លក្ខណៈ ១១ យ៉ាងដែលជាគុណសម្បត្តិស្ត្រីគួរជាទីប្រាថ្នារបស់បុរស
Connect with us

គ្រួសារ & ស្នេហា

លក្ខណៈ ១១ យ៉ាងដែលជាគុណសម្បត្តិស្ត្រីគួរជាទីប្រាថ្នារបស់បុរស

មនុស្សស្រីដែលល្អអាចនឹងមាន ឫមិនមានច្រើននោះទេ ប៉ុន្តែមិនមែនមនុស្សមួយចំនួនអាចសម្គាល់បានថាគាត់ជាមនុស្សបែបណាដែល បើគ្រាន់តែមើលធម្មតានោះ។ ក្នុងទំនាក់ទំនងជាមួយគ្នារវាងបុរស និងស្រ្តី ពួកគេអាចនឹងជួបប្រទះលក្ខណៈសម្បត្តិ ឫគុណសម្បត្តិច្រើនណាស់ ដែលគេកត់សម្គាល់ ដោយទាំងរូបសម្បត្តិខាងក្រៅ និងចិត្តគំនិតខាងក្នុង។               

ពេលនេះអាណាចក្រ បានលើកឡើងនូវលក្ខណៈ១១យ៉ាងរបស់ស្រ្តីដែលគួរជាទីប្រាថ្នា ដែលអ្នកគួរដឹង៖

១. ស្រ្តីដែលមើលថែខ្លួនឯង

នាងជាមនុស្សស្រីដែលអោយតម្លៃនិងស្រលាញ់ខ្លួនឯង​ ហើយក៏ទទួលបានការគោរពនិងយកចិត្តទុកដាក់ពីអ្នកដ៏ទៃផងដែរ។ នាងចាប្រភេទមនុស្សស្រីដែលមានទំនួលខុសត្រូវខ្ពស់​និងមិនបន្ទោសអ្នកណាពីអ្វីដែលកើតឡើងនោះទេ។ នាងជាមនុស្សដែលគួរអោយទុកចិត្ត ខិតខំធ្វើការ និងមានជំនឿចិត្ត។

២. ស្រ្តីដែលមានផាសុខភាពនិងពណ៍សម្បុរខ្លួនឯង

នាងអោយតម្លៃខ្លួនឯងទៅលើអ្វីដែលមាន និងភាពជឿជាក់ផងដែរ។ នាងសម្លឹងទៅកាន់កញ្ចក់ដោយមានមោទនៈភាព ហើយនាងដឹងថា វាគ្រាន់ចាផ្នែកមួយនៃរាងកាយនាងប៉ុណ្ណោះ។

៣. ស្រ្តីដែលមានភាពឯករាជ្យ

នាងជាមនុស្សស្រីដែលឯករាជ្យ មិនពឹងផ្អែកនរណាម្នាក់សម្រាប់បំពេញតម្រូវការរបស់នាងនោះទេ។ នាងតាំងខ្លួនជានារីម្នាក់ដែលមាន ទំនាក់ទំនងស្មើទៅនឹងដៃគូររបស់ខ្លួន ព្រមទាំងមនាឆន្ទះក្នុងការទទួលបន្ទុកអ្វីមួយបើចាំបាច់។

៤. ស្រ្តីដែលមិនគិតពីប្រយោគផ្ទាល់ខ្លួន

ស្រ្តីម្នាក់ដែលមានគុណភាពនិងគួរអោយគោរពគឺស្រ្តីដែលគ្មានភាពអាត្មានិយម ជាធម្មតានាងតែងតែផ្តល់អោយ ច្រើនជាទទួលពីគេ។ នៅក្នុងទំនាក់ទំនងនាង តែងតែគិតពីដៃគូរមុនជានិច្ច នាងគ្មានភាពអាត្មានិយមទេ។ អ្វីដែលនាងផ្តល់និងចង់បានគឺ សេចក្តីស្រលាញ់ ភាពស្មោះត្រង់ និងការគោរព។

៥. ស្រ្តីដែលមិនចាប់អារម្មណ៍នឹងរឿងភាគ

មានន័យថា នាងជាប្រភេទស្រីដែលពឹងផ្អែកទៅលើការពិតច្រើនជាងធ្វើតាមរឿងភាគ នាងមិនលេងល្បែងស្នេហ៍ មិនកង្កជម្លោះ ឫបង្កើតស្ថានការណ៍ដើម្បីអោយដៃគូរប្រចណ្ធទេ អ្វីដែលសំខាន់គឺទង្វើរបស់ដៃគូរទៅវិញទេ។

