សញ្ញាទាំង ៨ ដែលបញ្ជាក់ថាអ្នកកំពុងតែឃ្លាតឆ្ងាយពីមិត្តជិតដិតរបស់អ្នក
Connect with us

គ្រួសារ & ស្នេហា

សញ្ញាទាំង ៨ ដែលបញ្ជាក់ថាអ្នកកំពុងតែឃ្លាតឆ្ងាយពីមិត្តជិតដិតរបស់អ្នក

ការដែលមានអារម្មណ៏ថាអ្នកកាន់តែឃ្លាតឆ្ងាយម្ដងបន្តិចៗពីមិត្តភក្តិរបស់អ្នក គឺជាអារម្មណ៏មួយឈឺចាប់ជាខ្លាំង។ វាប្រៀបដូចជាការបែកបាក់ស្នេហាជាមួយគូសង្សាអញ្ចឹង ពេលខ្លះបែកបាក់មិត្តភាពអាចនឹងឈឺចាប់ជាងបែកពីគូស្នេហ៏ទៀតផង។

បើសិនអ្នកកំពុងមានមន្ទិលរវាងមិត្តភាពអ្នក និងមិត្តភក្តិរបស់អ្នក សាកមើលចំនុចទាំង៨ខាងក្រោមនេះទៅមើល។

១. អ្នកទាំងពីរមិនសូវធ្វើអ្វីដែលអ្នកធ្លាប់ធ្វើពីមុនទៀតទេ

ដូចជាអ្នកធ្លាប់ណាត់ជួបគ្នា​ ទៅដើរលេង មើលកុន ឬមើលកីឡា និងធ្វើអ្វីៗជាមួយគ្នា ប៉ុន្តែយូរៗទៅអ្នកមិនសូវជាបានធ្វើបែបនោះទៀតទេ។

២. អ្នកពុំសូវមានអ្វីដែលដូចគ្នាដូចកាលពីមុនទៀតទេ

អ្នកមានអារម្មណ៏ថាកាលពីមុន វាមានភាពងាយស្រួលជាង។ អ្នកចូលចិត្តអ្វីដូចគ្នា ស្អប់ដូចគ្នា ភាគច្រើនគិតអ្វីក៏ដូចគ្នា ហើយជួនកាលនិយាយអ្វីចេញមកដូចគ្នាទៀតផង។ តែពេលវេលាកាន់តែកន្លងទៅ អ្នកទាំងពីរផ្លាស់ប្ដូររៀងខ្លួនហើយមិនសូវជាមានចំណាប់អារម្មណ៏លើអ្វីផ្សេងៗដូចគ្នាទៀតនោះឡើយ។

៣. អ្នកមិនខលរកគេភ្លាមៗទៀតនោះទេ ពេលមានរឿងសប្បាយៗ និងរំភើបកើតឡើង

អ្នកធ្លាប់តែខលរកមិត្តជិតដិតរបស់អ្នកនៅពេលដែលមានរឿងអ្វីមួយកើតឡើង ដូចជាបានឡើងប្រាក់ខែ បានទៅដេតជាមួយប្រុសស្អាតអ្វីជាដើម។ ឥឡូវ? អ្នកមិននឹកឃើញខលប្រាប់ពួកគេ ដើម្បីចែករំលែកភ្លាមៗទៀតនោះទេ។

៤. អ្នកចាប់ផ្ដើមមានទស្សនៈខុសគ្នា

មិនមែនបានន័យថា ការដែលអ្នកមានទស្សនៈនយោបាយខុសពីមិត្តរបស់អ្នក មិត្តភាពអ្នកទាំង២ត្រូវតែបញ្ចប់នោះទេ។ ពេលខ្លះវាជាសញ្ញាមួយបញ្ជាក់ពីអ្វីធំជាងនេះទៅទៀតរវាងភាពខុសគ្នារបស់អ្នកទាំង២នៅក្នុងជីវិត និងការរស់នៅ។

៥. អ្នកមានអារម្មណ៏ថាអ្នកនៅរក្សាមិត្តភាពនេះ ដោយសារតែការយោគយល់អំពីពេលវេលា និងរឿងរ៉ាវកន្លងមក មិនមែនមកពីមិត្តភាពពិតប្រាកដនាពេលបញ្ចុប្បន្ននោះទេ

អ្នកទាំង២អាចនឹងជាមិត្តស្លាប់រស់រយៈពេលជាង១០ឆ្នាំមកហើយ ប៉ុន្តែតើវាជាបញ្ហាឬប្រសិនបើអ្នកមិនចូលចិត្តមនុស្សម្នាក់នេះដែលអ្នកកំពុងជួបនាពេលបច្ចុប្បន្ន? ពេលខ្លះការដែលនៅតែយោគយល់បែបនោះធ្វើឲ្យយើងជាប់គាំងក្នុងចំណងមិត្តភាពមួយដែលយើងគួរណាតែចាកចេញវាប្រសើរជាជាង។

៦. អ្នកមិនចង់ដឹងពីជីវិតរបស់ពួកគេ

ឧទាហរណ៏ថាកាលពីមុនអ្នករំជើបរំជួល និងចង់ដឹងគ្រប់កន្លុកកន្លៀតអំពីក្រាស់របស់គេជាអ្នកណា ហើយយ៉ាងម៉េចខ្លះ និងចែប៉ប្រែជាមួយគ្នាឥតឈប់ឈរ។ ពេលនេះ? វាជារឿងគួរឲ្យស៊ាំញ៉ាំ។

៧. ពួកគេមិនព្យាយាមសម្របនឹងផ្នែកថ្មីៗនៃជីវិតរបស់អ្នក

ឧទាហរណ៏ថាអ្នករីករាយនឹងណែនាំមិត្តភក្តិថ្មីនៅកន្លែងការងាររបស់អ្នកឲ្យមិត្តជិតដិតរបស់អ្នកបានស្គាល់ តែគេបែរជារវល់តែចុចទូរសព្ទរហូតក្នុងមួយម៉ោងដែលត្រូវសប្បាយនេះ។ ពួកគេមិនព្យាយាមយល់អំពីអ្នក និងផ្នែកថ្មីដែលកើតមានក្នុងជីវិតអ្នកនោះទេ។

៨. ពេលនៅជាមួយពួកគេ វាលែងសូវមានភាពសប្បាយរីករាយដូចកាលពីមុន

ពេលអ្នកនៅជាមួយគ្នា អ្នកខំប្រឹងជាខ្លាំងដើម្បីបង្កើនភាពសប្បាយ និងរីករាយជាមួយពេលវេលាដែលនៅជាមួយគ្នា។ បើទោះបីជាក្នុងមិត្តភាពត្រូវតែមានសេចក្ដីព្យាយាម តែនេះជាមិត្តភាពពិតប្រាកដមែនឬ បើអ្នកត្រូវចាំបាច់ព្យាយាមក្នុងការរីករាយជាមួយមិត្តអ្នកនោះ?

ចុចអានផ្សេងៗ៖ សញ្ញា​ទាំង​ ៥ ​យ៉ាង​ដែលបញ្ជាក់ថាអ្នក​កំពុងតែមានជម្ងឺផ្លូវចិត្ត

ចុចអានផ្សេងៗ៖ ធ្លាប់តែលឺគេនិយាយ តាមពិតទៅទង្វើទាំងហ្នឹងខុសស្រលះពីអ្វីដែលធ្លាប់លឺ !!

ដោយ៖ លីសា 

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK