មើលយ៉ាងមិុចទើបដឹងដៃគូររបស់អ្នកព្យាយាមលាក់បាំងរឿងមិនសប្បាយចិត្ត?
Connect with us

គ្រួសារ & ស្នេហា

មើលយ៉ាងមិុចទើបដឹងដៃគូររបស់អ្នកព្យាយាមលាក់បាំងរឿងមិនសប្បាយចិត្ត?

ក្នុងទំនាក់ទំនងស្នេហាមនោសញ្ចេតនា ការសង្កេតពីអារម្មណ៍ដៃគូរ ឫការយល់ច្បាស់ពីអារម្មណ៍របស់គេ ជាអ្វីដែលអ្នកគួរស្វែងយល់។ ការបង្ហាញផ្ទៃ មុខទន់ភ្លន់ ការផ្លាស់ប្តូរសម្លេងរបស់គេ និងភាសារាងកាយរបស់គេអាចប្រាប់អ្នកថាគេកំពុងខឹងនឹងអ្នក ឫអាចជាសញ្ញានៃការធ្លាក់ទឹកចិត្ត និងមិន សប្បាយចិត្តដែលគេកំពុងមាន។ តើអ្វីទៅដែលបង្កអោយគេមានភាពមិនសប្បាយចិត្ត? ពីព្រោះតែទំនាក់ទំនងមួយនេះ ឫក៏បញ្ហាសំពាធផ្លូវចិត្តចំពោះ រឿងផ្សេង? ហើយពេលខ្លះគេអាចនឹងមិនចង់អោយអ្នកដឹង មិនចង់អោយពិបាកចិត្ត។

ការប្រាស្រ័យទាក់ទងជាមួយដៃគូររបស់អ្នកគឺសំខាន់ណាស់ក្នុងទំនាក់ទំនង ហើយអ្នកតែងតែចង់ដឹងពីសុខទុក្ខរបស់គេ។ តែប្រសិនបើអ្នកមិនទាន់ ត្រៀមខ្លួនរួចក្នុងការចាប់ផ្តើមការសន្ទនាសួរអំពីបញ្ហាទាំងនេះ អ្នកអាចសង្កេតមើលដៃគូររបស់អ្នកបាន។ ប្រសិនបើគេកំពុងមានរឿងពិបាកចិត្តជា សម្ងាត់មែន គេអាចនឹងមានសញ្ញាទាំង៣នេះកើតឡើង៖

១.​ អ្នកសម្គាល់ឃើញការផ្លាស់ប្តូរឥរិយាបថរបស់ដៃគូអ្នក

គេមិនចាប់អារម្មណ៍ ឫមិនធ្វើនូវសកម្មភាពដែលគេធ្លាប់ធ្វើពីមុនមកនោះទេ មិនថាជាការស្លៀកពាក់ ការដើរលេង លេងហ្គេម ឫការនិយាយស្តីជា ដើម។ ការផ្លាស់ប្តូរទាំងនេះមិនមែនមានន័យថា គេចង់មានដៃគូរថ្មីនោះទេ តែគេគ្រាន់តែមិនសប្បាយចិត្ត និងចង់ផ្លាស់ប្តូរទម្លាប់ថ្មីៗខ្លះ។ ឫពេលខ្លះ ទៀតគេចង់ទាមទារអោយមានការផ្លាស់ប្តូរខ្លះរវាងគេនិងអ្នក។

២. ដៃគូររបស់អ្នកមិនបង្ហាញអារម្មណ៍របស់គេប្រាប់អ្នក

នៅពេលដែលអ្នកសង្កេតឃើញមានអ្វីមួួយភ្លែក ហើយអ្នកព្យាយាមសួរពីគេ តែគេប្រាប់ថា មិនអីទេ។ គេលាក់បាំងអារម្មណ៍ជាមួយអ្នក តែបង្ហាញភាព មិនសប្បាយចិត្តជាមួយអ្នកផ្សេងជំនួសទៅវិញ។ គេមានភាពមិនសប្បាយចិត្តនឹងអ្វីមួយ ឫទំនាក់ទំនងជាមួយអ្នក តែគេមិននិយាយ។ ការធ្វើបែបនេះ អាចប៉ះពាល់ដល់ទំនាក់ទំនងជាខ្លាំង ពីព្រោះវាប្រៀបដូចជាការមិនទុកចិត្តគ្នា តែជាអ្នកផ្សេងជំនួសវិញ។

៣. ការមានដំណេកមិនគ្រប់គ្រាន់

ការគេងមិនគ្រប់គ្រាន់ជាសញ្ញាប្រាប់ពីការបាក់ទឹកចិត្ត ឫការធុញធប់អារម្ភផងដែរ ឫពេលខ្លះការគេងមិនស្ងប់និងភ្ញាក់ពេលរាត្រីញឹកញាប់។ វានឹងធ្វើ អោយគេអស់កម្លាំងផងដែរ។ ពេលខ្លះទៀតនាំអោយគេផ្លាស់ប្តូរទៅគេងនៅសាឡុង ឫបន្ទប់ទទួលភ្ញៀវ វាជាសញ្ញាប្រាប់ថាដៃគូររបស់អ្នកកំពុងតែមាន អារម្មណ៍មិនល្អ និងមិនសប្យាយចិត្តនឹងអ្វីមួយជាសម្ងាត់ហើយ៕

ចុចអានផ្សេងៗ៖ គុណសម្បត្តិទាំង៧របស់បុរសដែលស្ត្រីយល់ឃើញថាជាភាពជាក់ទាញ

ចុចអានផ្សេងៗ៖ លក្ខណៈសម្បត្តិទាំង១១យ៉ាងនៃនារីគួរជាទីប្រាថ្នារបស់បុរស

ដោយ៖​ ស៊ីវម៉ី

ប្រភព៖ Power of Positivity

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK