ពីជនញៀនថ្នាំចូលគុករាប់ភ្លេចក្លាយជាមហាសេដ្ឋីដ៏គួរឲ្យសរសើរ !
Connect with us

ទាក់ទាញ

ពីជនញៀនថ្នាំចូលគុករាប់ភ្លេចក្លាយជាមហាសេដ្ឋីដ៏គួរឲ្យសរសើរ !

ធ្លាប់ជាជនប្រមឹក សេពគ្រឿងញៀន ហើយរហូតដល់ថ្នាក់ដេកតាមចិញ្ចើមផ្លូវនៅទីក្រុង Los Angeles សឹងតែរៀងរាល់យប់ លោក Khalil Rafati ឥឡូវនេះមិនត្រឹមតែឈប់ជាបញ្ហានៃសង្គមដោយការញៀនថ្នាំនោះទេ លោកថែមទាំងក្លាយជាមហាសេដ្ឋីអ្នកលក់ទឹកផ្លែឈើផងដែរ។ 

កាលពីនៅក្នុងស្ថានភាពអាក្រក់បំផុត លោក Rafati មានត្រឹមតែស្បែកដណ្តប់ឆ្អឹង ហើយមានទម្ងន់តែត្រឹម ៤៩ គីឡូក្រាមប៉ុណ្ណោះ ហើយជួនកាលពេលខ្លះគាត់មិនបានដេកសឹងតែជាច្រើនថ្ងៃជាប់គ្នា ដោយសារតែឥទ្ធិពលនៃថ្នាំហេរូអ៊ីនដែលគាត់ញៀន។ 

ប៉ុន្តែនៅឆ្នាំ ២០០៣ គាត់ត្រូវបានបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីគាត់ផឹកថ្នាំញៀនលើសកម្រិត ដែលមិនមែនជាលើកទីមួួយនោះទេ ប៉ុន្តែជាលើកទីប្រាំបួនទៅហើយ។ ប៉ុន្តែការសង្រ្គោះលើកនេះ មានលក្ខណៈខុសប្លែកដោយសារវាបានដាស់តឿនឱ្យលោក Rafati សន្យានឹងខ្លួនឯងនឹងឈប់ញៀនថ្នាំតទៅទៀត ហើយចូលទៅមណ្ឌលផ្តាច់គ្រឿងញៀន ប្រសិនបើមិនចង់ស្លាប់ទាំងនៅក្មេង។ 

ការសន្យានេះហើយដែលបានធ្វើឱ្យរូបលោកក្លាយទៅជាមនុស្សថ្មីម្នាក់ទៀត ដែលខុសស្រឡះពីអតីតកាលសឹងតែ ១៨០ អង្សា។ គាត់បាននឹកឃើញនូវគំនិតរកស៊ីសាមញ្ញមួយដែលជាអ្វីនាំគាត់ឱ្យក្លាយទៅជាមហាសេដ្ឋីនាពេលបច្ចុប្បន្ននេះ។ លោកបានបែកគំនិតមកបើកលក់ទឹកផ្លែឈឹ ដែលត្រូវនឹងទីផ្សារពិសេសនៅនឹងឆ្នេរសមុទ្ររបស់រដ្ឋ California។ 

“ខ្ញុំខំធ្វើការ ប្រាំពីរថ្ងៃក្នុងមួយសប្តាហ៍ ១៦ម៉ោងក្នុងមួយថ្ងៃ” លោក Rafati ប្រាប់ទៅសារពត៌មាន BBC អំពីការខំប្រឹងប្រែងរបស់គាត់។

នៅពេលដែលរបររកស៊ីរបស់គាត់លូតបន្តិចម្តងៗ នៅឆ្នាំ ២០១១ គាត់ចាប់ផ្តើមបើកសាខាថ្មីដំបូងបង្អស់ ក្នុងរយៈពេលប្រាំបីឆ្នាំ បន្ទាប់ពីពេលវេលាដែលគាត់ជាមនុស្សដែលសង្គមមិនចង់រាប់រកម្នាក់ មកជាថៅកែហាងទឹកផ្លែឈើដ៏ជោគជ័យម្នាក់នៅក្នុងរដ្ឋ California។

លោកនិយាយថា រយៈពេល ១៥ ឆ្នាំមកនេះ អ្វីដែលនាំគាត់មកកាន់ភាពជោគជ័យបែបនេះ គឺគ្មានអ្វីក្រៅពីការតាំងចិត្ត និងការប្រឹងប្រែងព្យាយាមរបស់គាត់នៅះទេ ហើយកុំឆាប់បាក់ទឹកចិត្តនៅពេលដែលការប្រឹងប្រែងរបស់អ្នកមិនទាន់បានជោគជ័យ។

តើអ្នកគិតយ៉ាងណាដែរចំពោះឆាកជីវិតរបស់គាត់?

ចុចអានផ្សេងៗ៖ ទស្សនៈជីវិត៖ តើលុយដែលត្រូវបានជាន់ប្រឡាក់ដីនៅមានតម្លៃទៀតទេ?

ចុចអានផ្សេងៗ៖ ទស្សនៈជីវិត៖ ហេតុអ្វីដំរីមាឌធំ បែរជាមិនអាចទាញផ្ដាច់ចំណងដ៏តូចនៅជាប់ជើងបាន?

ដោយ៖ នី អាទិគុណ

ប្រភព៖ Finance Nine

មតិយោបល់

Trending

Copyright © 2019 ANARCHAK