៦. ស្ត្រីដែលស្រលាញ់និងកោតសរសើរអ្នក

ស្ត្រីដែលមានគុណភាពគឺជាស្ត្រីដែលសមត្ថភាព និងការផ្តល់កម្លាំងចិត្តផងដែរ។​ នាងកោតសរសើរអ្វីដែលអ្នកមាន នាងជំរុញ លើកទឹកចិត្តអ្នកទៅរកសក្តានុភាព ដែលអ្នកមាន ពីព្រោះនាងស្រលាញ់និងគោរពអ្នក។ 

៧. ស្ត្រីដែលជៀសខ្លួនឆ្ងាយពីជម្លោះ

ក្នុងនាមជាស្រ្តីដែលមានគុណភាព ចាស់ទុំ និងចេះគិតគូរ នាងតែងតែគម្លាតខ្លួននាងឆ្ងាយពីជម្លោះនានាចានិច្ច ពីព្រោះនាងមានជំនឿនិងគិតថា ការដោះស្រាយដោយសន្តិវិធី​គឺជាវិធីដ៏ល្អបំផុតដែលជៀសឆ្ងាយពីកំហឹង។ 

៨. ស្រ្តីដែលមានគំនិត និងបើកចិត្តទូលាយ

នាងជាប្រភេទមនុស្សដែលមិនខ្លាចក្នុងការបញ្ចេញមតិផ្លាល់ខ្លួន និងច្បាស់លាស់ពីចំណេះដឹងនិងជំនឿរបស់នាង។ តែនាងក៏ជាប្រភេទមនុស្សដែលអត់អោន ផ្តល់ឱកាសដល់អ្នកដ៏ទៃ និងស្តាប់អ្វីដែលគេចង់និយាយផងដែរ។ នៅក្នុងបរិបទនៃទំនាក់ទំនងស្នេហា នាងមិនកំណត់សុពលភាពនៃគំនិតរបស់នាងទេ ពីព្រោះ នាងចង់អោយអ្នកជាអ្នកបង្ហាញទៅនាង។

៩. ស្ត្រីដែលមានភាពជាក់លាក់ប្រាកដប្រជា

នៅពេលដែលនាងត្រៀមខ្លួនរួចរាល់ក្នុងការបោះជំហានទៅមុខ នាងនឹងមិនមានភាពខ្មាស់អៀនអ្វីដែលនាងធ្វើនោះទេ។ នាងហាក់ដូចជាត្រៀមខ្លួនចាស្រេចជាមួយអ្វីដែលនាងកំណត់ទុក។

១០. ស្រ្តីដែលមានភាពវិជ្ជមាន

នាងជាមនុស្សដែលមានភាពស្មោះត្រង់ បើកចំហរ ឆ្លាត និងមានទំនុកចិត្តផងដែរ។ យោងទៅតាមហេតុផលទាំងនេះ នាងមិនដែលមានភាពអគតិ ឫអវិជ្ជមានទៅលើបុគ្គលណានោះទេ។ មនុស្សគ្រប់គ្នាចូលចិត្ត និងគោរពនាង។

១១. ស្ត្រីដែលធ្វើអោយបុរសមានមោទនៈភាពដែលមាននាង

ចំពោះបុរសដែលបានជួបស្ត្រីដែលមានលក្ខណៈសម្បត្តិបែបនេះ អ្នកគួរតែមានមោទនៈភាពព្រោះបានស្គាល់នាង។ ណាមួយស្រ្តីដែលមានលក្ខណៈសម្បត្តិល្អ មិនសាកសមទៅនឹងបុរសដែលមិនមើលឃើញតម្លៃរបស់នាងទេ។ ប្រសិនបើនាងព្រមចំនាយពេលមួយជីវិតជាមួយបុរសណាម្នាក់ នោះអ្នកនោះគួរតែសប្យាយចិត្តនិងមានមោទនៈភាពហើយ៕

ចុចអានផ្សេងៗ៖ តោះៗ ស្ត្រីគ្នាយើង មកមើលវិធីបង្វឹកស្វាមីរបស់អ្នកអោយក្លាយជាចុងភៅចំណាយទាំងអស់គ្នា!

ចុចអានផ្សេងៗ៖ ៧ចំនុចបង្ហាញថាស្រ្តីល្អស្រលាញ់ចំតែប្រុសខូចខិល

ដោយ៖ ស៊ីវម៉ី

ប្រភព៖ Power of Positivity

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK