រូបថតអតីតសង្សារ៖ គួរទុក ឬក៏លុបចោល???
Connect with us

គ្រួសារ & ស្នេហា

រូបថតអតីតសង្សារ៖ គួរទុក ឬក៏លុបចោល???

តើគួរទុករូបថតអ្នកជាមួយអតីតសង្សារដែរឬទេ?

ពាក្យបែកគ្នា ជាពាក្យមួយដែលមិនគួរឲ្យចូលចិត្ត ដោយហេតុតែរាល់គូសង្សារនីមួយៗតែងតែបានចំណាយពេលវេលានិងការយកចិត្តទុកលើស្នេហារបស់ពួកគេ ប៉ុន្តែវាបែរត្រូវបានបញ្ចាប់ ត្រឹមពាក្យថាគ្រាន់តែជាពេលវេលាកន្លងហួសជាមួយអនុស្សាវរីយ៍ ដែលដក់ជាប់ក្នុងចិត្តនិងពិបាកបំភ្លេច ជាពិសេសរាល់ពេលឃើញរូបថតអតីតកាលដែលហាក់ដូចនៅថ្មីៗ។

ដូចនេះ សំនួរដែលថាអ្នកគួរឬពុំគួរទុករូបថតអ្នកជាមួយអតីតសង្សារ អាចនឹងពិបាកឆ្លើយ។ យ៉ាងណាមិញយើងអាចផ្តល់ដំបូន្មានប៉ុន្មានចំនុចសំរាប់អ្នកងាយស្រួលក្នុងការសំរេចចិត្ត។

មូលហេតុ៣យ៉ាងដែលអ្នកគួរទុករូបទាំងនោះ៖ 

ទី១ ការបែកដោយសន្តិវិធី មានន័យថា ប្រសិនបើអ្នកបានយល់ព្រមទាំងសង្ខាងក្នុងការចែកផ្លូវគ្នា ហើយអ្នកនិងគេពុំមានអតីតកាលស៊ីសាច់ហុតឈាមគ្នា នោះវាគ្មានបញ្ហាអ្វីទេបើយើងរក្សារូបគេទុក។

ទី២ អនុស្សាវរីយ៍មិនសោកសៅ មានន័យថា ប្រសិនបើពេលអ្នកមើលរូបថតអតីតកាលទាំងនោះ វាអាចរំលឹកពីអនុស្សាវរីយ៍ល្អៗ ចឹងគួរតែទុកវា ទោះវាមិនវិលត្រលប់តែ អាចផ្តល់ស្នាមញញឹមសំរាប់អ្នក។

ទី៣ អ្នកអាចនឹងស្តាយក្រោយប្រសិន ពេលកំទេចរូបទាំងនោះ មានន័យថា ប្រសិនបើអ្នកនៅមិនប្រាកដក្នុងចិត្តថាវាជារឿងល្អរឺអាក្រក់ក្រោយបំផ្លាញរូបទាំងនោះ គួរទុកវាសិនព្រោះអ្នកអាចនឹងស្តាយក្រោយពេលនឹកគិតចង់ឃើញរូបទាំងនោះ។

ក៏ប៉ុន្តែក៏មានមូលហេតុ៣យ៉ាងដែរ ដែលអ្នកពុំគួរទុករូបអ្នកជាមួយអតីតសង្សារ ព្រោះជារឿងមិនល្អសំរាប់អ្នក។

ទី១ វាមិនមែនជាការបែកគ្នាដោយសន្តិវីធី ហើយគេតែងធ្វើទុក្ខបុកម្នេញអ្នក មានន័យថា ប្រសិនបើការបែកគ្នាគ្មានការព្រមព្រៀងទាំងសង្ខាង ទាំងចំណងស្នេហារបស់អ្នកពោរពេញដោយភាពមិនរីករាយថែមជាមួយការឈឺចាប់ ដូចនេះរូបថតជាមួយគេ អ្នកមិនសាកសមបន្សល់ក្នុងជីវិតអ្នកឡើយ។

ទី២ រូបថតជាមួយគេ មានតែធ្វើឲ្យអ្នកសោកសៅ មានន័យថា ប្រសិនបើរាល់ពេលអ្នកឃើញរូបទាំងនោះរឺកន្លែងលាក់ទុកវា អារម្មណ៍តែងវិលត្រលប់ទៅភាពសោកសៅ ចឹងគួរទុកវាធើ្វអីទៀត។

ទី៣ អ្នកចង់បំភ្លេចវាចោលទាំងស្រុង មានន័យថា ប្រសិនបើអ្នកចង់បំភ្លេចអតីតកាលឱ្យស្រឡះព្រោះអ្នកតែងតែស្រមៃថាវាមិនគួរកើតឡើងក្នុងឆាកជីវិតអ្នក ចឹងត្រូវតែលុបស្លាកស្មាមដែលជារូបថតទាំងនោះ។

ការសំរេចចិត្តគួររឺពុំគួរទុករូបថតជាមួយអតីតសង្សារ មិនមែនជាងរឿងងាយស្រួយ តែដំបូន្មានខាងលើអាចជាជំនួយសំរាប់អ្នកក្នុងការសំរេចចិត្តថារក្សារឺបោះបង់រូបថតទាំងនោះ៕

ដោយ៖ ហុង ប៉ាវ
ប្រភព៖ Herinterest

មតិយោបល់

Trending

Copyright © 2019 ANARCHAK