្បីដើរទៅរក ពួកគេមិនអាចរៀបចំគម្រោងដើម្បីឆ្ពោះទៅកាន់វានោះទេ ដូច្នេះអ្នកត្រូវដើរទៅទាំងមិនមានផែនការណាមួយជាក់លាក់មិនខាន។

៤. ភាពគ្មានសណ្តាប់ធ្នាប់ក្នុងការរស់នៅ

សណ្តាប់ធ្នាប់ពិតជាសំខាន់ខ្លាំងសម្រាប់មនុស្សជោគជ័យ ដោយសារពួកគេត្រូវកំនត់អោយច្បាស់ថាតើពួកគេត្រូវធ្វើអ្វីខ្លះប្រចាំថ្ងៃ ដូច្នេះហើយនៅពេលដែលមនុស្សគ្មានសណ្តាប់ធ្នាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ ពួកគេច្រើនតែបរាជ័យ។ ម្យ៉ាងទៀតដោយសារតែពួកគេមិនសូវចេះយកចិត្តទុកដាក់ផងដែរ។

៥. មិនហ៊ានផ្លាស់ប្តូរ

មិនមែនសុទ្ធតែការផ្លាស់ប្តូរទាំងអស់សុទ្ធតែអាចជះផលអាក្រក់នោះទេ ប៉ុន្តែប្រសិនជាមនុស្សម្នាក់នៅតែប្រកាន់ភ្ជាប់ក្នុងការធ្វើរឿងមួយដដែលៗដោយសារតែខ្លាចការផ្លាស់ប្តូរ ដែលអាចនាំមកនូវបញ្ហា គេនឹងអាចបរាជ័យដោយសារគំនិតគេនេះ។ ហេតុអ្វីយើងដឹងថាវាអាក្រក់ប្រសិនជាយើងមិនទាន់សាកវាផង?

៦. ឆាប់បោះបង់ចោល

មនុស្សដែលបរាជ័យមិនមែនជាមនុស្សដែលធ្វើអ្វីមិនជោគជ័យនោះទេ ប៉ុន្តែជាមនុស្សដែលមិនបានជោគជ័យហើយបែរជាបោះបង់ចោលភ្លាមៗដោយមិនរកវិធីសាស្រ្តក្នុងការកែខៃវា។


៧. មិនសូវខំប្រឹងប្រែង

នៅក្នុងការធ្វើអ្វីមួយ មិនថារឿងធំរឺតូចប៉ុណ្ណានោះទេ វាជាការចាំបាច់ណាស់ដែលមនុស្សម្នាក់ៗត្រូវខិតខំអោយអស់លទ្ធភាពរបស់ខ្លួនដើម្បីទៅធ្វើវា។ អ្នកដែលបរាជ័យរមែងតែធ្វើការងារអ្វីមួយដោយមិនអស់ពីចិត្ត ព្រោះពួកគេប្រហែលជាមើលស្រាលទៅលើអ្វីដែលពួកគេកំពុងធ្វើ។

៨. មិនសូវមានទំនុកចិត្ត

កាលណាបើមិនមែនទំនុកចិត្តក្នុងការធ្វើអ្វីមួយហើយ វាពិបាកនឹងធ្វើអោយការងារនោះបានសម្រេចខ្លាំងណាស់ ព្រោះពួកគេមិនបានខិតខំប្រឹងប្រឹងគ្រប់គ្រាន់នោះទេ នៅពេលដែលគេមិនទុកចិត្តថាគេអាចធ្វើរឿងមួយបាន៕

ចុចអានផ្សេងៗ៖ ៦ ចំណុចដែលអ្នកសម្ភាសន៍ សង្កេតចង់ដឹងអំពីអ្នក ប៉ុន្តែមិនដែលសួរដោយផ្ទាល់!

ចុចអានផ្សេងៗ៖ សំណួរបើកបញ្ញា៖ តើអ្នកនឹងធ្វើដូចម្ដេចដើម្បីលក់ក្រាសសិតសក់ឱ្យព្រះសង្ឃ??? បើទាល់តម្រិះតោះអានទាំងអស់គ្នា!

មតិយោបល់

Trending

Copyright © 2019 ANARCHAK