អារម្មណ៍ឆ្កែទាំងនេះដែលវាចង់បង្ហាញទៅកាន់អ្នកដែលអ្នកមិនដែលយល់
Connect with us

គួរដឹង

អារម្មណ៍ឆ្កែទាំងនេះដែលវាចង់បង្ហាញទៅកាន់អ្នកដែលអ្នកមិនដែលយល់

ប្រសិនបើអ្នកមានសត្វចិញ្ចឹម យើងគួរតែដឹងពីភាពស្មោះត្រង់នៃពួកគេ។ អ្នកគួរដឹងពីភាសារបស់មិត្តភក្តិដ៏ស្មោះត្រង់របស់អ្នក ហើយទាំងនេះជាសកម្មភាពមួយចំនួន ដែលយើងបានស្រាវជ្រាវដែលបញ្ជាក់ពីអារម្មណ៍ពួកគេ។

ផ្តល់អំនោយអ្នក

ប្រសិនបើឆ្កែអ្នកពាំយកឈើ បាល់ ឬរបស់ផ្សេងទៀត វាមានន័យថា សត្វចិញ្ចឹមអ្នកគ្រាន់តែចង់ឲ្យកាដូអ្នក! ជាមួយទម្លាប់ទាំងនេះវាមានន័យកាដូដែលពួកគេឲ្យអ្នក ក៏ជាកាដូដែលពួកគេចង់បានដែរ។

 

គេងលើគ្រែអ្នក

ឆ្កែជាច្រើនដែលចូលចិត្តគេងលើគ្រែអ្នក ធ្វើឲ្យអ្នកគ្មានកន្លែងសម្រាប់គេង។ អ្នកតែងតែគិតពួកគេដណ្តើមកន្លែងអ្នក តែការពិតវាជាសញ្ញាបញ្ជាក់ថាវាស្រឡាញ់អ្នកណាស់។ វាគ្រាន់តែចង់នៅជាមួយអ្នកគ្រប់នាទី។

 

អង្គុយលើជើងអ្នក

ពេលដែលឆ្កែអ្នកអង្គុយលើជើងអ្នក ពួកគេចង់ឲ្យគេគ្រប់គ្នាដឹងថាអ្នកជាសមាជិកមួយរបស់ពួកគេ។ តែបើពួកគេមានអារម្មណ៍ខ្មាស់អៀន មានន័យថាគេត្រូវការអ្នកការពារ ។

 

លើកជើងមួយឡើងលើំ

វាមានន័យថាឆ្កែអ្នកកំពុងផ្តោតអារម្មណ៍។ ជាញឹកញ៉ាប់ ឆ្កែតែងតែធ្វើដូចនេះនៅពេលគេទទួលបានគំនិតអស្ចារ្យ និងចង់គិតវាម្តងទៀត។

 

ស្ងាប

ឆ្កែស្ងាបមានតែមូលហេតុដូចតែមនុស្សធ្វើ ពួកគេធុញទ្រាន់ ឬងងុយ។ ហើយកុំភ្លេចថាការស្ងាបរបស់វាជាការឆ្លងដែរ។ ដូច្នេះបើអ្នកស្ងាប វាក៏អាចស្ងាបដែរ។​

 

ផ្អែកលើអ្នក

ឆ្កែចង់បានការស្រលាញ់និងការចាប់អារម្មណ៍ពីអ្នកនៅពេលដែលផ្អែកលើជើងអ្នក។ ដោយធ្វើដូចនេះ ឆ្កែអ្នកចង់ធ្វើឲ្យអ្នកសប្បាយនិងលេងជាមួយគេ។

 

ធ្វើខ្នងកោង

ប្រសិនបើឆ្កែអ្នកធ្វើសកម្មភាពដូចរូបនេះ មានន័យថាវាមានអារម្មណ៍មិនសុវត្ថិភាព​។ វាប្រហែលជាមានអ្នកណាធ្វើបាប ឬបន្លាចពួកគេ។ ក្នុងករណីនេះ ឆ្កែអ្នកត្រូវការជំនួយពីអ្នក។

 

សម្លក់អ្នក

អ្នកប្រហែលជាមានអារម្មណ៍មិនសូវស្រួលពេលឆ្កែអ្នកសម្លឹងមើលអ្នក។  តែកុំព្រួយ វាគ្រាន់តែចង់បង្ហាញពីអារម្មណ៍ស្រឡាញ់និងការទុកចិត្ត។ ឆ្កែអ្នកស្រឡាញ់អ្នក ចឹងអ្នកគួរតែមានមោទនភាព៕

ដោយ៖ ផេង អាង
ប្រភព៖ Brightside

មតិយោបល់

Trending

Copyright © 2019 ANARCHAK