តោះស្រីៗគ្នាយើង មកមើលរបៀបបង្វឹកស្វាមីរបស់អ្នកអោយក្លាយជាចុងភៅដ៏ចំណានទាំងអស់គ្នា!!
Connect with us

គ្រួសារ & ស្នេហា

តោះស្រីៗគ្នាយើង មកមើលរបៀបបង្វឹកស្វាមីរបស់អ្នកអោយក្លាយជាចុងភៅដ៏ចំណានទាំងអស់គ្នា!!


សំរាប់បុរសការធ្វើជាចុងភៅចំអិនម្ហូបអាហារមិនមែនជារឿងងាយនោះទេ ពេលខ្លះគាត់អាចចង់ធ្វើ តែមានភាពស្ទាក់ស្ទើរក្នុងចិត្ត។ ដោយសារតែគាត់មិនចេះពីរបៀបធ្វើ គាត់គិតថាជាទួលនាទីរបស់មនុស្សស្រី ឫគាត់ចង់អោយអ្នកជាអ្នកធ្វើដើម្បីគាត់។ ប៉ុន្តែប្រសិនបើ ស្វាមីឫដៃគូរបស់អ្នកចង់ចេះពីវិធីធ្វើម្ហូប ឫចង់ធ្វើអ្វីខ្លះជាទទួលខុសត្រូវសម្រាលបន្ទុករបស់អ្នក វាមានវិធីសាស្ត្រខ្លះដែលអ្នកអាចប្រើដើម្បីជួយគាត់បាន។ 

១. បង្រៀនគាត់ពីរបៀបចំអិនឫធ្វើអាហារ

  • សាកល្បងធ្វើទាំងអស់គ្នា៖ មានន័យថាអ្នកអាចហៅគាត់ចូលផ្ទះបាយជាមួយគ្នា ដើម្បីអោយគាត់បានមើលការធ្វើតាមអ្នក ដូច្នេះពេលដែលអ្នកធ្វើអ្វីគាត់អាចធ្វើតាម ឫប្រាប់គាត់អោយជួយធ្វើអ្វីផ្សេងដូចជាហាន់សាច់ ឫលាងបន្លែជាដើម។ វានឹងជួយអោយជីវិតគ្រួសាររបស់អ្នករីករាយមួយកម្រិតទៀត ព្រោះមានពេលវេលានៅជាមួយគ្នាច្រើន។

  • បង្រៀនពីមូលដ្ធានគ្រឹះនៃការធ្វើម្ហូបនីមួយៗ៖ ប្រាប់គាត់គ្រប់ជំហាននៃការចំអិនម្ហូបថាតើគាត់គួរធ្វើអ្វីខ្លះ ឫធ្វើអ្វីមុន?

  • ទិញសៀវភៅបង្រៀនធ្វើម្ហូប៖ យកសៀវភៅមកមើលជាមួយគាត់ ហើយរើសមើលថាម្ហូបណាដែលគាត់ចូលចិត្ត ឫមានចំណាប់អារម្មណ៍ចង់ធ្វើឫចង់ញាំុំ រួចហើយសាកល្បងធ្វើវាជាមួយគាត់។ ក្នុងសៀវភៅគេក៏បានប្រាប់លំអិតអំពីរបៀបធ្វើ ដូច្នេះគាត់អាចរៀនធ្វើតាមវាបាន។

  • សរសើរ ឫលើកទឹកចិត្តគាត់៖ ពីព្រោះការចាប់ផ្តើមដំបូងនៃការចំអិនមិនមែនជារឿងងាយប៉ុន្មានទេ។​ កុំបង្អាប់ បង្អាក់ទឹកចិត្ត​នៃ ការចំអិនរបស់គាត់​តែជំនួសមកវិញដោយការសរសើរ ឫការអរគុណដែលគាត់បានជួយអ្នកជាដើម។ អ្នកក៏គួរតែប្រាប់អំពីម្ហូបដែលអ្នកចូលចិត្ត ពេលដែលគាត់ធ្វើដើម្បីអ្នក អ្នកសរសេើរគាត់ នោះគាត់ជឿជាក់ថាគាត់នឹងធ្វើបានឆ្ងាញ់ត្រូវមាត់របស់អ្នក។ ហើយកុំភ្លេចដាក់ឈ្មោះប្លែកៗ កំប្លែងៗសម្រាប់មុខម្ហូបដែលគាត់ធ្វើផង ដើម្បីជាការបង្កើនភាពចងចាំ និងសំណើច។

  • ធ្វើម្ហូបណាដែលងាយៗសិន៖ ការចាប់ផ្តើមដំបូងលំបាកបន្តិច ប្រសិនបើអ្នកមិនចង់អោយគាត់មានអារម្មណ៍ពិបាកធ្វើ ឫធុញទ្រាន់ ព្រោះតែមានគ្រឿងផ្សំច្រើនមុខឫច្រើនដំណាក់កាល ដូច្នេះអ្នកគួរអោយគាត់ចាប់ផ្តើមអ្វីដែលស្រួលនិងងាយបន្តិច។ 

  • រំលឹកពីគុណសម្បត្តិនៃការចំអិនអាហារ៖ ការចំអិនអាហារគឺជារឿងល្អប្រសើរមួយ ជាផលវិជ្ជមាន និងជាការសម្រួលដល់ភរិយាផងដែរ។ ហើយវាក៏អាចជួយសន្សំសំចៃថវិកាគ្រួសារ ថែមទាំងបង្កើនទំនាក់ទំនងក្នុងគ្រួសារបានល្អប្រសើរជាងមុនទៀតផង។ អ្នកអាចលើកឡើងថា ជាពិសេសអាហារដែលចំអិនដោយបុរសជាស្វាមីគឺមានការកោតសរសើរ និងចាប់អារម្មណ៍ខ្លាំងពីអ្នកនៅជុំវិញខ្លួនច្រើនជាងនារីជាប្រពន្ធ។ ដូច្នេះគាត់នឹងមានអារម្មណ៍ល្អ និងមានមោទនៈភាពនឹងខ្លួនឯងច្រើនឡើង។

២. ទំនួលខុសត្រូវនៅក្នុងគ្រួសារ

  • យល់ពីទស្សនៈរបស់គាត់៖ ពេលខ្លះស្វាមីរបស់អ្នកអាចនឹងដឹងពីរបៀបនៃការចម្អិនឫធ្វើអាហាររួចហើយ តែគាត់ព្យាយាមគេចមិនធ្វើដោយហេតុផលអ្វីផ្សេងៗក៏ថាបាន។ ព្យាយាមយល់ថាតើមកពីហេតុអ្វី? ព្រោះពេលខ្លះគាត់អាចនឹងមិនជឿជាក់លើស្នាដៃខ្លួនឯង ឫគាត់មានទស្សនៈគតិខ្ពស់ពីរឿង ផ្ទះបាយសម្រាប់តែស្ត្រី បុរសមិនគួរធ្វើជាដើម។ 

  • សុំជំនួយពីគាត់៖ ពេលខ្លះគាត់មិនធ្វើព្រោះគាត់គិតថាយើងអាចធ្វើ ដូច្នេះសុំអោយគាត់ជួយនេះជួយនោះក្នុងការចម្អិនម្ហូបរបស់អ្នក។

  • ចាត់ចែងម្ហូបសម្រាប់មួយអាទិត្យពេញ៖ អោយគាត់ទទួលខុសត្រូវលើរឿងដើរផ្សារដើម្បីទិញគ្រឿងឫម្ហូបសម្រាប់ចម្អិនក្នុងពេលមួយអាទិត្យ។

  • និយាយគ្នាត្រង់ៗ៖ ប្រសិនបើអ្នកចង់អោយគាត់ធ្វើ ចូលចំណាយពេលនិយាយជាមួយគាត់ត្រង់ៗអំពីទំនួលខុសត្រូវក្នុងគ្រួសារ។ ហើយកុំខឹង ចូលស្តាប់ពីហេតុផល និងទស្សនៈនៃការគិតរបស់គាត់៕

ចុចអានផ្សេងៗ៖ ចង់ដឹងទេថាមនុស្សស្រីឆ្លាតគេរើសគូរស្រកររបៀបមិុច?

ចុចអានផ្សេងៗ៖ ១០យ៉ាងដែរបុរសមិនហ៊ានប្រាប់ទៅនារីដែលខ្លួនស្រលាញ់

ដោយ៖ ស៊ីវម៉ី

មតិយោបល់

អន្តរជាតិ2 weeks ago

សូមចូលរួមរំលែកទុក្ខ! នៅជប៉ុនមនុស្សជាង ៥៧ នាក់បានស្លាប់ និង ២ ម៉ឺននាក់កំពុងសង្គ្រោះបន្ទាន់ ក្រោយប្រឈមរលកកំដៅខ្លាំងពេក

ថ្មីៗ3 days ago

ត្រូវប៉ាន់ហើយ! រដ្ឋាភិបាល​កំពុង​សិក្សា​ស្ថាបនា​ផ្លូវ​ក្រវ៉ា​តក្រុង​ទី ៤ ថ្មីបន្ថែម​ទៀត​ ខណៈ​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី ៣ ​កំពុង​សាងសង់យ៉ាងរលូន​

បែបផែនជីវិត3 weeks ago

រស់ក្នុងសង្គមបច្ចុប្បន្ន គួររៀនបែងចែកឱ្យដាច់រវាង«មនុស្សល្អពិត និង មនុស្សល្អក្លែងក្លាយ»

គួរដឹង3 weeks ago

១០ ឃ្លាមនុស្សបរាជ័យតែទន្ទេញប្រាប់​​ខ្លួនឯង

បែបផែនជីវិត3 weeks ago

ទស្សនៈ លោក តេង ស៊ា​វ​ពីង ៖ «គ្មានមិត្តពិត ហើយក៏គ្មានសត្រូវដែរ គឺមានតែផលប្រយោជន៍»

Trending

Copyright © 2019 ANARCHAK